09/05/2022 - 14:25

ជំរុញ​មាំការ​ងារ​ជំរុញ​ការ​សិក្សា​ ជំរុញ​បញ្ញា​

សមាគម​ជំរុញ​ការ​សិក្សា​ខេត្ត​សុក​ត្រាំង​ សហការ​ជា​មួយ​នឹង​គណៈ​កម្មា​ធិការ​ ស្ថាប័ន​គ្រប់​លំ​ដាប់​ថ្នាក់​និង​ភូមិ​ភាគ​នានា​ ជំរុញ​មាំ​ការ​ងារ​ជំរុញ​ការ​សិក្សា​ ជំរុញ​បញ្ញា​ បាន​ជួយ​ដល់​សិស្ស​ និស្សិត​ជាច្រើន​ឆ្លង​កាត់​ការ​លំ​បាក​ រៀន​សូត្រ​បាន​ល្អ​។​

សមាគម​ជំរុញ​ការ​សិក្សា​ទទួល​ទឹក​ប្រាក់​ ៤ ពាន់​លាន​ដុង​ ពីក្រុម​ហ៊ុន​ចំ​កាត់​សមាជិក​មួយ​ឆ្នោត​ជាតិ​ខេត្ត​សុក​ត្រាំង​ ឧបត្ថម្ភ​មូល​និធិ​ជំរុញ​ការ​សិក្សា​ ជំរុញ​បញ្ញា​។​

សមាគម​ជំរុញ​ការ​សិក្សា​ខេត្ត​សុក​ត្រាំង​ ជំរុញ​មាំ​ការ​ផ្សព្វ​ផ្សាយ លើក​កម្ពស់​ស្មារតី​ភ្ញាក់​រលឹក​ដល់​ប្រ​ជា​ជន​អំ​ពី​សារៈ​សំ​ខាន់​នៃ​ការ​រៀន​សូត្រ​មួយ​ជីវិត ចំ​ពោះ​បុគ្គ​ល គ្រួ​សារ​ វង្ស​ត្រកូល​និង​ទូទាំង​សង្គម​។​ ទន្ទឹម​នឹង​នោះ​ ចលនា​ជំរុញ​ការ​សិក្សា​ ជំរុញ​បញ្ញា​និង​កសាង​សង្គម​រៀន​សូត្រ​ ក៏​ត្រូវ​បាន​ផ្សព្វ​ផ្សាយ​យ៉ាង​ខ្លាំង​ក្លានិង​ស៊ី​ជម្រៅ​ផង​ដែរ​។​ ឆ្នាំ​ ២០២១ ខេត្ត​សុក​ត្រាំង​មាន​ ១១៦.២៥៦ គ្រួ​សារ​សម្រេច​កិត្តិ​នាម​ជា​គ្រួ​សារ​រៀន​សូត្រ​; មាន​ ៧២៣ វង្ស​ត្រកូល​ សម្រេច​កិត្តិ​នាម​ជា​វង្ស​ត្រកូល​រៀន​សូត្រ​; មាន​ ៦២៧ សហគមន៍ សម្រេច​កិត្តិ​នាម​ជា​សហគមន៍​រៀន​សូត្រ​ និង​ ៨១១ អង្គ​ភាព​សម្រេច​កិតិ្តនាម​ជា​អង្គ​ភាព​រៀន​សូត្រ​។​ តាម​ប្រ​សាសន៍​ លោក​ឡឹម​សៅ​ អនុ​ប្រ​ធាន​សមាគម​ជំរុញ​ការ​សិក្សា​ខេត្ត​សុក​ត្រាំង​ សមាគម​គ្រប់​លំ​ដាប់​ថ្នាក់​ បាន​រវៀសរ​វៃ និង​មាន​រូប​ភាព​ចលនា​យ៉ាង​សម្បូរ​បែប​ ម្ល៉ោះ​ហើយ​ចលនា​បាន​ទឹក​ប្រាក់​ជាង​ ៤១ ពាន់​លាន​ដុង​ ដាក់​ចូល​មូល​និធិ​ជំរុញ​ការ​សិក្សា​ ជំរុញ​បញ្ញា​ បើ​គិត​ជាអា​ហា​រូប​ករណ៍​ស្មើ​នឹង​ ៩១.៨៧២ ចំ​ណែក​។​ ផ្តើម​ពីប្រ​ភព​មូល​និធិ​សមាគម​បាន​ផ្តល់​អា​ហា​រូប​ករណ៍​គ្រប់​ប្រ​ភេទ​ចំ​នួន​ ៤.០៣៣ ចំ​ណែក​ គិត​ជា​តម្លៃ​ទឹក​ប្រាក់​សរុប​ជាង​ ៧,១ ពាន់​លាន​ដុង​; ឧបត្ថម្ភ​កង់​ ៨០០ គ្រឿង​៘ ដល់​សិស្ស​ និស្សិត​ក្រី​ក្រ​សង្វាត​រៀន​សូត្រ​។​ លោក​ឡឹម​ហ្វាង​ខាយ អនុ​ប្រ​ធាន​សមាគម​ជំរុញ​ការ​សិក្សា​ស្រុក​កូវ​ឡាវ​យុង ឱ្យ​ដឹង​៖ “គ្រប់​ចលនា​ “គ្រួ​សារ​រៀន​សូត្រ​” “វង្ស​ត្រកូល​រៀន​សូត្រ​” “សហគមន៍​រៀន​សូត្រ​” បាន​រីក​សាយ​ភាយ​លើ​ភូមិ​សាស្ត្រ​ស្រុក​។​ ឆ្នាំ​ ២០២១ មូល​និធិ​ជំរុញ​ការ​សិក្សា​របស់​ស្រុក​ចលនា​ទឹក​ប្រាក់​បាន​ជាង​ ១,៤ ពាន់​លាន​ដុង​ និង​ផ្តល់​អា​ហា​រូប​ករណ៍​បាន​ ២.២១៥ ចំ​ណែក​ដល់​សិស្ស​ដែល​មាន​ជីវ​ភាព​ក្រលំ​បាក​។​ នេះ​គឺ​ជា​កម្លាំង​ចល​ករ​ដើម្បី​សិស្ស​ និស្សិត​ឆ្លង​កាត់​ការ​លំ​បាក​ ឈាន​ឡើង​រៀន​សូត្រ​បាន​ល្អ​”។​

 លោក​ឡឹម​សៅ​ ឱ្យ​ដឹង​បន្ថែម​៖ “សមាគម​គ្រប់​លំ​ដាប់​ថ្នាក់​ ទទួល​បាន​ការ​គាំ​ទ្រ​ពីគណៈ​កម្មា​ធិការ​បក្ស​គ្រប់​លំ​ដាប់​ថ្នាក់​និង​រដ្ឋ​អំ​ណាច​ភូមិ​ភាគ​ ម្ល៉ោះ​ហើយ​មូល​និធិ​ចលនា​បាន​កាន់​តែកើន​ឡើង​ពីមួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​។​ ឆ្លង​តាម​រយៈ​នោះ​ ឧបត្ថម្ភ​ទាន់​ពេល​ដល់​សិស្ស​ និស្សិត​ដែល​មាន​ជីវ​ភាព​ក្រលំ​បាក​ សិស្ស​កំ​ព្រា​និង​ពិការ​រាប់​ពាន់​នាក់​៘ ឆ្នាំ​ ២០២២ សមាគម​ខិត​ខំ​ចលនា​មូល​និធិ​ជំរុញ​ការ​សិក្សា​ ជំរុញ​បញ្ញា​ ឱ្យ​បាន​ ២៤ ពាន់​លាន​ដុង​ ដើម្បី​អនុវត្ត​ល្អ​ការ​ងារ​ឧបត្ថម្ភ​សិស្ស​ និស្សិត​ដែល​មាន​ជីវ​ភាព​ក្រលំ​បាក​ជា​បន្ត​ទៀត​”៕​  

                       យ្វីអាញ-លីសៀ

ចែករំលែកអត្ថបទ