ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

27/06/2022 - 16:35

Agribank សាខា​ខេត្ត​ត្រា​វិញ​ ដាក់​ដំណើរ​ការ​ម៉ាស៊ីន​ដាក់​ និង​ដក​ប្រាក់​ស្វ័យ​ប្រ​វត្តិ​ Autobank CDM

(កឹង​ធើ) - ធនា​គារ​កសិកម្ម​និង​អភិវឌ្ឍន៍​ជន​បទ​ (Agribank) សាខា​ខេត្ត​ត្រា​វិញ​ បាន​រៀប​ចំ​សម្ពោធ​ដាក់​ឱ្យ​ដំណើរ​ការ​ម៉ាស៊ីន​ដាក់​និង​ដក​ប្រាក់​ស្វ័យ​ប្រ​វត្តិ​ Autobank CDM ។​

ពិធី​កាត់​ខ្សែ​បូសម្ពោធ​ម៉ាស៊ីន​ដាក់​និង​ដកប្រាក់​ស្វ័យ​ប្រ​វត្តិ​ Autobank CDM នៅ​ទីស្នាក់​ការ​ Agribank សាខា​ខេត្ត​ត្រា​វិញ​។​

Agribank បាន​ឈាន​មុខ​បំ​ពាក់​បរិក្ខារ​ប្រ​ព័ន្ធ​ម៉ាស៊ីន​ដាក់​និង​ដក​ប្រាក់​ស្វ័យ​ប្រ​វត្តិ​ Autobank - Cash Deposit Machine (ហៅ​កាត់​ថា​ CDM) សំ​ដៅ​ម្ចាស់​ការ​តាម​ឱ្យ​ទាន់​នូវ​និន្នា​ការ​ធនា​គារ​ស្វ័យ​ប្រវត្តិ​កម្ម​ បង្កើន​អត្ថ​ប្រ​យោជន៍​និង​លើក​កម្ពស់​បទ​ពិសោធន៍​សេវា​ដល់​អតិថិ​ជន​។​  Autobank CDM ជា​មួយ​នឹង​មុខ​ងារ​ដូច​ដែល​អ្នក​ទូទាត់​ធនា​គារ​អេឡិក​ត្រូនិច ដែល​មាន​រចនា​អេក្រង់​បង្ហាញា​សាមញ្ញ​ ងាយ​យល់​និង​ជិត​ដិត​ផង​។​ ការ​ដោះ​ដូរ​ធនាគារ​ ជា​ទូទៅ​ត្រូវ​បាន​អនុវត្ត​លើ​ម៉ាស៊ីន​ Autobank CDM ដោយ​មិន​បាច់​ចូល​ទៅ​ខាង​ក្នុង​បញ្ជរ​ជួប​បុគ្គ​លិក ដើម្បី​ធ្វើ​ការ​ទំ​នាក់​ទំ​នង​ ។​ ក្រៅ​ពីមុខ​ងារ​ដូច​ ម៉ាស៊ីន​ ATM ធម្ម​តា​ Autobank CDM ថែម​ទាំង​ផ្គត់​ផ្គង​បន្ថែម​នូវ​លក្ខណៈ​លេច​ធ្លោ​ដូច​៖ ដាក់​ប្រាក់​ ដាក់​ប្រាក់​អន​ឡាញ​ ដក​ប្រាក់​ ផ្ទេរ​ប្រាក់​ ទូទាត់​វិក្កយ​បត្រ​ ពិនិត្យ​សម​តុល្យ​គណនី​ ផ្លាស់​ប្តូរ​លេខ​សម្ងាត់ បោះ​ពុម្ព​តុល្យ​បញ្ជី​ប័ណ្ណ​ឥណ​ពន្ធ​ ពន្យា​ពេល​ប័ណ្ណ​ឥណ​ពន្ធ​ បោះ​ពុម្ព​ប័ណ្ណ​ឥណ​ទាន​ ចុះ​ឈ្មោះ​និង​លុប​ការ​ចុះ​ឈ្មោះ​សេវា​ ដោយ​មិន​កំ​ណត់​ពេល​វេលា​ បរិយា​កាស​ ឬ​មិន​បាច់​រង់​ចាំ​ទូទាត់​ប្រាក់​ជា​មួយ​នឹង​បុគ្គ​លិក​ធនា​គារ​ ឆ្លើយ​តប​ជា​អតិបរ​មានូវ​តម្រូវ​ការ​ទូទាត់​ប្រាក់​រួម​ទាំង​ថ្ងៃ​សៅរ៍ អា​ទិត្យ​ ថ្ងៃ​បុណ្យ​ថ្ងៃ​ចូល​ឆ្នាំ​ ។​ល។​ ចំ​ពោះ​មុខ​ងារ​បែប​ថ្មី​ដែល​បញ្ញើ​ប្រាក់​ក្នុង​គណនី​ កម្រិត​ជា​អតិបរ​មា ១០០ លាន​ដុង​ មិន​លើស​ពី ២០០ សន្លឹក​/លើក ជា​មួយ​តម្លៃ​ក្រដាស​សាច់ប្រាក់​ទាប​បំ​ផុត​គឺ​ ៥០.០០០ លាន​ដុង​។​

តាម​ប្រ​សាសន៍​លោក​ ង្វៀន​វ៉ាន់​ហឿង នាយក​រង​ទទួល​បន្ទុក​គ្រប់​គ្រង​ Agribank សាខា​ខេត្ត​ត្រា​វិញ​៖  Agribank សាខា​ត្រា​វិញ​ បាន​និង​កំ​ពុង​សកម្ម​ផ្សព្វ​ផ្សាយ​នូវ​ផលិត​ផល​សេវា​កម្ម​ធនា​គារ​ដ៏​ទំ​នើប​ រួម​ជា​មួយ​នឹង​អភិវឌ្ឍ​នូវ​ផលិត​ផល​កាត​ ដូច​៖ កាត​កសិកម្ម​ជន​បទ​ ឬ​កាត​ឡុក​វៀត​។​ល។​ ធ្វើ​យ៉ាង​ណា​ដើម្បី​ផ្តល់​សេវា​កម្ម​ធនា​គារ​ដ៏​ទំ​នើប​ជូន​ប្រ​ជា​ជន​បាន​ល្អ​ប្រ​សើរ​ ពិសេស​គឺ​តំ​បន់​ជន​បទ​។​ បច្ចុប្បន្ន​ សាខា​ត្រា​វិញ​មាន​ចំ​នួន​ ២១ ទូ ATM ២៧ ម៉ាស៊ីន​ POS/EDC (ម៉ាស៊ីន​ឆូត​កាត​) កំ​ពុង​ដំ​ណើរ​ការ​នៅ​ភូមិ​សាស្រ្ត​ក្រុង​ត្រា​វិញ​ នៅ​តាម​ស្រុក​នានា​និង​ទី​រួម​ខេត្ត​។​ តាម​ការ​គ្រោង​ទុក​ក្នុង​ខែកក្កដា​ ឆ្នាំ​ ២០២២ នឹង​ដាក់​បន្ថែម​ ២ ម៉ាស៊ីន​ Autobank CDM នៅ​សាខា​ស្រុក​ចូវ​ថាញ់​និង​កាង​ឡុង​។​ ខិត​ខំ​ធ្វើ​ឱ្យ​ល្អ​ប្រ​សើរ​ធនា​គារ​ឌីជី​ថល (Agribank Digital) ដាក់​នៅ​តាម​ស្រុក​នានា​ ទីរួម​ខេត្ត​ ក្រុង​ ដើម្បី​បម្រើ​អតិថិ​ជន​ល្អ​ប្រ​សើរ​បំ​ផុត​៕​

                              មិញ​ហ្វៀង​-លីសៀ

ចែករំលែកអត្ថបទ