ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

07/06/2022 - 09:29

សុក​ត្រាំង​ ខ្នះ​ខ្នែង​ផ្សព្វ​ផ្សាយ កម្ម​វិធី​ទិស​ដៅ​ជាតិ​

តាម​ប្រ​សាសន៍​លោក​ស្រី​ ហ្វិញ​ធីយ៉ីម​ង៉ុក​ អនុ​ប្រ​ធាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ខេត្ត​សុក​ត្រាំង​ គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ខេត្ត​សុក​ត្រាំង​ ផ្សព្វ​ផ្សាយ​ផែន​ការ​លេខ​ ៣៣/KH-UBND ចុះ​ថ្ងៃ​ទី ៣ ខែមីនា​ ឆ្នាំ​ ២០២២ ស្តីពី​ការ​អនុ​វត្ត​កម្ម​វិធី​ទិស​ដៅ​ជាតិ​អភិវឌ្ឍ​សេដ្ឋ​កិច្ច-សង្គម​ តំ​បន់​ជន​ជាតិ​ភាគ​តិច​និង​តំ​បន់​ភ្នំ​ ដំណាក់​កាល​ ២០២២-២០២៥ (ហៅ​កាត់​ថា​ កម្ម​វិធី​) លើ​ភូមិ​សាស្រ្ត​ខេត្ត​។​ សុក​ត្រាំង​ គ្រោង​ប្រ​ភព​ទុន​អនុវត្ត​សរុប​គឺ​ ២.៩២១.៦៧៦ លាន​ដុង​ ដើម្បី​វិនិ​យោគ​លើ​គម្រោង​ចំ​នួន​ ១០ ចំ​ណុះ​កម្ម​វិធី​។​ ខេត្ត​សុក​ត្រាំង​ ក៏​បាន​រៀប​ចំ​កិច្ច​ប្រ​ជុំ​ជា​ច្រើន​លើក ដើម្បី​ផ្សព្វ​ផ្សាយ​បញ្ជ្រាប​ដល់​គណៈ​កម្មា​ធិការ​បក្ស​គ្រប់​លំ​ដាប់​ថ្នាក់​ រដ្ឋ​អំ​ណាច​ មន្ទីរ​ គណៈ​ ផ្នែក​ អង្គ​ការ​មហា​ជន​ពីថ្នាក់​ខេត្ត​ដល់​ថ្នាក់​មូល​ដ្ឋាន​; រៀប​ចំ​កិច្ច​ប្រ​ជុំ​ផ្តល់​ព័ត៌​មាន​ដល់​មន្រ្តី​សង្ឃ​ អ្នក​មុខ​អ្នក​ការ​សាសនា​ អ្នក​មាន​ប្រ​ជា​ប្រិយ​ក្នុង​សហគមន៍​ជន​ជាតិ​ភាគ​តិច​និង​ប្រ​ជា​ជន​។​

 គណៈ​កម្មា​ធិការ​បក្ស​ខេត្ត​សុក​ត្រាំង​ ផ្សព្វ​ផ្សាយ​សេចក្តី​សម្រេច​លេខ​ ០៤ ស្តីពី​ការ​ដឹក​នាំ​អនុវត្ត​កម្ម​វិធី​ដល់​មន្ត្រី​សង្ឃ​អ្នក​មុខ​អ្នក​ការ​សាសនា​ និង​អ្នក​មាន​ប្រ​ជា​ប្រិយ​ ក្នុង​សហគមន៍​ជន​រួម​ជាតិ​ខ្មែរ​។

ដើម្បី​ផ្សព្វ​ផ្សាយ​បាន​ព្រម​ៗ​គ្នា​ ឯក​ភាព​ គុណ​ភាព​និង​មាន​ប្រ​សិទ្ធ​ភាព​ គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ខេត្ត​ បាន​បង្កើត​និង​ពង្រឹង​គណៈ​ចង្អុល​ការ​កម្ម​វិធី​; ដាក់​ចេញ​លក្ខន្តិកៈ​របស់​គណៈ​ចង្អុល​ការ​ ក្នុង​នោះ​ បែង​ចែក​ច្បាស់​លាស់​ដល់​សមា​ជិក​គណៈ​ចង្អុល​ការ​ ទទួល​បន្ទុក​ផ្សព្វ​ផ្សាយ អនុវត្ត​ខ្លឹម​សារ​ ភារ​កិច្ច​ ដំណោះ​ស្រាយ​ ដើម្បី​សម្រេច​តាម​ផែន​ការ​ដាក់​ចេញ​ក្នុង​ដំណាក់​កាល​ ២០២២-២០២៥; ចង្អុល​ការ​ដល់​មន្ទីរ​ គណៈ​ ផ្នែក​ ស្រុក​ ទីរួម​ខេត្ត​ និង​ក្រុង​ ម្ចាស់​ការ​ត្រៀម​លក្ខណៈ​ដើម្បី​ផ្សព្វ​ផ្សាយ បន្ទាប់​ពីបាន​មជ្ឈិម​បែង​ចែក​ប្រ​ភព​ទុន​៕​ 

                                 យ្វី​អាញ-មុនី​

ចែករំលែកអត្ថបទ