21/02/2022 - 08:33

ពិនិត្យ​សុខ​ភាព​ក្រោយ​ពីឆ្លង​ជំងឺ ​COVID-១៩

មន្ទីរ​ពេទ្យ​នៅ​ក្រុង​កឹង​ធើ បាន​ផ្សព្វ​ផ្សាយ​នូវ​អង្គ​ភាព​ បន្ទប់​ពិនិត្យ​សុខ​ភាព​ព្រម​ៗ​គ្នា​ក្រោយ​ពីជំងឺ​ COVID -១៩ ជួយ​ឱ្យ​អ្នក​ជំងឺ​ស្កេន​បាន​សំ​ណល់​រោគ​ទាំង​ផ្នែក​រាង​កាយ​ និង​ស្មារតី​បន្ទាប់​ពីជា​សះ​ស្បើយ។​

វេជ្ជ​បណ្ឌិត​ឡេធីកីម​ដាយ ប្រ​ធាន​ផ្នែក​ពិនិត្យ​ជំងឺ​នៃ​មន្ទីរ​ពេទ្យ​ពហុ​ព្យា​បាល​មជ្ឈិម​កឹង​ធើ កំ​ពុង​ពិគ្រោះ​ជូន​អ្នក​ជំងឺ​។​

មន្ទីរ​ពេទ្យ​ពហុ​ព្យា​បាល​មជ្ឈិម​កឹង​ធើ គឺ​ជា​មន្ទីរ​ពេទ្យ​ដំបូង​នៅ​កឹង​ធើផ្សព្វ​ផ្សាយ បន្ទប់​ពិនិត្យ​ស្កេន​ ពិគ្រោះ​សំ​ណល់​រោគ​ក្រោយ​ពីឆ្លង​ជំងឺ​ COVID-១៩ ចំ​ពោះ​មនុស្ស​ពេញ​វ័ញ។​ ផ្នែក​ពិនិត្យ​ជំងឺ​នៃ​មន្ទីរ​ពេទ្យ​ពហុ​ព្យា​បាល​មជ្ឈិម​កឹង​ធើ បច្ចុប្បន្ន​មើល​ថែ​អ្នក​ដែល​ឆ្លង​ជំងឺ COVID -១៩ ជិត​ ៣.០០០ នាក់​ ក្នុង​នោះ​មាន​ ករណី​ជា​ច្រើន​ជួប​បញ្ហា​សុខ​ភាព​ ដូច​ជា​មាន​អា​ការៈ​ហេវ​ហត់​អស់​កម្លាំង​ ដង្ហើម​ខ្លី​ ពិបាក​ដក​ដង្ហើម​ ទទួល​ទាន​មិន​បាន​ សម្រាន្ត​មិន​លក់​ បន្ទាប់​ពីជា​សះ​ស្បើយ។​ វេជ្ជ​បណ្ឌិត​ឯក​ទេស II ឡេធីកីម​ដាយ ប្រ​ធាន​ផ្នែក​ពិនិត្យ​ជំងឺ​ ឱ្យ​ដឹង​៖ ផ្តើម​ពី​តម្រូវ​ការ​ចាំ​បាច់​នោះ​ មន្ទីរ​ពេទ្យ​ផ្សព្វ​ផ្សាយ​បន្ទប់​ពិនិត្យ​សុខ​ភាព​ទទួល​អ្នក​ឆ្លង​ជំងឺ​ក្នុង​រង្វង់​ពី ១ ដល់​ ២ ខែ ដែល​នៅ​មាន​រោគ​សញ្ញា​នៃ​ជំងឺ​ COVID-១៩។​ អ្នក​ជំងឺ​បាន​ពិនិត្យ​ស្កេន​ ព្យា​បាល​សំ​ណល់​រោគ​ក្រោយ​ពីឆ្លង​ជំងឺ​ COVID-១៩ ដោយ​វេជ្ជ​បណ្ឌិត​ឯក​ទេស​ផ្នែក​ដង្ហើម​ សរ​សៃ​ឈាម​បេះ​ដូង​ សរ​សៃ​ប្រ​សាទ​ អា​ហា​រូបត្ថម្ភ ស្តារ​មុខ​ងារ​។​ល។​ និង​មាន​បទ​ពិសោធន៍​ច្រើន​ ក្នុង​ការ​ព្យា​បាល​អ្នក​ជំងឺ​ COVID-១៩។​ អ្នក​ជំងឺអាច​សំ​ណូម​ពរ​ចំ​ឈ្មោះ​គ្រូ​ពេទ្យ​ជំនាញ​ដែល​ខ្លួន​ទុក​ចិត្ត​ ដើម្បី​ពិនិត្យ​និង​ព្យា​បាល​ ហើយ​បាន​ស្ថាប័ន​ធានា​រ៉ាប់​រង​ទូទាត់​តាម​សេចក្តី​កំ​ណត់​។​

ឆ្លង​តាម​រយៈ​ការ​ពិនិត្យ​ស្កេន​ វេជ្ជ​បណ្ឌិត​កីម​ដាយ បាន​កត់​សម្គាល់​ មាន​ករណី​ខ្លះ​មាន​បញ្ហា​ផ្នែក​សុខ​ភាព​ មិន​មែន​មក​ពី​សំ​ណល់​នៃ​ជំងឺ​ COVID-១៩ ទាំង​អស់​នោះ​ទេ គឺ​អា​ស្រ័យ​រោគ​សញ្ញា​នៃ​ជំងឺ​ផ្សេង​ទៀត​។​ បន្ទាប់​ពី ៥ ដល់​ ៦ខែ មិន​ទៅ​ពិនិត្យ​សុខ​ភាព​ អ្នក​ជំងឺ​មាន​ជាតិ​ស្ករ​ក្នុង​ឈាម​ឡើង​ខ្ពស់​ លើស​ឈាម​វិបត្តិ​ lipid ញុាំង​ឱ្យ​រាង​កាយ​មាន​អា​ការៈ​មិន​ប្រ​ក្រតី​។​ អ្នក​ជំងឺ​មួយ​ចំ​នួន​ត្អូញ​ត្អែ​រហត់​ ប៉ុន្តែ​ពេល​ពិនិត្យ​សន្ទស្សន៍​ឃើញ​ថា​ធម្ម​តា​ គ្រាន់​តែ​ចង្វាក់​បេះ​ដូង​លោត​រហ័ស​ លទ្ធ​ភាព​អាច​មក​ពី​អា​រម្មណ៍​ព្រួយ​ភ័យ​។​ បន្ទាប់​ពីចូល​មន្ទីរ​ពេទ្យ​សម្រាក​ព្យា​បាល​ជំងឺ​ COVID-១៩ មួយ​រយៈ​ អ្នក​ជំងឺ​មួយ​ចំ​នួន​ប៉ះ​ពាល់​ផ្លូវ​ចិត្ត​ ការ​ទទួល​ទាន​ដំណេក​មាន​ការ​ស្រ​មើ​ស្រមៃ​ មិន​នឹង​នរ។​ សង្ឃឹម​ថា​ ក្រោយ​ពីការ​ព្យា​បាល​កន្លះ​ខែ ឬ​មួយ​ខែ អ្នក​ជំងឺ​បាន​កែលម្អ​ទាំង​ផ្នែក​រាង​កាយ​ និង​ស្មារតី​ ឆាប់​វិល​មក​រួម​រស់​ក្នុង​ជីវ​ភាព​ធម្ម​តា​វិញ​។​

តាម​អង្គ​ការ​សុខ​ភាព​ពិភព​លោក​ ស្ថាន​ភាព​ក្រោយ​ពីឆ្លង​ជំងឺ​ COVID-១៩ បាន​កើត​មាន​ចំ​ពោះ​អ្នក​ជំងឺ​ COVID-១៩ ក្នុង​រង្វង់​ ៣ ខែ ចាប់​ពីផ្ទុក​ជំងឺ​។​ អ្នក​ជំងឺ​ដែល​មាន​ការ​ព្រួយ​បារម្ភ​ អាច​មក​ចុះ​ឈ្មោះ​នៅ​បន្ទប់​ពិនិត្យ​សុខ​ភាព​ក្រោយ​ ពីឆ្លង​ជំងឺ​ COVID-១៩ នៅ​មន្ទីរ​ពេទ្យ​ពហុ​ព្យា​បាល​មជ្ឈិម​កឹង​ធើ។​ លេខ​ទូរ​ស័ព្ទ​ពិគ្រោះ​ជំងឺ​ ០៧៩៦.៨០០.១៦០។​ នៅ​មន្ទីរ​ពេទ្យ​ពហុ​ព្យា​បាល​ក្រុង​កឹង​ធើ អ្នក​ជំងឺ​អាច​ចុះ​ឈ្មោះ​នៅ​បន្ទប់​ពិនិត្យ​លេខ​ ១៤ ផ្នែក​ពិនិត្យ​ជំងឺ​។​ វេជ្ជ​បណ្ឌិត​មន្ទីរ​ពេទ្យ​ពហុ​ព្យា​បាល​ក្រុង​កឹង​ធើ មាន​បទ​ពិសោ​ធន៍​ព្យា​បាល​អ្នក​ជំងឺ​ COVID-១៩ ធ្ងន់​ជាង​ ១.០០០ ករណី​ បាន​ជា​សះស្បើយ​ក្នុង​រយៈ​ពេល​កន្លង​ នឹង​រួម​ដំណើរ​ជា​មួយ​នឹង​អ្នក​ជំងឺ​ដែល​មាន​រោគ​សញ្ញា​ក្រោយ​ពីឆ្លង​ជំងឺ​ COVID -១៩។​ មន្ទីរ​ពេទ្យ​កុមារ​ក្រុង​ ក៏​ផ្សព្វ​ផ្សាយ​ដំណើរ​ការ​ពិនិត្យ​សុខ​ភាព​ក្រោយ​ពីឆ្លង​ជំងឺ​ COVID -១៩ ជូន​កុមារ​ផង​ដែរ​។​ នៅ​ពេល​កុមារ​ចូល​រៀន​ផ្ទាល់​មាន​ការ​ជួប​ជុំ​គ្នា​ច្រើន​ ឈាន​ដល់​ការ​វិជ្ជមាន​ជំងឺ​ COVID-១៩ កាន់​តែខ្ពស់​។​ អា​ស្រ័យ​ហេតុ​នោះ​ វេជ្ជ​បណ្ឌិត​ក្រើន​រំលឹក​ ឪ​ពុក​ម្តាយ​គប្បី​ម្ចាស់​ការ​តាម​សុខ​ភាព​របស់​កុមារ​ដើម្បី​វិនិច្ឆ័យ​បាន​ទាន់​ពេល​។​ ភាគ​ច្រើន​កុមារ​មាន​ជំងឺ​ស្រាល​ ថ្វី​ដ្បិត​ដូច្នោះ​ក្តី​ មាន​ករណី​ខ្លះ​ធ្ងន់​ធ្ងរ​ បណ្តាល​ឱ្យ​មាន​រោគ​សញ្ញា​ប្រែប្រួល​ គ្រោះ​ថ្នាក់​គំ​រាម​កំ​ហែង​ដល់​អា​យុ​ជីវិត​ផង​ដែរ​៕​

                                        ធូសឿង-វិមាន

ចែករំលែកអត្ថបទ