មហាសាមគ្គីជនជាតិ ភូមិស្រុកផ្លាស់ថ្មី

18/10/2022 - 09:04

ដាំ​ត្រ​សក់​កូរ៉េ​ ក្នុង​រោង​សំ​ណាញ់​

បង​ហ្វិញ​សារី នៅ​ភូមិ​ហ្វា​ឡាក C ឃុំ​លឿង​ហ្វា A ស្រុក​ចូវ​ថាញ់ ខេត្ត​ត្រា​វិញ​ គឺជា​អ្នក​ឈាន​មុខ​ដាំ​ត្រសក់ផ្អែម​ក្នុង​រោង​សំ​ណា​ញ់​ អនុវត្ត​បច្ចេក​វិទ្យា​ខ្ពស់​។​ ទម្រង់​នេះ​បាន​នាំ​មក​ប្រ​សិទ្ធ​ភាព​ ជួយ​ដល់​គ្រួ​សារ​គាត់​អភិវឌ្ឍ​សេដ្ឋ​កិច្ច​លំ​នឹង​។​

បង​ហ្វិញ​សារី លើក​ប​ង្ហាញផ្លែ​ត្រសក់​ផ្អែម​ពូជ​កូរ៉េ​។​ 

បង​ហ្វិញ​សារី ឱ្យ​ដឹង​៖ “រដូវ​នេះ​ខ្ញុំ​សម្រេច​ចិត្ត​ដាំ​ត្រសក់​ពូជ​ថ្មី​មក​ពី​កូរ៉េ​ ប្រ​មូល​ផល​បាន​ ២,៥ តោន​/កុង​ ចំ​ណេញ​បាន​ ៤៥ លាន​ដុង​។​ ផ្លែ​ត្រ​សក់​មាន​ពណ៌​លឿង​រលោង ក្នុង​មួយ​ទង​ប្រ​មូល​ផល​បាន​ ៣ ផ្លែ​ ទោះ​បីផ្លែ​មាន​សណ្ឋាន​តូច​ជាង​ពូជ​ត្រសក់ ២៣៨ និង​ TL៣ ដែល​ខ្ញុំ​ដាំ​កាល​ពី​រដូវ​មុន​នេះ​ក្ដី​ ប៉ុន្តែ​ពូជ​ត្រសក់​កូរ៉េ​មិន​សូវ​មាន​ជំ​ងឺ​ លក់​បាន​ថ្លៃ​ជាង​ អ្នក​ទិញ​សរ​សើរ​ថា​មាន​រស​ជាតិ​ផ្អែម​ឆ្ងាញ់​។​ ខ្ញុំ​បាន​បំ​ពាក់​ឧបករណ៍​វាស់​បរិមាណ​ស្ករ​ សម្រាប់​ពិនិត្យ​មើល​មុន​ពេល​ប្រ​មូល​ផល​ និង​លក​លៃ​ក្នុង​ការ​ស្រោច​ស្រព​ទឹក​ ដើម្បី​ត្រ​សក់​មាន​គុណ​ភាព​ល្អ​ ផ្អែម​ឆ្ងាញ់​ សុវត្ថិ​ភាព​អនា​ម័យម្ហូប​អា​ហា​រ។​ រដូវ​ខាង​មុខ​ ខ្ញុំ​នឹង​បន្ត​ដាំ​ពូជ​ត្រ​សក់​នេះ​ទៀត​”។​

បង​ថាច់​ចន្ធី ប្រ​ធាន​សមាគម​កសិករ​ឃុំ​លឿង​ហ្វា ឱ្យ​ដឹង​៖ “ក្រុម​សហ​ការ​ដាំ​ដំ​ណាំ​ អនុវត្ត​បច្ចេក​វិទ្យា​ខ្ពស់​នៅ​ភូមិ​ហ្វា​ឡាក C បាន​បង្កើត​តាំង​ពី​ឆ្នាំ​ ២០១៩ មាន​សមាជិក​ ១៦ នាក់ (មាន​រោង​សំ​ណាញ់​ចំ​នួន​ ១២ សរុប​ផ្ទៃ​ដី​ ១២.០០០ម២) ។​ ក្រុម​ទើប​បាន​ទទួល​ស្គាល់​ស្លាក​សញ្ញា​ OCOP ផ្កាយ ៣ សម្រាប់​ផលិត​ផល​ត្រ​សក់​ផ្អែម​ បង្ក​លក្ខណៈ​ដល់​ការ​ផ្សព្វ​ផ្សាយ​ស្លាក​សញ្ញា​ផលិត​ផល​ប្រ​កប​ដោយ​គុណ​ភាព​ សុវត្ថិ​ភាព​អនា​ម័យម្ហូប​អា​ហា​រ។​ រដូវ​ត្រសក់​ផ្អែម​លើក​ទី ២ ឆ្នាំ​ ២០២២ ទើប​ប្រ​មូល​ផល​រួច​ ក្រុម​កំ​ពុង​បន្ត​ដាំ​រដូវ​ទី ៣ ទោះ​បីមាន​ភ្លៀង​រលឹម​ក៏​ដោយ​ ប៉ុន្តែ​ដំ​ណាំ​នៅ​តែ​លូត​លាស់​ល្អ​ ដោយ​សារ​ប្រើ​ប្រាស់​រោង​សំ​ណាញ់​។​ ក្រុម​តែង​ធ្វើ​ការ​ដោះ​ដូរ​យោ​បល់ ជុំ​វិញ​ខ្លឹម​សារ​ ស្ដី​ពី​បច្ចេក​ទេស សម្ភារៈ ពូជ​ដំ​ណាំ​ កាល​បរិច្ឆេទ​ផលិត និង​ខ្លឹម​សារ​មួយ​ចំ​នួន​ទៀត​ពាក់​ព័ន្ធ​ដល់​សកម្ម​ភាព​រ​បស់ក្រុម​ តាម​រយៈ​ Zalo របស់​ក្រុម​។​ ក្រៅ​ពី​នោះ​ សមាជិក​កសិករ​ចូល​រួម​ទម្រង់​ ថែម​ទាំង​បាន​គួបផ្សំ​កម្ម​វិធី​ គម្រោង​របស់​ផ្នែក​កសិកម្ម​ ដើម្បី​ផ្សព្វ​ផ្សាយ​នូវ​បទ​ពិសោ​ធន៍​ល្អ​ៗ​ ទម្រង់​ដាំ​ដុះ​ ចិញ្ចឹម​សត្វ​ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព​ជាដើម​។​ ផ្ដើម​ពី​នោះ​ មុខ​មាត់​ជន​បទ​របស់​ភូមិ​ភាគ​ក៏​មាន​ការ​រីក​ចម្រើន​ មាន​ទម្រង់​ថ្មី​ៗ​ជា​ច្រើន​ឆ្លើយ​តប​បាន​តម្រូវ​ការ​ ភារ​កិច្ច​ក្នុង​ការ​កសាង​ជន​បទ​ថ្មី​កម្រិត​ខ្ពស់​”។​

ថ្វី​ដ្បិត​ប្រាក់​ចំ​ណាយ​សាង​សង់​រោង​សំ​ណាញ់​ខ្ពស់​បន្តិច​មែន​ (រោង​សំ​ណាញ​មួយ​ត្រូវ​ការ​ចំ​ណាយ​ជាង​ ៣៨០ លាន​ដុង​ មិន​ទាន់​គិត​ដល់​ប្រ​ព័ន្ធ​ស្រោច​ស្រព​) និង​ប្រាក់​ចំ​ណាយ​សម្រាប់​រដូវ​ផលិត​នីមួយ​ៗ​ពី​ ៥០-៥៥ លាន​ដុង​ ប៉ុន្តែ​សមាជិក​ក្នុង​ក្រុម​ត្រូវ​បាន​ជំ​នួយ​បុល​ទុន​របស់​មជ្ឈិម​សមាគម​កសិករ​វៀត​ណា​ម ក្នុង​គ្រួ​សារ​ម្នាក់ៗ​បាន​ជិត​ ១០០ លាន​ដុង​៕​

                             សឺនម៉ាល័យ​ - ថាច់​ធី

ចែករំលែកអត្ថបទ