ឃុំសុងឡុក ស្រុកចូវថាញ ខេត្តត្រាវិញ ទើបសម្រេចបទដ្ឋានជនបទថ្មី ម្ល៉ោះហើយជនបទមានភាពសមរម្យ គ្រួសារជនរួមជាតិខ្មែរជាច្រើនសស្រាក់សស្រាំពង្រីកផលិតកម្ម ឈានឡើងធូរធារ។
ផ្លូវជនបទថ្មីនៅភូមិក្នក ចាប់ផ្តើមដំណើរការកសាង។
លោកយ៉ីបភឿង អនុប្រធានគណៈកម្មាធិការប្រជាជនឃុំសុងឡុក ឱ្យដឹង៖ “មាមីងខ្មែរក្នុងឃុំស្រូបអត្រា ៤០% ។ ឃុំបានចលនាមាមីងផ្លាស់ថ្មីរបៀបធ្វើ អនុវត្តទម្រង់សេដ្ឋកិច្ចប្រកបដោយប្រសិទ្ធភាពជាច្រើនចូលក្នុងផលិតកម្ម ពិសេសជាជំហានៗ បង្វែររចនាសម្ព័ន្ធពូជដំណាំ សត្វចិញ្ចឹម ជំរុញការផ្ទេរជូនវិទ្យាសាស្រ្តបច្ចេកទេស។ ផ្ដើមពីនោះ មាមីងបានផ្លាស់ប្ដូរពូជដំណាំថ្មីៗ ដាំដំណាំរួមផ្សំលើដីស្រែ ពង្រីកហ្វូងសត្វចិញ្ចឹម ម្ល៉ោះហើយបង្កើនប្រាក់ចំណូល។ ក្នុងនោះ មានបង្វែរផ្ទៃដីផលិតស្រូវមិនសូវមានប្រសិទ្ធភាពមកដាំស្មៅ ដើម្បីចិញ្ចឹមគោ។ បរិមាណផលហ្វូងគោក្នុងគ្រួសារក៏កើនឡើងគួរកត់សម្គាល់។ សេដ្ឋកិច្ចគ្រួសាររីកចម្រើន អត្រាគ្រួសារខ្មែរចាតផុតពីភាពក្រីក្រសម្រេចតាមផែនការ។ សព្វថ្ងៃ ប្រាក់ចំណូលមធ្យមភាគរបស់ប្រជាជននៅឃុំសុងឡុកសម្រេចជាង ៥១ លានដុង/នាក់/ឆ្នាំ”។
លោកសើុងសុវណ្ណ លេខាសាខាបក្សភូមិភ្នក ឱ្យដឹង៖ “ប៉ុន្មានឆ្នាំមុន គ្រួសារក្រីក្ររបស់ភូមិមានចំនួនច្រើន។ មកទល់ពេលនេះ ភូមិនៅមានគ្រួសារក្រីក្រប្រមាណ ១៣ គ្រួសារប៉ុណ្ណោះ បើប្រៀបនឹងពីមុនគឺ ២០០ គ្រួសារ។ ជីវភាពរបស់មាមីងខ្មែរជាជំហានៗបានកែលម្អ ឈានឡើងលំនឹង។ ការកសាងស្ពាន ផ្លូវថ្នល់ សាលារៀន ដំណាក់សុខាភិបាលត្រូវបានគ្រប់ថ្នាក់ គ្រប់ផ្នែកយកចិត្តទុកដាក់វិនិយោគកសាង។ ជាពិសេស គឺកសាងផ្លូវជនបទ បង្កលក្ខណសម្បត្តិជូនមាមីងទៅមកងាយស្រួលក្នុងរដូវវស្សា បម្រើការផលិត ដឹកជញ្ជូនកសិផល បង្កលក្ខណៈជូនកូនចៅធ្វើដំណើរទៅរៀនបានងាយស្រួល”។ អ្នកមីងថាច់ធីអ៊ុកនី នៅភូមិក្នក ឃុំសុងឡុក ឱ្យដឹង៖ “ប្រជាជនក្នុងឃុំរីករាយខ្លាំងណាស់ នៅពេលសេដ្ឋកិច្ច - សង្គម មានភាពរីកចម្រើន តាមរយៈដំណើរការកសាងជនបទថ្មី។ ខ្ញុំឃើញថា អាស្រ័យកសាងជនបទថ្មីទើបមុខមាត់ជនបទមានការរីកចម្រើន ផ្លាស់ប្ដូរយ៉ាងច្បាស់ ផ្ទះសម្បែងសមរម្យ ប្រជាជនបរិច្ចាគដីកសាងផ្លូវកៅស៊ូស្រឡះស្រឡំ”។
តាមប្រសាសន៍លោកភឿង ឃុំផ្ដុំកម្លាំង ចលនាមាមីងបង្កបង្កើនផល សាមគ្គី ស្រុះស្រួលគ្នា ខ្នះខ្នែងរួមចំណែកកសាងជនបទថ្មី បង្កជាទេសភាពបរិស្ថាននៅជនបទ បំផុតគឺក្នុងតំបន់ជនជាតិភាគតិចតែងភ្លឺ-បៃតង-ជ្រះ-ស្អាត៕
សឺនម៉ាល័យ - ថាច់ធី