វត្តសិរីមង្គល (ជ្រុងខ្មែរ) ស្ថិតនៅភូមិដឿងដាវ ឃុំហូធីកី ស្រុកថើយប៊ិញ គឺជាវត្តខ្មែរមួយក្នុងចំណោមវត្តខ្មែរដែលស្រស់ស្អាត និងបុរាណបំផុតនៅខេត្តកាម៉ាវ។ វត្តទើបបានគណៈកម្មាធិការប្រជាជនខេត្តកាម៉ាវ រៀបចំណាត់ថ្នាក់ជាកេរដំណែលប្រវត្តិសាស្រ្តថ្នាក់ខេត្ត។
ស្ថាបត្យកម្មដ៏វិចិត្រ និងដិតដាមដោយលក្ខណៈប្រពៃណីពុទ្ធសាសនាទក្ខិណនិកាយខ្មែរ។
ព្រះតេជព្រះគុណ ហ៊ឺវញ៉េវ ព្រះចៅអធិការវត្តសិរីមង្គល (ជ្រុងខ្មែរ) មានថេរដីកា វត្តមានអាយុកាលជាង ២៣០ ឆ្នាំមកហើយ ចាប់ពីបានកសាងរហូតមកទល់ពេលនេះ វត្តនៅតែរក្សាបានលក្ខណៈស្ថាបត្យកម្មប្រពៃណីដ៏វិសេសនៃវត្តខ្មែរនៅណាមបូ។ នោះគឺភាពសម្បូរបែបនៃក្បូរក្បាច់រចនា មានលក្ខណៈវិចិត្រ ព្រមទាំងផ្ទាំងគំរូនីមួយៗបានឆ្លុះបញ្ចាំងពីទស្សនៈព្រះពុទ្ធសាសនា។ វត្តជាស្នូលវប្បធម៌គំរូ ជាកន្លែងប្រជុំជីវភាពសាសនា សកម្មភាពសហគមន៍របស់ជនរួមជាតិខ្មែរ ជាកន្លែងដោះដូរវប្បធម៌រវាងបណ្តាជនជាតិជាបងប្អូន និងជាកន្លែងអភិរក្សនិងពង្រីកអត្តសញ្ញាណវប្បធម៌ប្រពៃណីដ៏ល្អប្រសើររបស់ជនជាតិ។ ឆ្លងកាត់ដំណាក់កាលសង្គ្រាមទាំង ២ លើក ប្រឆាំងបារាំងនិងអាមេរិក វត្តបានអនុវត្តល្អនូវតួនាទីសាសនានិងសង្គម។ បច្ចុប្បន្ន វត្តជាកន្លែងឃោសនា ផ្សព្វផ្សាយនូវគោលការណ៍ គោលមាគ៌ារបស់បក្ស គោលនយោបាយ ច្បាប់របស់រដ្ឋដល់ជនរួមជាតិខ្មែរ និងពុទ្ធបរិស័ទទូទៅ។ វត្តសិរីមង្គល (ជ្រុងខ្មែរ) បានទទួលប័ណ្ណរៀបចំណាត់ថ្នាក់កេរដំណែលប្រវត្តិសាស្រ្តថ្នាក់ខេត្ត គឺជាកិត្តិយសនិងជាមោទនភាព ម្ល៉ោះហើយ ព្រះសង្ឃ ជនរួមជាតិខ្មែររឹតតែបញ្ចេញកម្លាំងអភិរក្សនូវតម្លៃរបស់វត្តថែមទៀត។
ច្រើនឆ្នាំកន្លង ព្រះសង្ឃនិងគណៈកម្មការវត្ត តែងបើកថ្នាក់បង្រៀនភាសាបាលី ព្រះវិន័យ និងអក្សរសាស្រ្តខ្មែរដល់សមណសិស្ស និងកូនចៅពុទ្ធបរិស័ទ; វត្តនៅទាំងតម្កល់ទុកសៀវភៅ កាសែតជាច្រើន ដើម្បីពុទ្ធបរិស័ទ និងប្រជាជនសិក្សាស្រាវជ្រាវ; ក្រៅពីនោះវត្តក៏បានបង្កលក្ខណៈឱ្យកូនចៅពុទ្ធបរិស័ទខ្មែរសិក្សារៀនសូត្រ ហើយមានសិស្សជាច្រើនបានវត្តឧទ្ទេសនាមទៅរៀននៅវិទ្យាល័យជនជាតិអន្តេវាសិកខេត្តកាម៉ាវទៀតផង។
លោកត្រឹងហ៊ីវហុង នាយកមន្ទីរវប្បធម៌ កីឡានិងទេសចរណ៍ខេត្តកាម៉ាវ ឱ្យដឹង៖ “កេរដំណែលវត្តសិរីមង្គល (ជ្រុងខ្មែរ) មានចំណុចសំខាន់ក្នុងការផ្សព្វផ្សាយ អប់រំប្រពៃណីបដិវត្តន៍របស់ស្រុកថើយប៊ិញនិយាយដោយឡែក ខេត្តកាម៉ាវនិយាយរួម។ ខ្ញុំជឿជាក់ថា កេរដំណែលនេះនឹងបានគេដឹងឮកាន់តែច្រើនពីមួយថ្ងៃទៅមួយថ្ងៃ ព្រមទាំងឆ្លើយតបទៅនឹងជីវភាពវប្បធម៌ ស្មារតីរបស់ជនរួមជាតិខ្មែរនៅក្នុងនិងក្រៅខេត្តផង”៕
យោង៖ កាសែតកាម៉ាវ-វិមាន