ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

01/08/2022 - 15:08

ទិវា​វប្ប​ធម៌​ ទេស​ចរណ៍​ខេត្ត​បាក​លីវ​ និង​មហោ​ស្រព​ចម្រៀង​យ៉ា​កោ​ហ្វាយ​ឡាង ប្រ​ព្រឹត្ត​ឡើង​នៅ​ខែ​វិច្ឆិកា​ ឆ្នាំ​២០២២

មហោ​ស្រព​ភ្លេង​ពិណ​ពាទ្យ​និង​របាំប្រ​ជា​ប្រិយ​ខ្មែរ​ ជា​សកម្ម​ភាព​មួយ​ក្នុង​ចង្កោម​
សកម្មភាពនៃទិវាវប្បធម៌ឆ្នាំ ២០១៩។

យោង​តាម​គណៈ​ចង្អុល​ការ​ទិវា​វប្ប​ធម៌​ខេត្ត​បាក​លីវ​បាន​គ្រោង​ទុក​ ទិវា​វប្ប​ធម៌​ ទេស​ចរណ៍​ខេត្ត​បាក​លីវ​និង​មហោ​ស្រព​ចម្រៀង​ យ៉ា​កោ​ហ្វាយ​ឡាង ឆ្នាំ​ ២០២២ ខេត្ត​បាក​លីវ​ នឹង​ប្រ​ព្រឹត្ត​ឡើង​ចាប់​ពី​ថ្ងៃ​ ២៧ រហូត​ដល់​ថ្ងៃ​ ២៩ ខែ​វិច្ឆិកា​ ជា​មួយ​នឹង​ចង្កោម​សកម្ម​ភាព​សំ​ខាន់​ៗ​ ដូច​ជា​៖ ពិធី​បើក​ទិ​វា​វប្ប​ធម៌​មហោ​ស្រព​ចម្រៀង​ចា​បុី​តាយ​ទឺ ការ​ស្ទង់​មតិ​វាយ​តម្លៃ​សក្ដា​នុពល​ ផលិត​ផលទេស​ចរណ៍​ថ្មី​របស់​ខេត្ត​; មហោ​ស្រព​ភ្លេង​ពិណ​ពាទ្យ​និង​របាំប្រ​ជា​ប្រិយ​ខ្មែរ​; ផ្សារ​ណាត់​ក្រោម​ប្រ​ធាន​បទ​ បង្គា-អំ​បិល​និង​ផលិត​ផល OCOP ខេត្ត​បាក​លីវ​; រៀប​ចំ​បរិយា​កាស​ “ការ​បង្រួប​បង្រួម​បេតិក​ភណ្ឌ​វប្ប​ធម៌​អរូបី​ តំ​ណាង​ឱ្យ​តំ​បន់​ភូមិ​ភាគ​នានា​”។​ ក្រៅ​ពីនោះ​ ក្នុង​ក្រប​ខ័ណ្ឌ​នៃ​ទិវា​វប្ប​ធម៌​នេះ​ដែរ​ ក៏​មាន​រៀប​ចំ​ជំ​រុញ​ដំណើរ​ការ​វិនិ​យោគ​ សន្និ​សីទ “ផ្សារ​ភ្ជាប់​ការ​ផ្គត់​ផ្គង់​-តម្រូវ​ការ​ទំ​និញ​ រវាង​ខេត្ត​បាក​លីវ​និង​ខេត្ត​ ក្រុង​នានា​ ក្នុង​ឆ្នាំ​ ២០២២” សិក្ខា​សាលា​ផ្ដល់​យោ​បល់​លើ​គម្រោង​កសាង​ផលិត​ផល OCOP  “មណ្ឌល​ទេស​ចរណ៍​សហគមន៍​ចម្ការ​មៀន​បាក​លីវ​” និង​រៀប​ចំ​ពិធី​ទទួល​ស្គាល់​វត្ត​គម្ភីរ​សាគរ​ព្រែក​ជ្រៅ​ ជារមណី​យដ្ឋាន​ទេស​ចរណ៍​គំ​រូ​នៃ​ទេស​ចរណ៍​វាល​រាប​ទន្លេ​គឺវ​ឡុង​៕​

           លីធាន​ - ថាច់​ធី

ចែករំលែកអត្ថបទ