លោកពូសើុងសាង នៅភូមិស្លាប៉ាង ឃុំដូងចូវ ស្រុកយ្វៀងហាយ ខេត្តត្រាវិញ ដោយចរិតឧស្សាហ៍ព្យាយាមពលកម្មផលិត ម្ល៉ោះហើយសម្រេចប្រសិទ្ធភាពខ្ពស់ក្នុងការផលិតនិងធ្វើអាជីវកម្ម។
លោកពូសើុងសាង (ខាងស្ដាំ) កំពុងដោះដូរយោបល់ជាមួយនឹងលោកថាច់ថាញ់កុង ប្រធានសាខាសមាគមកសិករភូមិស្លាប៉ាង។
ក្រោយពីសាងផ្នួសបួសរៀន លោកពូសាង បានលាចាកសិក្ខាបទ ហើយកសាងជីវភាពគ្រួសារ។ ដោយចរិតឧស្សាហ៍ព្យាយាម តាមដានកាសែត ទូរទស្សន៍ដើម្បីសិក្សាចំណេះដឹង ម្ល៉ោះហើយ លោកពូមានការយល់ដឹងច្រើនពីវិទ្យាសាស្ត្របច្ចេកទេស ហើយក៏បានយកមកអនុវត្តក្នុងផលិតកម្ម ចិញ្ចឹមសត្វសម្រេចប្រសិទ្ធភាពខ្ពស់។ លោកពូសើុងសាង ឱ្យដឹង៖ “ក្រៅពីធ្វើស្រែ ខ្ញុំចិញ្ចឹមក្របី ស៊ីឈ្នួលភ្ជួររាស់ឱ្យគ្រួសារជិតខាងដើម្បីរកប្រាក់ចំណូលបន្ថែម។ កាលនោះ គ្រួសារមាមីងត្រូវការភ្ជួររាស់ច្រើនណាស់ បានជាប្រាក់ចំណូលរបស់គ្រួសារក៏ធូរធារផងដែរ។ ថ្មីៗនេះ ខ្ញុំធ្វើស្រែ ២ រដូវ/ឆ្នាំ ទិន្នផលក្នុងមួយរដូវសម្រេចប្រមាណ ៦,៥ តោន/ហិកតា។ ខ្ញុំមិនធ្វើរដូវទី ៣ ទេ ប៉ុន្តែចិញ្ចឹមបង្គា ក្តាមសមុទ្រ ក្តាមស្រែ ដោយវិធានការព្រលែងក្នុងស្រែ។ ផ្តើមពីនោះ ទម្រង់ចិញ្ចឹមជលផលគួបផ្សំនឹងធ្វើស្រែ គ្រួសារខ្ញុំរកបានប្រាក់ចំណូលពី ៣០០-៤០០ លានដុង/ឆ្នាំ។ ខ្ញុំសង់បានផ្ទះរឹងមាំ និងទិញគ្រឿងសង្ហារិមជាច្រើន”។
លោកថាច់ថាញ់កុង ប្រធានសាខាសមាគមកសិករភូមិស្លាប៉ាង ឱ្យដឹង៖ លោកពូសើុងសាង សង្វាតព្យាយាម ស៊ូទ្រាំលំបាករៀនសូត្របទពិសោធន៍បង្កបង្កើនផល បង្វែររចនាសម្ព័ន្ធឈើដំណាំនាំមកប្រសិទ្ធភាពខ្ពស់។ មិនត្រឹមតែផលិតនិងធ្វើអាជីវកម្មពូកែប៉ុណ្ណោះទេ គាត់ថែមទាំងឈានមុខក្នុងចលនាបង្កបង្កើនផលក្នុងភូមិ ត្រៀមលក្ខណៈផ្តល់ចំណេះដឹងខាងបង្កបង្កើនផលនិងវារីវប្បកម្មដល់កសិករក្នុងភូមិ ជួយអ្នករាល់គ្នាបង្កបង្កើនផល ចិញ្ចឹមសត្វមានប្រសិទ្ធភាពខ្ពស់ដូចគាត់ទៀតផង។ លោកពូសាង បានគណៈកម្មាធិការប្រជាជនស្រុកយ៉ៀងហាយ ជូនលិខិតសរសើរដោយមានស្នាដៃឆ្នើម ក្នុងការអនុវត្តចលនាកសិករផលិតនិងធ្វើអាជីវកម្មពូកែដំណាក់កាល ២០១៧-២០២១ ៕
សឺនម៉ាល័យ-លីសៀ