មហាសាមគ្គីជនជាតិ ភូមិស្រុកផ្លាស់ថ្មី

21/03/2022 - 14:20

ធ្វើ​មាន​ផ្តើម​ពី​តំ​បន់​ដី​លំ​បាក​

មិន​នឹក​ស្មាន​ថា​ នៅ​តំ​បន់​ដី​ដែល​ជ្រាប​ជាតិ​ជូរ​ប្រៃ​ ភក់​ល្បាប់​ពី​មុន​នោះ​ ប្តី​ប្រ​ពន្ធ​គាត់​បង្ក​ប​ង្កើត​បាន​មូល​ដ្ឋាន​រក​ស៊ី​ ក្លាយ​ទៅ​ជា​អ្នក​មាន​បាន​ ដោយ​រក​បានប្រាក់​ចំ​ណូល​រាប់​ពាន់​លាន​ដុង​ក្នុង​មួយ​ឆ្នាំ​…។​

ប្តី​ប្រ​ពន្ធ​លោក​ផាក ជាមួយ​ស្រែ​របស់​គ្រួ​សារ​ សន្យា​ថា​ឆ្នាំ​នេះ​នឹង​បាន​ផល​កាក់​កប់។​

លោក ង្វៀង​ង៉ុក​ផាក កសិករ​ផលិត​ធ្វើ​អា​ជីវ​កម្ម​ពូកែ​នៅ​ភូមិ​កីម៉ែ​ ឃុំ​ចូវ​ឡាំង​ ស្រុក​ទ្រីតូង​ ខេត្ត​អាង​យ៉ាង​។​ លោក​ផាក​បាន​ឱ្យ​ដឹង​៖ “ពី​មុន​គ្រួ​សារ​ខ្ញុំ​រស់​នៅ​ឃុំ​ហោយ​អាង​(ស្រុក​ចើ​មើយ)។​ កាល​នោះ​ ជីវ​ភាព​ជួប​លំ​បាក​ខ្លាំង​ណា​ស់​ដោយ​សារ​ធ្វើ​ស្រែ​មិន​មាន​ប្រ​សិទ្ធ​ភាព​។​ រៀង​រាល់​ថ្ងៃ​ខ្ញុំ​តែង​ទៅ​រាវ​ខ្យង​ ចាប់​ក្តាម​និង​ទៅ​ធ្វើ​ការ​ឈ្នួល​ ។​ល។​ ឆ្នាំ​ ១៩៩២ ដោយ​បាន​ការ​ណែ​នាំ គ្រួ​សារ​ខ្ញុំ​បាន​សម្រេច​ចិត្ត​ផ្លាស់​មក​នៅ​ទីនេះ​ដើម្បី​រក​ស៊ី​ចិញ្ចឹម​ជីវិត។​ សំ​ណាង​ល្អ​បាន​គ្រួ​សារ​ខាង​ប្រ​ពន្ធ​ឱ្យ​ខ្ចី​ដើម​ទុន​រក​ស៊ី​ ខ្ញុំ​ក៏​មិន​ញញើត​ទិញ​ដី​ស្រែ​ចំ​នួន​ ២ ហិក​តា​ដើម្បី​បង្ក​បង្កើន​ផល​”។​

ពេល​ទើប​តែ​មក​ភូមិ​កីម៉ែ​បង្កើត​អា​ជីព​ ប្តី​ប្រ​ពន្ធ​ខ្ញុំ​សង់​បាន​ត្រឹម​តែ​ខ្ទម​ស្លឹក​តែល​តោល​នៅ​កណ្តាល​វាល​។​ ដី​ស្រែ​នៅ​ទីនេះ​ទាប​ណាស់​ហើយ​សុទ្ធ​តែ​ភក់​ល្បាប់​ ស្មៅ​ដុះ​ខ្ពស់​ជាង​មនុស្ស​។​ ដាំ​ដុះ​មិន​មាន​ប្រ​សិទ្ធ​ភាព​ ម្លោះ​ហើយ​ អ្នក​ស្រុក​ចោល​ដី​ ចោល​ស្រុក​ទៅ​ជិត​អស់​ ។​ “ពេល​ឃើញ​ខ្ញុំ​ជម្រះ​ស្មៅ​ ឬ​ព្រោះ​ស្រូវ​ ភក់​ល្បាប់​កប់​ផុត​ចង្កេះ​ខោ ប្រ​ពន្ធ​ខ្ញុំ​រន្ធត់​ចិត្ត​រហូត​ស្រក់​ទឹក​ភ្នែក​។​  ពេល​នោះ​ខ្ញុំ​តែង​លើក​ទឹក​ចិត្ត​ លួងលោមនិង​ប្ដេជ្ញា​ចិត្ត​ពីរ​នាក់​ប្ដី​ប្រ​ពន្ធ​មិន​ចុះ​ចាញ់​ ត្រូវ​តែ​បង្កើត​អា​ជីព​ឱ្យ​ទាល់តែ​បាន​! “ លោក​ផាក ​រំលឹក។​ ហើយ​រដូវ​ស្រូវ​លើក​ដំ​បូង​ ទិន្ន​ផល​ស្រូវ​សម្រេច​បាន​ ៣០ ថាំង​ក្នុង​មួយ​កុង​។​ នេះ​ជា​លទ្ធ​ផល​ “មិន​ទាន់​នរណា​មាន​ ” នៅ​តំ​បន់​ដី​ដ៏​លំ​បាក​នេះ​!” ...ស្រូវ​ត្រូវ​ “បែក​ដៃ​”! ការ​លំ​បាក​ហត់​នឿយ​ទាំង​ប៉ុន្មាន​នា​ពេល​នេះ​ ហាក់​ដូច​ជា​រលាយ​បាត់​តែម្តង​។​ ចាប់​តាំង​ពី​ពេល​នោះ​ ខ្ញុំ​មាន​ក្តី​ជឿជាក់​និង​កម្លាំង​ចិត្ត​បន្ថែម​ ដើម្បី​ប្តី​ប្រ​ពន្ធ​ខ្ញុំ​ច្បាម​តំ​បន់​ដី​នេះ​”លោក​ផាក​ចែក​រំលែក។​

ដង​ផ្លូវ​ក្រាល​ក្រួស​ល្អិត​ប្រវែង៥គីឡូ​ម៉ែត្រ   អាស្រ័យ​លោក​ផាក​និងមាមីង​បង​ប្អូន​រួមគ្នា​កសាង  បាន​បង្ក​លក្ខណៈ​ងាយ​ស្រួល​សម្រាប់​ការ​ធ្វើ​ដំណើរ​ទៅ​មក និង​ការ​ជួញ​ដូរ​មុខ​ទំនិញ។

ដោយ​យល់​ថា​ ចំ​ណេះ​ដឹង​ក្នុង​ការ​ធ្វើ​ស្រែ​នៅ​ឱន​ថយ​នៅ​ឡើយ​ ដូច្នេះ​ហើយ​ លោក​ផាក​ក៏​សកម្ម​ចូល​រួម​រាល់​វគ្គ​ហ្វឹក​ហ្វឺន​ និង​សិក្ខា​សាលា​អំ​ពី​ការ​អនុវត្ត​វិទ្យា​សាស្ត្រ​ និង​បច្ចេក​ទេ​ស ក្នុង​ការ​ផលិត ។​ល។​ ក្រៅ​ពី​នោះ​ លោក​ថែម​ទាំង​សកម្ម​ទៅ​ទស្សន​កិច្ច​សិក្សា​នូវ​ទម្រង់​ផលិត អា​ជីវ​កម្ម​ល្អ​ៗ​នៅ​ក្នុង​និង​ក្រៅ​ខេត្ត​ ដើម្បី​រៀន​សូត្រ​បទ​ពិសោធន៍​បន្ថែម​។​ ជា​ពិសេស​ ក្នុង​ប៉ុន្មាន​ឆ្នាំ​ជិត​ៗ​នេះ​ លោក​ក៏​បាន​ជួល​យន្ត​ហោះ​ គ្មាន​មនុស្ស​បើក​ (Drone) ដើម្បី​បម្រើ​ក្នុង​ការ​បង្ក​ប​ង្កើន​ផល​ស្រូវ​។​ អា​ស្រ័យ​តុនេះ​ ការ​បង្ក​បង្កើន​ផល​ស្រូវ​របស់​គាត់​ កាត់​បន្ថយ​បាន​ការ​ចំ​ណាយ​ ប្រ​សិទ្ធ​ភាព​សេដ្ឋ​កិច្ច​ក៏​កើន​ឡើង​។​ ខិត​ខំ​ពលកម្ម​ផង​ ប្តី​ប្រ​ពន្ធ​លោក​ប្រិត​សំ​ចៃ​ក្នុង​ការ​ចាយ​វាយ​ផង​ ។​ល។​ ប្រាក់​ដែល​សន្សំ​សំ​ចៃ​បាន​លោក​ក៏​យក​ទៅ​ទិញ​ដី​ស្រែ​ទាំង​អស់​។​ ផ្តើម​ពី​ ២ ហិកតា​ដំ​បូង​ ឥឡូ​វប្តី​ប្រ​ពន្ធ​លោក​មាន​ដី​ស្រែ​ដល់​ទៅ​ ២០ ហិកតា​។​ ផ្តើម​ពី​ជីវ​ភាព​លំ​បាក​ គ្រួ​សារ​លោក​ពេល​នេះ​អាច​និយាយ​បាន​ថា​ “សល់​ហូប​ សល់​ប្រើ​” ដោយ​រក​ប្រាក់​ចំ​ណូល​រាប់​ពាន់​លាន​ដុង​ក្នុង​មួយ​ឆ្នាំ​។​

ប្រ​ធាន​សមាគម​កសិករ​ឃុំ​ចូវ​ឡាំង​ អ្នក​ស្រី​ ង្វៀង​ធីមី​ហាញ់ បាន​ឱ្យ​តម្លៃ​៖ លោក​ផាក​គឺជា​កសិករ​ឆ្នើម​ក្នុង​ការ​ផលិត​និង​អា​ជីវ​កម្ម​ជាច្រើន​ឆ្នាំ​មក​ហើយ​។​ ក្រៅ​ពី​នោះ​ លោក​និង​ក្រុម​គ្រួ​សារ​នៅ​ទាំង​បាន​រួម​ចំ​ណែក​ជាច្រើន​សម្រាប់​ភូមិ​ភាគ​ ដូច​៖ ចូល​រួម​មូល​និធិ​គាំ​ទ្រ​កសិករ​; មូល​និធិ​សម្រាប់​ជន​ក្រី​ក្រ; ឧបត្ថម្ភ​ថ្ងៃ​ពលកម្ម​និង​ប្រាក់​ធ្វើ​ផ្លូវ​ជន​បទ​ ស្ពាន​ជន​បទ​៕​

                              ថាញ់ឡុង​-សាហ្វៀង​

ចែករំលែកអត្ថបទ