ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

14/03/2022 - 14:35

នគរ​បាល​ខេត្ត​បាក​លីវ​ ជូន​អំ​ណោយ​ ៤០០ ចំ​ណែក​ដល់​ជន​រួម​ជាតិ​ខ្មែរ​

នគរ​បាល​ខេត្ត​បាក​លីវ​ បាន​សហការ​ជា​មួយ​នឹង​វត្ត​ពោធិវង្ស​ ក្រុង​ហូជី​មិញ​ ជូន​អំ​ណោយ​ ៤០០ ចំ​ណែក​ដល់​ជន​រួម​ជាតិ​ខ្មែរ​ដែល​មាន​ជីវ​ភាព​ក្រលំ​បាក​លើ​ភូមិ​សាស្រ្ត​ឃុំ​វិញ​ត្រា​ច់ ក្រុង​បាក​លីវ​។​ អំ​ណោយ​រួម​មាន៖ អង្ករ​ មីនិង​សម្ភារៈ​ប្រើ​ប្រាស់​ចាំ​បាច់​ផ្សេង​ៗ​ គិត​ជាតម្លៃ​ទឹក​ប្រាក់​សរុប​ជាង​ ១៦០ លាន​ដុង​។​ អំ​ណោយ​នេះ​ អា​ស្រ័យ​នគរ​បាល​ខេត្ត​បាក​លីវ​ ចលនា​វត្ត​ពោធិវង្ស​ នៅ​ក្រុង​ហូជីមិញ​ និង​សប្បុរស​ជន​រួម​វិភាគ​ទាន​។​

តំណាង​សប្បុ​រស​ជន ជូន​អំ​ណោយ​ដល់​ជន​រួម​ជាតិ​ខ្មែរ​លើភូមិ​សាស្រ្ត​ឃុំ​វិញ​ត្រាច់។

នេះ​គឺ​ជាសកម្ម​ភាព​មាន​អត្ថ​ន័យ​ជាក់​ស្តែង​ រួម​ចំ​ណែក​រឹត​បន្តឹង​ទំ​នាក់​ទំ​នង​រវាង​កម្លាំង​នគរ​បាល​និង​ជន​រួម​ជាតិ​ខ្មែរ​។​ ឆ្លង​តាម​រយៈ​កសាង​រឹង​មាំធ្លុង​មហា​សាម​គ្គី​ទូទាំង​ជន​ជាតិ​ ពង្រីក​​ប្រ​សិទ្ធ​ភាព​នូវ​ចលនា​ទូទាំង​ប្រ​ជា​ជន​ការ​ពារ​សន្តិ​សុខ​មាតុ​ប្រ​ទេស​ រួម​ចំ​ណែក​ធានា​សន្តិ​សុខ​នយោ​បាយ​ សណ្តាប់​ធ្នាប់​សុវត្ថិ​ភាព​សង្គម​លើ​ភូមិ​សាស្រ្ត​៕

​ យ្វីអាញ-លីសៀ

ចែករំលែកអត្ថបទ