មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

21/02/2022 - 08:33

លេខា​សាខា​បក្ស​ ឡឹម​សុផា

លេខា​សាខា​បក្ស​ ឡឹម​សុផា។​

កើត​និង​ធំ​ដឹង​ក្តី​នៅ​ភូមិ​ព្រែក​និស្ស័យ​ ឃុំ​តឹង​មី ស្រុក​ត្រា​អូង​ ខេត្ត​វិញ​ឡុង​ បាន​ជា​បង​ឡឹម​សុផា លេខា​សាខា​បក្ស​និង​ជាប្រ​ធាន​ភូមិ​ព្រែក​និស្ស័យ​ តែង​រិះ​គិត​គ្នាន់​គ្នេរ​ដើម្បី​ភូមិ​ស្រុក​មាន​ភាព​រីក​ចម្រើន​ពីមួយ​ថ្ងៃ​ទៅ​មួយថ្ងៃ។​  ហេតុ​នោះ​ បង​ទទួល​បាន​ទំ​នុក​ចិត្ត​ពីមាមីង​យ៉ាង​ខ្លាំង​។​

លេខា​សាខា​បក្ស​សុផា បាន​ធ្វើ​ឱ្យ​ខ្ញុំ​រំភើប​ព្រោះ​របាយ​ការណ៍​របស់​ភូមិ​ត្រូវ​បាន​ធ្វើ​យ៉ាង​ហ្មត់​ចត់​ ត្រូវ​របៀប​ មាន​ឃ្លា​ល្បះ​ច្បាស់​លាស់​។​ល។​ កាន់​តែ​រំភើប​ថែម​ទៀត​នោះ​ ខណៈ​ពេល​បង​ចាំ​ច្បាស់​លាស់​រាល់​ការ​ងារ​សកម្ម​ភាព​ក្នុង​ភូមិ​។​ បង​សុផា ឱ្យ​ដឹង​៖ “ភូមិ​ព្រែក​និស្ស័យ​មាន​ប្រ​ជា​ជន​ ៤២៨ គ្រួ​សារ​ ក្នុង​នោះ​ជន​ជាតិ​កិញ ៣១ គ្រួ​សារ​។​ សព្វ​ថ្ងៃ​ ភូមិ​នៅ​មាន​គ្រួ​សារ​ក្រី​ក្រចំ​នួន​ ៥៦។​ គ្រួ​សារ​បង​ថាច់​ធីសាគូ ថាច់​ធីតា​រា​ ទើប​បាន​ចាក​ផុត​ពីភាព​ក្រី​ក្រ​ក្នុង​ឆ្នាំ​ ២០២១ រដ្ឋ​បាន​កសាង​ផ្ទះ​មហា​សាមគ្គី​ជូន​ ៤ គ្រួ​សារ​៖ ដាវ​ធីយ្វៀង​ ថាច់​ធីត្រង ថាច់​ធីបា និង​ថាច់​កោត​។​ ឆ្នាំ​នេះ​មាន​ផ្ទះ​សម្បែង​ស្រួល​បួល ផែន​ការ​របស់​ភូមិ​នឹង​ធ្វើ​សេនា​ធិការ​ជូន​គណៈ​កម្មា​ធិការ​បក្ស​គ្រប់​លំ​ដាប់​ថ្នាក់​ជំនួយ​គ្រួ​សារ​ទាំង​នេះ​អភិ​វឌ្ឍសេដ្ឋ​កិច្ច​ដើម្បី​ឆ្នាំ​ក្រោយ​ចាក​ផុត​ពីភាព​ក្រី​ក្រ”។​

តាម​ប្រ​សាសន៍​បង​ឡឹម​សុផា ការ​កសាង​ឯក​សារ​ និយាយ​បាន​ហូរ​ហែគឺ​ ដោយ​សារ​បង​មាន​ “គ្រឹះ​ធារ” ច្រើន​ឆ្នាំ​ ធ្វើ​ជាគ្រូ​បង្រៀន​បឋម​សិក្សា​ និង​ធ្វើ​ការ​នៅ​ការិ​យាល័យ​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ឃុំ​ មុន​ពេល​សុំ​ឈប់​ការ​ងារ​ដោយ​សារ​ស្ថាន​ភាព​គ្រួ​សារ​។​ ពេល​ឈប់​ពីការ​ងារ​ បង​សុផា​និង​ប្រ​ពន្ធ​បាន​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​គ្រួ​សារ​ដោយ​មុខ​របរ​ចិញ្ចឹម​ជ្រូក​មេ ជ្រូក​សាច់។​ ថ្ងៃ​យើង​ខ្ញុំ​ចុះ​ទៅ​ដល់​ផ្ទះ​ គឺ​បង​សុផា​ទើប​លក់​ជ្រូក​សាច់មួយ​ហ្វូង​ បង​ឡឹម​សុផា បាន​រ៉ាយ​រ៉ាប់​៖ “អា​ស្រ័យ​ការ​ចិញ្ចឹម​ជ្រូក​ទើប​គ្រួ​សារ​ខ្ញុំ​សង់​បាន​ផ្ទះ​នេះ​។​ ឥឡូវ​នេះ​ការ​ចិញ្ចឹម​ជ្រូក​ត្រឹម​តែ​គ្រប់​ផ្គត់​ផ្គង់​ជីវ​ភាព​គ្រួ​សារ​ប៉ុណ្ណោះ​ គ្មាន​ចំ​ណេញ​បាន​ដូច​ពីមុន​ទៀត​ឡើយ​។​ ពេល​សេដ្ឋ​កិច្ច​គ្រួ​សារ​លំ​នឹង​ ខ្ញុំ​ក៏​វិល​មក​បំ​ពេញ​ការ​ងារ​ក្នុង​ភូមិ​ខណៈ​ពេល​ភូមិ​ភាគ​មក​ចលនា​”។​

កូន​ ២ នាក់​របស់​បង​សុផា​ក៏​ធំ​ៗ​អស់​ដែរ​ កូន​ស្រី​ច្បង​ជា​គ្រូ​បង្រៀន​សាលា​មត្តេយ្យ​ក្នុង​ឃុំ​ ចំ​ណែក​កូន​ប្រុស​កំ​ពុង​រៀន​កម្រិត​វិទ្យា​ល័យ​។​ ហេតុ​នោះ​ បង​មាន​ពេល​វេលា​ដើម្បី​គិត​គូរ​ការ​ងារ​ក្នុង​ភូមិ​។​ នឹក​ឃើញ​កាល​ភូមិ​ព្រែក​និស្ស័យ​អនុវត្ត​គម្លាត​សង្គម​ដោយ​សារ​ជំងឺ​ COVID -១៩ បង​ថាច់​ហ្វាង​ អនុ​ប្រ​ធាន​គណៈ​កម្ម​ការ​វត្ត​សិរី​មង្គល​តាធាយ បាន​រ៉ាយ​រ៉ាប់​៖ “បង​សុផា បាន​សហការ​ជា​មួយ​នឹង​គណៈ​កម្ម​ការ​វត្ត​សិរី​មង្គល​តា​ធាយ រៀប​ចំ​ផ្សព្វ​ផ្សាយ​ជូន​ប្រ​ជា​ជន​អនុវត្ត​ម៉ឺង​ម៉ាត់​សារ​ ៥K ធានា​សុវត្ថិ​ភាព​បង្ការ​ជំងឺ​រាត​ត្បាត​។​ល។​ បង​បាន​ជំនួស​មុខ​មា​មីង​ ទទួល​និង​ចែក​ជូន​អំ​ណោយ​ពីផ្ទះ​មួយ​ទៅ​ផ្ទះ​មួយ​។​ គ្រួ​សារ​ណា​ក្រលំ​បាក​ទំ​នាក់​ទំ​នង​គឺ​បង​សុផាមាន​មុខ​ភ្លាម​។​ ព្រោះ​ហេតុ​នោះ​ បង​បាន​មាមីង​ក្នុង​ភូមិ​ទំ​នុក​ចិត្ត​។​ ផ្ដើម​ពីនោះ​ ប្រ​ជា​ជន​ស្រុះ​ស្រួល​ចិត្ត​អនុវត្ត​គម្លាត​សង្គម​ដើម្បី​ឆ្លង​កាត់​គ្រាលំ​បាក​ដោយ​សារ​ជំងឺ​រាត​ត្បាត​”៕​

                       ហាថាញ - ថាច់​ធី

ចែករំលែកអត្ថបទ