មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

04/07/2022 - 15:43

ពង្រីក​តួនាទី​អ្នក​មាន​ប្រ​ជា​ប្រិយ​ក្នុង​ជន​រួម​ជាតិ​ខ្មែរ​

អ្នក​មាន​ប្រ​ជា​ប្រិយ​ក្នុង​ជន​រួម​ជាតិ​ខ្មែរ​នៅ​ស្រុក​កើ-ដ ក្រុង​កឹង​ធើ ជា​ស្ពាន​តភ្ជាប់​រវាង​បក្ស​ រដ្ឋ​អំ​ណាច​ជា​មួយ​នឹង​ប្រ​ជា​ជន​ ធ្វើ​ឱ្យ​ការ​ផ្សព្វ​ផ្សាយ​នូវ​គោល​នយោ​បាយ​ត្រូវ​បាន​អនុវត្ត​ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព​។​

អ្នក​មាន​ប្រ​ជា​ប្រិយ​នៅ​ស្រុក​កើ-ដ រួម​ចំ​ណែក​យ៉ាង​សកម្ម​ក្នុង​សកម្ម​ភាព​ភូមិ​ស្រុក​។​

លោក ដាវសុផាន់​ណា ប្រ​ធាន​គណៈ​កម្ម​ការ​វត្ត​សេតុត្តរ នៅ​ភូមិ​ធើយហ្វា B ទីប្រ​ជុំ​ជន​កើ-ដ ជាអ្នក​មាន​ប្រ​ជា​ប្រិយ​ក្នុង​ជន​រួម​ជាតិ​ខ្មែរ​។​ ជា​មួយ​តួនាទី​របស់​ខ្លួន​ គាត់​បាន​ចលនា​មាមីង​ធ្វើ​នូវ​ការ​ងារ​ជាច្រើន​ដ៏​មាន​អត្ថ​ន័យ​ដូច​៖ សហការ​ជា​មួយ​រដ្ឋ​អំ​ណាច​ភូមិ​ភាគ​ អនា​ម័យ​បរិស្ថាន​ បង្កើន​កម្រិត​តាម​ដងផ្លូវ​ភូមិ​ភ្ជាប់​ភូមិ​ គិត​ជា​ថវិកា​ សរុប​រាប់​រយ​លាន​ដុង​។​ គិត​ដោយ​ឡែក​ក្នុង​ខែ​មេសា​ ឆ្នាំ​ ២០២២ គាំ​ទ្រ​បុណ្យ​ចូល​ឆ្នាំ​កង​ទ័ព​ប្រ​ជា​ជន​អំ​ណរ​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ គាត់​បាន​ចលនា​ប្រ​ជា​ជន​ចូល​រួម​ជា​មួយ​កម្មា​ភិបាល​ យុទ្ធ​ជន​នៃ​បញ្ជា​ការ​ដ្ឋាន​យោធា​ក្រុង​កឹង​ធើ និង​គណៈ​បញ្ជា​ការ​ដ្ឋាន​យោ​ធា​ស្រុក​កើ-ដ កាប់​ឆ្ការ​គុម្ពោត​ព្រៃ​តាម​ដងផ្លូវ​ និង​ដាក់​អំ​ពូលភ្លើ​ង​ថ្មី​រាប់​រយ​តាម​ដង​ផ្លូវ​កិញ​ឡុង​អុង ប្រ​វែង​ ៨៥០ ម៉ែ​ត្រ គិត​ជាតម្លៃ​ទឹក​ប្រាក់​ប្រ​មាណ​ ១០០ លាន​ដុង​ បង្ក​លក្ខណ​សម្បត្តិ​សម្រាប់​ប្រ​ជា​ជន​ធ្វើ​ដំណើរ​ពេល​យប់​ធានា​សុវត្ថិ​ភាព​ សន្តិ​សុខ​សណ្តាប់​ធ្នាប់​។​  លោក​ដាវ​សុផាន់​ណា ចែក​រំលែក​៖  “ដោយ​បាន​មាមីង​មាន​ទំ​នុក​ចិត្ត​ជ្រើស​រើស​ជាអ្នក​មាន​ប្រ​ជា​ប្រិយ​ ខ្ញុំ​រំភើប​ចិត្ត​និង​មោទន​ភាព​ណាស់​។​ ខ្ញុំ​គិត​ថា​ យើង​ធ្វើ​យ៉ាង​ណា​ដើម្បី​ភូមិ​ស្រុក​បាន​រីក​ចម្រើន​ថែម​ទៀត​ ជា​និច្ច​កាល​តែង​លើក​ទឹក​ចិត្ត​មាមីង​រក្សា​អត្ត​សញ្ញាណ​ជាតិ​ អនុវត្ត​ល្អ​នូវ​គោល​ការណ៍​របស់​បក្ស​ គោល​នយោ​បាយ​និង​ក្រឹត្យ​ច្បាប់​របស់​រដ្ឋ​។​ អំ​ពី​សណ្តាប់​ធ្នាប់​សន្តិ​សុខ​ ខ្ញុំ​តែង​សហ​ការ​ជា​មួយ​រដ្ឋ​អំ​ណាច​ភូមិ​ភាគ​ នគរ​បាល​ទីប្រ​ជុំ​ជន​ ដើម្បី​អប់រំ​កូន​ចៅ​ក្នុង​ភូមិ​មិន​ឱ្យ​ប្រ​ព្រឹត្ត​ល្មើស​ច្បាប់​”។​

លោក​ ដាវ​ម៉េន អ្នក​មាន​ប្រ​ជា​ប្រិយ​នៅ​ភូមិ​ធើយ​ទ្រឿង​ ១ ឃុំ​ធើយស្វឹង​ តែង​សម្រុះ​សម្រួល​ទាន់​ពេល​នូវ​ករណី​វិវាទ​ក្នុង​ការ​ងារ​រក​ស៊ី​ ឬ​ទាស់​ទែង​បញ្ហា​ដី​ធ្លី​ ។​ល។​ នៅ​ភូមិ​សាស្រ្ត​ រួម​ចំ​ណែក​រឹត​បន្តឹង​ចំ​ណង​សាមគ្គី​ភាព​ក្នុង​ភូមិ​ស្រុក​។​ ចែក​រំលែក​អំ​ពី​ទង្វើ​របស់​ខ្លួន​ លោក​ ដាវ​ម៉េន ឱ្យ​ដឹង​ដោយ​ក្តី​រីក​រាយ​៖  “ក្នុង​នាម​ជា​អ្នក​មាន​ប្រ​ជា​ប្រិយ​ ខ្លួន​យើង​ផ្ទាល់​ត្រូវ​ធ្វើ​ជាគំ​រូ​ បង្ហាញ​ពីគំ​រូ​ឆ្នើម ​ទើប​យើង​ចលនា​មាមីង​ស្ដាប់​តាម​ ផ្តើម​ពីនោះ​ មាមីង​បាន​យល់​ច្បាស់​ និង​យក​តម្រា​ប់តាម​”។​

លោក​ ង្វៀង​ហ្វាង​ហាយ​ អនុ​ប្រ​ធាន​គណៈ​ជន​ជាតិ​ស្រុក​កើ-ដ ឱ្យ​ដឹង​៖ “បច្ចុ​ប្បន្ន​ ស្រុក​កើ-ដ មាន​អ្នក​មាន​ប្រ​ជា​ប្រិយ​ចំ​នួន​ ១៤ រូប​។​ អ្នក​ទាំង​នោះ​ជា​ស្ពាន​តភ្ជាប់​ដ៏​រឹង​មាំរវាង​បក្ស​ជា​មួយ​នឹង​ប្រ​ជា​ជន​។​ ពួក​គាត់​ស័ក្តិ​សម​ជា​ម្លប់​ត្រជាក់​ផ្តល់​ភាព​សុខ​សាន្ត​ដល់​ភូមិ​ស្រុក​ រួម​ចំ​ណែក​យ៉ាង​សកម្ម​ក្នុង​បុព្វ​ហេតុ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម​នៅ​ភូមិ​ស្រុក​”៕​

                                សឺន​កុសល​-លីសៀ

ចែករំលែកអត្ថបទ