ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

19/09/2022 - 14:41

វេទិកា​កសិករ​ជាតិ​ “កសិករ​ជំ​នាញ​”

នៅ​រដ្ឋ​ធានី​ហា​ណូយ​ ទើប​ប្រ​ព្រឹត្ត​ឡើង​វេទិកា​កសិករ​ជាតិ​ លើកទី VII ក្រោម​បធាន​បទ​ “កសិករ​ជំ​នាញ​”។​

ទិដ្ឋ​ភាព​នៃ​វេទិកា​កសិករ​ជាតិ​ លើកទី VI។​

វេទិកា​នេះ​ អា​ស្រ័យ​មជ្ឈិម​សមា​គម​កសិករ​វៀត​ណាម​ ក្រ​សួង​កសិកម្ម​ និង​អភិ​វឌ្ឍន៍​ជន​បទ​ សហ​ការ​ជា​មួយ​នឹង​អង្គ​ភាព​ដែល​ពាក់​ព័ន្ធ​រៀប​ចំ​ឡើង​ បាន​ទាក់​ទាញ​អ្នក​តំ​ណាង​ចូល​រួម​ជិត​ ៥០០ នាក់​ ក្នុង​នោះ​ មាន​កសិករ​ ៣០០ នាក់​ដែល​ជា​កសិករ​ផលិត​ ធ្វើ​អា​ជីវ​កម្ម​ពូកែ​ ដំ​ណាក់​កាល​ ២០១៧-២០២២។​ វេទិ​កា​សំ​ដៅ​ពិ​ភាក្សា​អំ​ពី​ការ​ជំ​រុញ​ចង​សម្ព័ន្ធ​រវាង​កសិករ​និង​អា​ជីវ​កម្ម​ កសិករ​និង​កសិករ​ ដើម្បី​កសាង​ខ្សែ​សង្វាក់​ផលិត​កម្ម​ផលិត​ផល; រាល់​យន្ត​ការ​ គោល​នយោ​បាយ​ជំនួយ​កសិករ​អនុវត្ត​តំ​ណ​ខ្សែ​សង្វាក់ សា​ខា​ក្រុម​នៃ​សមា​គម​វិជ្ជា​ជីវៈ កសាង​កសិកម្ម​ជីវ​បរិស្ថាន​ បណ្ដុះ​បណ្ដាល​មុខ​របរ​ដល់​កសិករ​ ជំនួយ​កសិករ​ផ្លាស់​ប្ដូរ​ឌីជី​ថល ផ្សព្វ​ផ្សាយ​និង​ឧទ្ទេស​នាម​កសិផល​ជា​ដើម​។​

មាន​ប្រ​សាសន៍​ក្នុង​វេទិកា​នេះ​ អនុ​ប្រ​ធាន​រដ្ឋ​ វ៉ធី​អាញ់​ស្វឹង​ សង្កត់​ធ្ងន់ៈ បក្ស​ រដ្ឋ​ តែង​ចាត់​ទុក​កសិកម្ម​ កសិករ​ ជន​បទ​ ក្នុង​តួនាទី​យុទ្ធ​សាស្រ្ត​ក្នុង​បុព្វ​ហេតុ​ឧស្សា​ហូប​នីយ​កម្ម​ ទំ​នើប​ភាវូ​បនីយ​កម្ម​ កសាង​និង​ការ​ពារ​មាតុ​ភូមិ​; ចាត់​ទុក​កសិករ​ជា​តួអង្គ​ សំ​ខាន់​ក្នុង​ដំ​ណាក់​កាល​អភិវឌ្ឍន៍​កសិកម្ម​ សេដ្ឋ​កិច្ច​ជន​បទ​ កសាង​ជន​បទ​ថ្មី​។​ អនុប្រ​ធាន​រដ្ឋ​ សំ​ណូម​ពរ មជ្ឈិម​សមា​គម​កសិករ​វៀត​ណាម​ គប្បី​ប្រ​ញឹក​ធ្វើ​ការ​បូក​សរុប​ មតិ​យោ​បល់​របស់​កសិករ​ អា​ជីវ​កម្ម​ អ្នក​តំ​ណាង​ចូល​រួម​វេទិ​កា​នេះ​ ដើម្បី​សហ​ការ​ជា​មួយ​ក្រ​សួង​ គណៈ​ ផ្នែក​ដែល​ពាក់​ព័ន្ធ​ ដាក់​សំ​ណើ​គោល​នយោ​បាយ​ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព​ សំ​ដៅ​ដោះ​ស្រាយ​បញ្ហា​ចំ​ពោះ​មុខ​ ក៏​ដូច​ជា​យូរ​អង្វែង​សម្រាប់​កសិកម្ម​ កសិករ​ ជន​បទ​៕​

                                            ប្រ​ភព​: កាសែត​ប្រ​ជា​ជន​-ប្រែសម្រួល​: ពេជ្រ​សឿន​

ចែករំលែកអត្ថបទ