មហាសាមគ្គីជនជាតិ ភូមិស្រុកផ្លាស់ថ្មី

21/02/2022 - 08:33

ជីវ​ភាព​ថ្មី​នៅ​វៀង​ប៊ិញ

វៀង​ប៊ិញ​ជា​ឃុំ​មុន​ដំបូង​បង្អស់​របស់​ស្រុក​ត្រឹង​ដេ ខេត្ត​សុក​ត្រាំង​ បាន​ទទួល​ស្គាល់​សម្រេច​បទ​ដ្ឋាន​ជន​បទ​ថ្មី​កម្រិត​ខ្ពស់​នៅ​ដើម​ឆ្នាំ​ ២០២២ នេះ​។​

ឃុំ​វៀង​ប៊ិញ​បាន​ទទួល​ស្គាល់​ជាឃុំ​ជន​បទ​ថ្មី​កម្រិត​ខ្ពស់​។​

លោកឡេទ្រុង​ត្វឹង​ លេខា​គណៈ​កម្មា​ធិការ​បក្ស​ ប្រ​ធាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ឃុំ​វៀង​ប៊ិញ ឱ្យ​ដឹង​៖ “ពេល​ផ្សព្វ​ផ្សាយ​អនុវត្ត​កម្ម​វិធី​ទិស​ដៅ​ជាតិ​កសាង​ជន​បទ​ថ្មី​ ជន​បទ​ថ្មី​កម្រិត​ខ្ពស់​ យើង​ខ្ញុំ​ផ្ដោត​សំ​ខាន់​ និង​ជំរុញ​មាំការ​ផ្សព្វ​ផ្សាយ ចលនា​ប្រ​ជា​ជន​រួម​កម្លាំង​អនុវត្ត​នូវ​លក្ខឋាន​។​ ផ្ដើម​ពីនោះ​ ប្រ​ជា​ជន​ឯក​ភាព​គាំ​ទ្រ ខ្នះ​ខ្នែង​រួម​ជា​មួយ​រដ្ឋ​អំ​ណាច​ភូមិ​ភាគ​កសាង​ជន​បទ​ថ្មី​។​ អា​ស្រ័យ​ហេតុ​នោះ​ ក៏​មាន​បុគ្គ​លគំ​រូ​ជាច្រើន​បាន​បរិច្ចាគ​ដី​ ទឹក​ប្រាក់​ កម្លាំង​ពល​កម្ម​ និង​ចលនា​គ្រួ​សារ​ សាច់ញាតិ​ រួម​ចំ​ណែក​កសាង​ភូមិ​ស្រុក​។​ ទន្ទឹម​នឹង​នោះ​ ឃុំ​នៅ​ទាំង​អនុវត្ត​គួប​ផ្សំ​កម្ម​វិធី​ គម្រោង​វិនិ​យោ​គ ម្ល៉ោះ​ហើយ​កាន់​តែពង្រីក​ប្រ​សិទ្ធ​ភាព​ក្នុង​ការ​កសាង​ជន​បទ​ថ្មី​”។​

ដងផ្លូវ​ជន​បទ​នៅ​ឃុំ​វៀង​ប៊ិញ។​

ជាមួយ​នឹង​គោល​លំ​នាំ​ “រដ្ឋ​និង​ប្រ​ជា​ជន​រួម​គ្នា​ធ្វើ​” បាន​ជាតាម​ដងផ្លូវ​ជន​បទ​ចាប់​ពីឃុំ​ចុះ​ដល់​ភូមិ​ ត្រូវ​បាន​ចាក់​បេតុង​ ឆ្លើ​យ​តប​តម្រូវ​ការ​ដឹក​ជញ្ជូន​ទំ​និញ​ ប្រ​ជុំ​ជីវ​កិច្ច​របស់​ប្រ​ជា​ជន​។​ ពិសេស​គឺ​ប្រ​ព័ន្ធ​ធារា​សាស្ត្រ​វាល​ស្រែ​មាន​ភាព​ល្អ​ប្រ​សើរ​ ប្រ​ជា​ជន​មាន​ទឹក​សាប​បង្ក​បង្កើន​ផល​ខួប​ឆ្នាំ​។​ បណ្ដាញ​អគ្គិ​សនី ទឹក​ស្អាត​ចុះ​ដល់​ផ្ទះ​ រួម​ចំ​ណែក​បង្កើន​អត្រា​គ្រួ​សារ​ប្រើ​ប្រាស់​អគ្គិ​សនី ទឹក​ស្អាត​របស់​ឃុំ​សម្រេច​ជាង​ ៩៩,៤%; អត្រា​លំ​នៅ​ឋាន​សម្រេច​តាម​បទ​ដ្ឋាន​កំ​ណត់​ជាង​ ៩៧%; ប្រាក់​ចំ​ណូល​មធ្យម​ភាគ​លើ​មនុស្ស​ម្នាក់​សម្រេច​ ៥១,៥ លាន​ដុង​/ម្នាក់​ /ឆ្នាំ​ និង​អត្រា​គ្រួ​សារ​ក្រី​ក្រ​របស់​ឃុំ​ថយ​ចុះ​នៅ​ត្រឹម​១,៣៥%។​ លោក​ថាច់​សល់​ អ្នក​មាន​ប្រ​ជាប្រិយ​ក្នុង​ជន​រួម​ជាតិ​ខ្មែរ​ ឱ្យ​ដឹង​៖ “ឥឡូវ ជន​បទ​ឃុំ​វៀង​ប៊ិញ ភ្លឺ​-បៃតង​-ជ្រះ​-ស្អាត​ ហើយ​ផ្ទះ​សម្បែង​របស់​មាមីង​ខ្មែរ​ក៏​បាន​សាង​សង់​យ៉ាង​សម​រម្យ​ផង​ដែរ​ ម៉្លោះ​ហើយ​ទើប​តំ​បន់​ជន​បទ​មាន​ភាព​រីក​ចម្រើន​ដូច្នេះ​។​ នេះ​ក៏​អា​ស្រ័យ​គោល​ការណ៍​ដ៏​ត្រឹម​ត្រូវ​របស់​បក្ស​ និង​មាមីង​ខិត​ខំ​ធ្វើ​ការ​រក​ស៊ី​ មិន​អល់​អែក​អនុវត្ត​វិទ្យា​សាស្រ្ត​បច្ចេក​ទេស​ក្នុង​ផលិត​ស្រូវ​គុណ​ភាព​ខ្ពស់​ ចិញ្ចឹម​សត្វ​តាម​ទិស​ដៅ​កសិដ្ឋាន​ ចេះ​លក់​ដូរ​ ធ្វើ​អា​ជីវ​កម្ម​; រីឯ​យុវជន​រៀន​មុខ​របរ មាន​ការ​ងារ​ធ្វើ​លំ​នឹង​។​ល។​”។​

រយៈ​ពេល​ជាង​ ១០ ឆ្នាំ​កសាង​ជន​បទ​ថ្មី​ ជន​បទ​ថ្មី​កម្រិត​ខ្ពស់​ ឃុំ​វៀង​ប៊ិញ​បាន​កៀរ​គរ​ទឹក​ប្រាក់​ជាង​ ១៧៣ ពាន់​លាន​ដុង​ ក្នុង​នោះ​ ថវិកា​រដ្ឋ​ជំនួយ​ ១៥,៧ ពាន់់លាន​ដុង​ ទុន​គួប​ផ្សំ​ពីកម្ម​វិធី​ផ្សេង​ៗ​ចំ​នួន​ ១៤៣,៦ ពាន់​លាន​ដុង​ និង​ប្រ​ជា​ជន​រួម​វិភាគ​ទាន​ ១២,៧ ពាន់​លាន​ដុង​។​ ឥឡូ​វនេះ​ ឃុំ​វៀង​ប៊ិញ​បាន​ផ្លាស់​ប្ដូរ​មុខ​មាត់​ ហេដ្ឋា​រចនា​សម្ព័ន្ធ​បាន​វិនិ​យោគ​កសាង​យ៉ាង​ត្រឹម​ត្រូវ​ ជីវ​ភាព​សម្ភារៈ​ ស្មារតី​របស់​ប្រ​ជាជន​ត្រូវ​បាន​កើន​ឡើង​ដោយ​ឥត​ឈប់​ឈរ​។​ នេះ​ជា​បធាន​បទ​សំ​ខាន់​សម្រាប់​ឃុំ​វៀង​ប៊ិញ អនុវត្ត​សម្រេច​ជោគ​ជ័យ​ជន​បទ​ថ្មី​គំ​រូ​ក្នុង​ដំណាក់​កាល​បន្ត​៕​

                                 យ្វីអាញ - ថាច់​ធី

ចែករំលែកអត្ថបទ