ខេត្តសុកត្រាំង ផ្សព្វផ្សាយអនុវត្តមានប្រសិទ្ធភាពនូវគម្រោងអភិវឌ្ឍដំណាំឈើហូបផ្លែដែលជាផលិតផលពិសេសរបស់ខេត្តសុកត្រាំង។ មកទល់ពេលនេះ ដំណាំឈើហូបផ្លែដែលជាផលិតផល ពិសេសសុកត្រាំង បាននាំចេញទៅទីផ្សារលើពិភពលោក មានដូច៖ អាមេរិក អូស្រ្តាលី នូវលែសែឡង់ និងសហភាពអឺរ៉ុប។
ផ្លែមៀន ជាដំណាំឈើហូបផ្លែមួយប្រភេទក្នុងចំណោមដំណាំឈើហូបផ្លែដែលជាផលិតផលពិសេសរបស់ខេត្តសុកត្រាំងបាននាំចេញទៅកាន់ទីផ្សារបរទេស។
គម្រោងអភិវឌ្ឍដំណាំឈើហូបផ្លែដែលជាផលិតផលពិសេសខេត្តសុកត្រាំង ត្រូវបានអនុវត្តនៅតាមស្រុកទីរួមខេត្តចំនួន ៧ រួមមាន៖ ស្រុកកេសាច់ ឡុងភូ កូវឡាវយុង មីទូ ចូវថាញ់ ក្រុងវិញចូវ និងក្រុងង៉ាណាំ។ នេះជាតំបន់ផលិតសមស្របសម្រាប់អភិវឌ្ឍ ប្រភេទដំណាំឈើហូបផ្លែដែលជាផលិតផលពិសេសរបស់ខេត្ត ជាភូមិភាគមានមូលដ្ឋានគ្រឹះ ក្នុងការដាំប្រភេទដំណាំឈើហូបផ្លែ និងប្រើប្រាស់ផលិតផលនាំមកនូវប្រសិទ្ធភាពសេដ្ឋកិច្ច ជូនអ្នកចម្ការ។ ក្នុងអំឡុង ៥ ឆ្នាំកន្លង គណៈគ្រប់គ្រងគម្រោងបានកសាងទម្រង់បង្ហាញចំនួន ៨៣ បើកវគ្គហ្វឹកហ្វឺនបាន ៨៥ ថ្នាក់ ពិភាក្សា ណែនាំបច្ចេកទេសដាំឈើហូបផ្លែ ដែលជាផលិតផលពិសេសជូនកសិករបាន ៣ លើក; បង្កើតនិងពង្រឹងពង្រីកសហករណ៍ថ្មីបានចំនួន ៣៧ លើវិស័យដំណាំឈើហូបផ្លែ និងកសាងសង្វាក់តម្លៃដល់ផលិតផលចំនួន ៤ គឺផ្លែទឹកដោះ ក្រូចថ្លុង ស្វាយនិងមៀន។ មកទល់ពេលនេះ គម្រោងបានតភ្ជាប់ប្រើប្រាស់ផ្លែឈើជាង ៣.០០០ តោន ជួយឱ្យកសិផលរបស់ខេត្តបានទីផ្សារជាច្រើនទាំងក្នុងនិងក្រៅប្រទេសបានដឹងស្គាល់។ ក្នុងនោះ ខេត្តនាំចេញផ្លែទឹកដោះទៅកាន់ទីផ្សារអាមេរិកជាង ៥០០ តោន នាំចេញក្រូចថ្លុងទៅកាន់ទីផ្សារអឺរ៉ុបជាង ៦០ តោន ស្វាយ ១៣ តោន មៀន ៨ តោន និងក្រូចថ្លុង ផ្លែទឹកដោះជាង ២.០០០ តោនត្រូវបានប្រើប្រាស់ក្នុងផ្សារទំនើបក្នុងប្រទេស។
លោក សឺក្វឹកឡុក នាយកសហករណ៍កសិកម្មឡុកម៉ាយ ឃុំទ្រិញភូ ស្រុកកេសាច់ ឱ្យដឹង៖ “សហករណ៍បានគណៈគ្រប់គ្រងគម្រោង ឧបត្ថម្ភបច្ចេកទេសដាំដំណាំទឹកដោះដែលមានផ្លែពណ៌ស្វាយ និងដំណាំទឹកដោះឡរ៉ែង តាមបទដ្ឋាន VietGAP នៅលើផ្ទៃដីជាង ៣៤ ហិកតា និងផ្គត់ផ្គង់លេខកូដតំបន់ដាំដំណាំឈើហូបផ្លែទឹកដោះចំនួន ៥ ជូនសមាជិក ដោយមានផ្ទៃដីជិត ២៨ ហិកតា ដើម្បីចូលស្វែងរកប្រភពសម្រាប់បម្រើឱ្យការនាំចេញ។ ទន្ទឹមនឹងនោះ ចុះកិច្ចសន្យាជាមួយនឹងក្រុមហ៊ុនចំកាត់សមាជិកមួយ អាញ់យឿងសាវ ប្រមូលទិញដោយតម្លៃ ៣០.០០០ ដុង/គីឡូក្រាម ជួយឱ្យសមាជិកបង្កើនប្រាក់ចំណូលបានពី ២-៣ ដង បើប្រៀបនឹងពីមុន”។ ចំណែកលោកឡេវ៉ាន់ផាយ នាយកសហករណ៍ក្រូចថ្លុងថាញ់កុង ឃុំកេថាញ់ ឱ្យដឹង៖ “អាស្រ័យដាំដំណាំឈើហូបផ្លែតាមសង្វាក់ VietGAP និងបានផ្គត់ផ្គង់លេខកូដតំបន់ដាំ ម្ល៉ោះហើយក្រូចថ្លុងគ្រប់លក្ខណៈនីហរ័ណ។ ឆ្នាំ ២០០០ សហករណ៍បាននាំចេញក្រូចថ្លុងទៅកាន់ទីផ្សារអឺរ៉ុប; ក្រុមហ៊ុនភាគហ៊ុន VINAGREERCO បានចុះកិច្ចសន្យាទិញក្រូចថ្លុង ដោយតម្លៃពី ១៣.០០០ ដល់ ២០.០០០ ដុង/គីឡូក្រាម ម្ល៉ោះហើយអ្នកចម្ការនឹងនរចិត្តដាំដំណាំដើម្បីឆ្លើយតបទៅនឹងតម្រូវការនាំចេញ និងតម្រូវការទីផ្សារក្នុងប្រទេស”។
តាមប្រសាសន៍លោក ត្រឹងតឹងភឿង នាយករងមន្ទីរកសិកម្មនិងអភិវឌ្ឍន៍ជនបទខេត្តសុកត្រាំង៖ គម្រោងបានឧបត្ថម្ភអភិវឌ្ឍនូវប្រភេទដំណាំឈើហូបផ្លែដែលជាផលិតផលពិសេស បានជួយឱ្យកសិករលើកកម្ពស់ប្រាក់ចំណូល ផ្តល់ទំនុកចិត្តដល់អ្នកចម្ការផលិតកម្មតាមសង្វាក់ VietGAP។ នៅពេលខាងមុខ គណៈគ្រប់គ្រង គម្រោងនឹងរៀបចំផែនការតំបន់ជំនាញដាំដំណាំ ឈើហូបផ្លែ ផ្សារភ្ជាប់នឹងអភិវឌ្ឍទេសចរណ៍ ដើម្បីពង្រីកសក្តានុពល ឧត្តមភាពរបស់ភូមិ ភាគ។ ព្រមជាមួយនោះ ផ្គត់ផ្គង់លេខកូដតំបន់ផលិតកម្ម ដើម្បីសន្សឹមៗអំណះអំណាងនូវតួនាទីដំណាំឈើហូបផ្លែ ដែលជាផលិតផល ពិសេសរបស់ខេត្តសុកត្រាំងលើទីផ្សារពិភពលោក៕
លីធាន-វិមាន