គណៈកម្មាធិប្រជាជនខេត្តត្រាវិញ បានរៀបចំពិធីប្រកាសសេចក្តីសម្រេចរបស់នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាល ទទួលស្គាល់ស្រុកចូវថាញ់ សម្រេចបទដ្ឋានជនបទថ្មីឆ្នាំ ២០២០។
ថ្នាក់ដឹកនាំស្រុកចូវថាញ់ ទទួលសេចក្តីសម្រេចរបស់នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាល
ទទួលស្គាល់ស្រុកសម្រេចបទដ្ឋានជនបទថ្មី។
កន្លងរយៈពេល ១០ ឆ្នាំកសាង (២០១១-២០២០) ប្រាក់ចំណូលជាមធ្យមភាគក្នុងមនុស្សម្នាក់ៗរបស់ស្រុកសម្រេចជាង ៥២,៤ លាន/ឆ្នាំ (កើន ៤១,៣ លាន/ឆ្នាំ បើប្រៀបនឹងឆ្នាំ ២០១១); អត្រាគ្រួសារក្រីក្រនៅត្រឹម ០,៧% (កាត់បន្ថយជាង ២២,៥% បើប្រៀបនឹងឆ្នាំ ២០១១)។ ដំណាក់កាល ២០២១-២០២៥ ស្រុកចូវថាញ់ ផ្តុំកម្លាំងលើកកម្ពស់គុណភាព ១៣/១៣ ឃុំសម្រេចបទដ្ឋានជនបទថ្មី ខិតខំប្រឹងប្រែងធ្វើយ៉ាងណាឱ្យមានឃុំសម្រេចបទដ្ឋានជនបទថ្មីកម្រិតខ្ពស់ចំនួន ៥ និងឃុំសម្រេចលក្ខឋានជនបទថ្មីគំរូចំនួន ២; ប្រាក់ចំណូលជាមធ្យមភាគក្នុងមនុស្សម្នាក់ៗសម្រេចពី ៨០-៩០ លានដុង/ម្នាក់/ឆ្នាំ៕
សឺនម៉ាល័យ-លីសៀ