មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

26/04/2022 - 08:33

ធ្វើ​មាន​ផ្ដើម​ពី​ពូជ​ស្រូវ​អតិផល​ ST

មាន​ការ​មោះ​មុត​អនុវត្ត​វិទ្យា​សាស្រ្ត​បច្ចេក​ទេស​ក្នុង​ការ​ផលិត​ស្រូវ​ ពិសេស​គឺពូជ​ស្រូវ​ក្រអូប​ ST លោក​ឡឹម​ហុង​ នៅ​ភូមិ​តា​អ៊ុង ឃុំ​វៀង​ប៊ិញ ស្រុក​ត្រឹង​ដេ ខេត្ត​សុក​ត្រាំង​ ក្លាយ​ជា​អ្នក​មាន​។​

លោក​ឡឹម​ហុង​ (ខាង​ស្តាំ​) ស្វែង​យល់​ពី​បច្ចេក​ទេស​ផលិត​ស្រូវ​លើ​ប្រ​ព័ន្ធ​អីុនធឺ​ណែ​ត។​

កាល​នោះ​ រៀប​ការ​រួច​ លោក​ឡឹម​ហុង​ បាន​ឪ​ពុក​ម្តាយ​ចែក​ដី​ស្រែ​ឱ្យ​ ១០ កុង​។​ ដោយ​សារ​ដំ​ណាក់​កាល​នោះ​ ប្រ​ព័ន្ធ​ធារា​សាស្រ្ត​ពុំ​ទាន់​បាន​ស្រួល​ប្រួល​ ដី​ជ្រាប​ជាតិ​ប្រៃ​ ដូច្នេះ​ ការ​ធ្វើ​ស្រែ​ទទួល​បាន​ទិន្ន​ផល​ទាប​។​ ឆ្នាំ​ ១៩៩៨ គាត់​បាន​កម្មា​ភិបាល​ជំ​រុញ​កសិកម្ម​ ខេត្ត​ណែ​នាំ​បច្ចេក​ទេស​ផលិត​ពូជ​ស្រូវ​ ST ។​ ឆ្នាំ​ដំ​បូង​ ទិន្ន​ផល​និង​តម្លៃ​ស្រូវ​ ST ខ្ពស់​ជាង​ស្រូវ​ធម្ម​តា​ពី​ ១.០០០-២.០០០ ដុង​/គីឡូ​ក្រាម​ ឃើញ​បាន​ចំ​ណេញ​ច្រើន​ជាង​ ម៉្លោះ​ហើយ​លោក​ឡឹម​ហុង​ ក៏​ផលិត​ពូជ​ស្រូវ​នេះ​រហូត​មក​ទល់​នឹង​បច្ចុប្បន្ន​។​ លោក​ហុង​ ឱ្យ​ដឹង​៖ “ពី​មុន​ ស្រុក​ស្រែ​នៅ​ជួប​ការ​លំ​បាក​ច្រើន​ ដូច្នេះ​ ក្រៅ​ពី​ធ្វើ​ស្រែ​ ខ្ញុំ​ទិញ​ម៉ាស៊ីន​កិន​អង្ករ​លក់​និង​ធ្វើ​សេវា​កម្ម​។​ ប្តី​ប្រ​ពន្ធ​ខ្ញុំ​នៅ​ទាំង​ដាំ​ដំ​ណាំ​ ចិញ្ចឹម​ជ្រូក​និង​លក់​ដូរ​កំ​ប៉ិក​កំ​ប៉ុក​ ដើម្បី​រក​ប្រាក់​ចំ​ណូល​បន្ថែម​។​ ប្រាក់​សន្សែ​សន្សំ​បាន​ប៉ុន្មាន​ ខ្ញុំ​ទុក​សម្រាប់​ទិញ​ដី​ស្រែ​។​ ពី​ព្រោះ​ខ្ញុំ​គិត​ថា​នៅ​ជន​បទ​មាន​ដី​ស្រែ​ច្រើន​ ទើប​អាច​ធ្វើ​មាន​ឆាប់​រហ័ស​។​ ចេះ​គិត​គូរ​ ស៊ូ​ទ្រាំ​លំ​បាក​ធ្វើ​ការ​រក​ស៊ី​ ចាយ​វាយ​ប្រិត​សំ​ចៃ​ សន្សែ​សន្សំ​ទិញ​ដី​ស្រែ​ម្តង​បួន​ប្រាំ​កុង​ រហូត​មក​ទល់​ពេល​នេះ​ លោក​ហុង​មាន​ដី​ស្រែ​ជាង​ ១០ ហិក តា។​

លោក​ឡឹម​ហុង​ (ខាង​ឆ្វេង​) ទទួល​ប័ណ្ណ​សរ​សើរ​របស់​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ខេត្ត​សុក​ត្រាំង​ ដោយ​មាន​ស្នា​ដៃ​ច្រើន​រួម​ចំ​ណែក​ក្នុង​ការ​កសាង​ជន​បទ​ថ្មី​កម្រិត​ខ្ពស់​។​

លោក​ហុង​ បាន​វិនិ​យោគ​ទិញ​ត្រាក់​ទ័រ​ម៉ាស៊ីន​កាត់​ស្រូវ​ ម៉្លោះ​ហើយ​ ក្រៅ​ពី​ធ្វើ​ស្រែ​ផ្ទះ​ គាត់​នៅ​ទាំង​ធ្វើ​សេវា​កម្ម​ ដើម្បី​បង្កើន​ប្រាក់​ចំ​ណូល។​ រយៈ​ពេល​ជាច្រើន​ឆ្នាំ​មក​នេះ​ គាត់​ផលិត​ពូជ​ស្រូវ​ ST ពិសេស​ គឺពូជ​ ST៥ និង​ពូជ​ ST២៤ សម្រេច​ទិន្ន​ផល​ជាង​ ៨ តោន​/ហិក​តា​។​ មិន​ត្រឹម​តែធ្វើ​មាន​សម្រាប់​ខ្លួន​ឯង​ប៉ុណ្ណោះ​ទេ​ លោក​ហុង​ នៅ​ទាំង​ចលនា​និង​ណែ​នាំ​បច្ចេក​ទេស​ដល់​មាមីង​កសិករ​ជា​ច្រើន​ផលិត​ពូជ​ស្រូវ​ ST ដើម្បី​ចាក​ផុត​ពី​ភាព​ក្រី​ក្រ ឈាន​ឡើង​ធូរ​ធារ​។​ ពិសេស​ លោក​ហុង​ បាន​បង្កើត​សហករណ៍ ១-៥ និង​រូប​លោក​ធ្វើ​ជានា​យក​។​ សហករណ៍​បាន​ចុះ​កិច្ច​សន្យា​ជា​មួយ​អា​ជីវ​កម្ម​ ដើម្បី​ប្រ​មូល​ទិញ​ស្រូវ​សើម​ឱ្យ​សមាជិក​។​ លោក​ឡឹម​ហ៊ុម​ សមាជិក​សហករណ៍ ឱ្យ​ដឹង​៖ “អា​ស្រ័យ​បាន​បង​ឡឹម​ហុង​ ចលនា​ខ្ញុំ​ចូល​សហករណ៍​ទើប​ខ្ញុំ​ចេះ​ បច្ចេក​ទេស​ផលិត​ស្រូវ​អតិផល​ ST ចុះ​ជូពព្រម​ៗ​ គ្នា​ សម្រេច​ទិន្ន​ផល​ខ្ពស់​។​ ប្រ​មូល​ផល​ស្រូវ​ បាន​អា​ជីវ​កម្ម​ចូល​ទិញ​ដល់​កន្លែង​ ខ្ញុំ​ស្ងប់​ចិត្ត​ផលិត​ស្រូវ​។​ បច្ចុប្បន្ន​ ផ្តើម​ពី​ការ​ផលិត​ពូជ​ស្រូវ​ អតិផល​ ST បាន​ជួយ​គ្រួ​សារ​ខ្ញុំ​មាន​ជីវ​ភាព​ធូរ​ធារ​”។​

លោក​ឡឹម​ហុង​ នៅ​ទាំង​វិនិ​យោគ​កសាង​ឡ​សម្ងួត​ស្រូវ​ ឃ្លាំង​ស្តុក​ស្រូវ​ចំ​ណុះ​ជាង​ ១០០ តោន។​ ការ​ងារ​នៅ​គ្រួ​សារ​លោក​ឡឹម​ហុង​ តម្រូវ​ការ​កម្លាំង​ពលកម្ម​ក្នុង​ស្រុក​ចំ​នួន​ ១៤ នាក់ ដូច្នេះ​ពួក​គាត់​មាន​ការ​ងារ​ធ្វើ​និង​រក​បាន​ប្រាក់​ចំ​ណូល​លំ​នឹង​។​ លោក​ឡឹម​ហុង​ ឱ្យ​ដឹង​៖ “ផលិត​ស្រូវ​សំ​ខាន់​គឺចេះ​អនុវត្ត​វិទ្យា​សាស្រ្ត​បច្ចេក​ទេស ចាប់​យក​ទីផ្សារ​ជ្រើស​រើស​ពូជ​ស្រូវ​សម​ស្រប​និង​ចង​សម្ព័ន្ធ​ជា​មួយ​អា​ជីវ​កម្ម​រក​ច្រក​ចេញ​លំ​នឹង​។​ ខ្ញុំ​បាន​ចុះ​កិច្ច​សន្យា​ជា​មួយ​អា​ជីវ​កម្ម​ហូក្វាង​កួ ដូច្នេះ​មាន​ច្រក​ចេញ​លំ​នឹង​។​ បច្ចុប្បន្ន​ ចំ​ណូល​មធ្យម​ភាគ​របស់​គ្រួ​សារ​ខ្ញុំ​ប្រ​មាណ ១,៥ ពាន់​លាន​ដុង​/ឆ្នាំ​”៕​              

                                          យ្វីអាញ-មុនី​

ចែករំលែកអត្ថបទ