08/08/2022 - 16:04

ខិត​ខំ​អនុវត្ត​ល្អ​ការ​ងារ​ជន​ជាតិ​

យោង​តាម​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ក្រុង​កឹង​ធើ ការ​អនុវត្ត​គោល​នយោ​បាយ​ជន​ជាតិ​នៅ​លើ​ភូមិ​សាស្រ្ត​ក្រុង​ សម្រេច​បាន​លទ្ធ​ផល​ជា​វិជ្ជ​មាន​ជា​ច្រើន​។​ នេះ​ជា​បុព្វ​បទ​ដើម្បី​ក្រុង​ជំ​រុញ​ការ​អនុវត្ត​នូវ​គោល​នយោ​បាយ​ជន​ជាតិ​ក្នុង​ពេល​ខាង​មុខ​។​

ហេដ្ឋា​រចនា​សម្ព័ន្ធ​គមនាគ​មន៍​ជន​បទ​នៅ​តំ​បន់​ជន​ជាតិ​ភាគ​តិច​ក្រុង​កឹង​ធើ កាន់​តែមាន​ភាព​ល្អ​ប្រ​សើរ​ពីមួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​។​

តាម​ការ​កត់​សម្គាល់​របស់​ផ្នែក​ជាប់​ពាក់​ព័ន្ធ​នានា​ តំ​បន់​ជន​ជាតិ​ភាគ​តិច​នៅ​លើ​ភូមិ​សាស្រ្ត​ក្រុង​ បាន​និង​កំ​ពុង​ផ្លាស់​ប្ដូរ​មុខ​មាត់​យ៉ាង​ខ្លាំង​។​ ឆ្លង​តាម​រយៈ​នោះ​ ភូមិ​ ឃុំ​ទាំង​ ១០០% សុទ្ធ​សឹង​មាន​ផ្លូវ​កៅ​ស៊ូ​ ឬ​បេ​តុង​ រថ​យន្ត​អាច​បើក​បរ​ចូល​ដល់​មជ្ឈ​មណ្ឌល​ ធានា​ការ​ធ្វើ​ដំ​ណើរ​បាន​ងាយ​ស្រួល​ បំ​ផុត​គឺ​ក្នុង​រដូវ​ភ្លៀង​។​  គ្រួ​សារ​ជន​ជាតិ​ភាគ​តិច​ទាំង​ ១០០% បាន​ប្រើ​ប្រាស់​បណ្តាញ​អគ្គិ​សនី​ជាតិ​ និង​ប្រើ​ប្រាស់​អគ្គិ​សនី​សុវត្ថិ​ភាព​។​ អត្រា​គ្រួ​សារ​ជន​ជាតិ​ភាគ​តិច​មាន​ទឹក​ស្អាត​ប្រើ​ប្រាស់​ស្រប​អនា​ម័យ​សម្រេច​ ៩៩,៧%; គ្រួ​សារ​ជន​ជាតិ​ភាគ​តិច​ទាំង​ ១០០% មាន​មធ្យោ​បាយ​សោត​ទស្សន៍​ បាន​កៀក​ជិត​នឹង​សេវា​កម្ម​ទូរ​គមនា​គមន៍ បច្ចេក​វិជ្ជា​ព័ត៌​មាន​ បម្រើ​ដល់​តម្រូវ​ការ​ផលិត​កម្ម​ ប្រ​ជុំ​ជីវ​ភាព​។​ ដំណាក់​សុខា​ភិបាល​ឃុំ​ សង្កាត់​ ទីប្រ​ជុំ​ជន​ទាំង​ ១០០% ត្រូវ​បាន​​សាង​សង់​រឹង​មាំនិង​សម្រេច​បទ​ដ្ឋាន​ជាតិ​។​ បន្ទប់​រៀន​នៅ​តំ​បន់​ជន​ជាតិ​ភាគ​តិច​ក៏​ត្រូវ​បាន​សាង​សង់​រឹង​មាំ ១០០%។​ មក​ដល់​បច្ចុប្បន្ន​ នៅ​លើ​ភូមិ​សាស្រ្ត​ក្រុង​នៅ​មាន​គ្រួ​សារ​ក្រី​ក្រ​ត្រឹម​តែ ១៥២ គ្រួ​សារ​ប៉ុណ្ណោះ​ ស្រូប​អត្រា​ ១,៥៨% នៃ​ចំ​នួន​គ្រួ​សារ​ជន​ជាតិ​ភាគ​តិច​ទូទាំង​ក្រុង​។​

មួយ​ជ្រុង​នៃ​ផ្លូវ​គមនា​គមន៍​ជន​បទ​នៅ​ភូមិ​ថើយ​ត្រឿង​ ២ ឃុំ​ថើយ​ស្វឹង​ ស្រុក​កើ-ដ ក្រុង​កឹង​ធើ។​

សម្រេច​បាន​លទ្ធ​ផល​ខាង​លើ​ តាម​ប្រ​សាសន៍​ លោក​ហូ​វ៉ាន់​ភឿង អនុប្រ​ធាន​គណៈ​ជន​ជាតិ​ក្រុង​កឹង​ធើ រាល់​គោល​នយោ​បាយ​សម្រាប់​ជន​ជាតិ​ភាគ​តិច​នៅ​លើ​ភូមិ​សាស្រ្ត​ក្រុង​ ត្រូវ​បាន​គណៈ​ ផ្នែក​គ្រប់​លំ​ដាប់​ថ្នាក់​ ផ្សព្វ​ផ្សាយ​អនុវត្ត​យ៉ាង​ត្រឹម​ត្រូវ​ និង​មាន​ប្រ​សិទ្ធ​ភាព ​បាន​រួម​ចំ​ណែក​អភិវឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម​ វប្ប​ធម៌​ អប់​រំ សុខា​ភិបាល​ បំ​បាត់​ភាព​អត់​ឃ្លាន​កាត់​បន្ថយ​ភាព​ក្រី​ក្រ។​ លទ្ធ​ផល​ខាង​លើ​ ក៏​ជា​បុព្វ​បទ​ដ៏​សំ​ខាន់​ដើម្បី​ក្រុង​អនុវត្ត​ផែន​ការ​លេខ​ ១៣៨/KH-UBND ចុះ​ថ្ងៃ​ទី ២២ ខែមិថុនា​ ឆ្នាំ​ ២០២២ របស់​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ក្រុង​កឹង​ធើ អនុវត្ត​យុទ្ធ​សាស្រ្ត​ការ​ងារ​ជន​ជាតិ​ ដំ​ណាក់​កាល​ ២០២១-២០៣០ និង​ចក្ខុ​វិស័យ​ដល់​ឆ្នាំ​ ២០៤៥ នៅ​លើ​ភូមិ​សាស្រ្ត​ក្រុង​កឹង​ធើ (ហៅ​កាត់​ថា​ ផែន​ការ​លេខ​ ១៣៨)។​

តាម​ផែន​ការ​លេខ​ ១៣៨ ខិត​ខំ​ដល់​ឆ្នាំ​ ២០២៥ អត្រា​គ្រួ​សារ​ក្រី​ក្រក្នុង​ជន​ជាតិ​ភាគ​តិច​នៅ​ត្រឹម​ ០,៥% ចុះ​មក​នៃ​ចំ​នួន​គ្រួ​សារ​ជន​ជាតិ​ភាគ​តិច​ទូទាំង​ក្រុង​។​ ក្រុង​នឹង​ដោះ​ស្រាយ​ដាច់​ស្រឡះ​នូវ​ស្ថាន​ភាព​ខ្វះ​ដី​សង់​ផ្ទះ​ និង​សាង​សង់​ផ្ទះ​ជូន​ជន​ជាតិ​ភាគ​តិច​។​ល។​ ដល់​ឆ្នាំ​ ២០៣០ ខិត​ខំ​ក្នុង​ជន​ជាតិ​ភាគ​តិច​ ជា​សារ​វន្ត​គ្មាន​នៅ​គ្រួ​សារ​ក្រី​ក្រ គ្មាន​នៅ​ស្ថាន​ភាព​ផ្ទះ​បណ្ដោះ​អា​សន្ន​ ផ្ទះ​ទ្រុឌ​ទ្រោម​។ល។​ ដល់​ឆ្នាំ​ ២០៤៥ ក្រុង​ខិត​ខំ​ឱ្យ​ជន​ជាតិ​ភាគ​តិច​មាន​កម្រិត​ប្រាក់​ចំ​ណូល​មធ្យម​ភាគ​ សម្រេច​ជិត​ស្មើ​នឹង​កម្រិត​មធ្យម​ភាគ​រួម​របស់​ក្រុង​។​ ជា​សារ​វន្ដ​គ្មាន​នៅ​គ្រួ​សារ​ក្រី​ក្រ; ប្រ​ជា​ជន​បាន​កៀក​ជិត​នូវ​សេវា​សង្គម​មូល​ដ្ឋាន​បាន​គ្រប់​សព្វ​។​ នៅ​តាម​ឃុំ​ សង្កាត់​តំ​បន់​ជន​ជាតិ​ភាគ​តិច​មាន​ហេដ្ឋា​រចនា​សម្ព័ន្ធ​គ្រប់​គ្រាន់​ ឆ្លើយ​តប​ទៅ​នឹង​តម្រូវ​ការ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម​ និង​ជីវ​ភាព​របស់​ប្រ​ជា​ជនបាន​ល្អ​។​

ដើម្បី​អនុវត្ត​នូវ​ទិស​ដៅ​ខាង​លើ​ ក្រុង​បាន​ដាក់​ចេញ​នូវ​វិធាន​ការ​អនុវត្ត​។​ ឆ្លង​តាម​រយៈ​នោះ​ ក្រុង​នឹង​បន្ត​ជំរុញ​ការ​ងារ​ផ្សព្វ​ផ្សា​យ ដើម្បី​កម្មា​ភិបាល​ ប្រ​ជា​ជន​យល់​ច្បាស់​ពី​ទស្សនៈ​មិន​ងាក​រេ​របស់​បក្ស​និង​រដ្ឋ​អំ​ពី​ជន​ជាតិ​។​ ផ្តើម​ពីនោះ​ លើក​កម្ពស់​ការ​យល់​ដឹង​និង​ម្ចាស់​ការ​អនុវត្ត​មាន​ប្រ​សិទ្ធ​ភាព​នូវ​យុទ្ធ​សាស្រ្ត​ការ​ងារ​ជន​ជាតិ​របស់​មន្ទីរ​ គណៈ​ ផ្នែក​ និង​ខណ្ឌ​ ស្រុក​ នៅ​លើ​ភូមិ​សាស្រ្ត​ក្រុង​។​ ក្រុង​នឹង​កៀរ​គរ​រាល់​ប្រ​ភព​កម្លាំង​ផ្អែក​លើ​មូល​ដ្ឋាន​ថវិកា​ក្រុង​ដើរ​តួនាទី​នាំ​មុខ​ អាច​ធានា​និង​មាន​ស្ថិរ​ភាព​ក្នុង​រយៈ​ពេល​ច្រើន​ឆ្នាំ​; ទន្ទឹម​នឹង​នោះ​ ធ្វើ​ពិពិធ​កម្ម​ប្រ​ភព​កម្លាំង​ពីអា​ជីវ​កម្ម​និង​ប្រ​ជា​ជន​ ដើម្បី​អនុវត្ត​សម្រេច​នូវ​ទិស​ដៅ​នៃ​ផែន​ការ​លេខ​ ១៣៨ ៕​

                               ថាញ​ឡុង​-វិមាន​

ចែករំលែកអត្ថបទ