ឃុំហ្វាឡើយ ស្រុកចូវថាញ ខេត្តត្រាវិញ មានជនរួមជាតិខ្មែររស់នៅជាង ៦៩% ឃុំទើបសម្រេចបទដ្ឋានជនបទថ្មីឆ្នាំ ២០២១ ។ ឃុំប្ដេជ្ញាបង្កើនគុណភាពលក្ខឋាន ដើម្បីបានទទួលស្គាល់ឃុំជនបទថ្មីកម្រិតខ្ពស់នៅឆ្នាំ ២០២២ ។
ផ្លូវជនបទលេខ ១៤ ចាប់ពីឃុំហ្វាឡើយ ចុះទៅឃុំហឹងមី ស្រុកចូវថាញ ខេត្តត្រាវិញ។
ដើម្បីសម្រេចបទដ្ឋានជនបទថ្មី ឃុំហ្វាឡើយខិតខំប្រឹងប្រែងកៀរគររាល់ប្រភពកម្លាំង ដើម្បីកសាងសំណង់ហេដ្ឋារចនាសម្ព័ន្ធ អភិវឌ្ឍសេដ្ឋកិច្ច-សង្គម ។ ក្នុងអំឡុងប៉ុន្មានខែចុងឆ្នាំ ២០២១ ឃុំបង្កើនល្បឿនដំណើរការសម្រេចបានលក្ខឋានចំនួន ៣ ស្ដីពីមូលដ្ឋាន សម្ភារៈវប្បធម៌ លំនៅឋានប្រជាជន និងវប្បធម៌ ដើម្បីទាន់ពេលកំណត់។ លោកថាច់សឿង នៅភូមិកិញឆាង ឱ្យដឹង៖ “ក្នុងដំណាក់កាលកសាងជនបទថ្មី មាមីងនៅទីនេះត្រេកអរខ្លាំងណាស់ រួមគ្នាអនុវត្តកិច្ចសន្យាលើកកម្ពស់ស្មារតីបង្ការ ទប់ស្កាត់អគ្គិភ័យក្នុងប្រជាជន រួមចំណែកលំនឹងសណ្ដាប់ធ្នាប់ សុវត្ថិភាពសង្គមនៅភូមិភាគ”។
លោកស្រីតូធីធូវឹង ប្រធានគណៈកម្មាធិការប្រជាជនឃុំហ្វាឡើយ ឱ្យដឹង៖ “ទន្ទឹមនឹងដំណើរការកសាងជនបទថ្មី ឃុំគួបផ្សំផែនការ “ ស្ដីពីយុទ្ធនាការអនាម័យបរិស្ថាន រៀបចំកែលម្អទីផ្សារ សុវត្ថិភាពចរាចរឡើងវិញ កសាងស្រុកចូវថាញសម្រេចបទដ្ឋានជនបទថ្មី” អនាម័យទេសភាព បរិស្ថានដងផ្លូវជាតិ ផ្លូវជនបទនិងផ្លូវបេតុងភូមិភ្ជាប់ភូមិ។ រៀបចំកាប់ឆ្ការ គុម្ពោតព្រៃស៊ុបទ្រុប ដាំរុក្ខជាតិបៃតងអមសងខាងផ្លូវប្រវែងប្រមាណ ១.៧០០ ម៉ែត្រ។ អំពីការកសាងជាមូលដ្ឋាន គិតប៉ាន់ស្មានសម្រេចតម្លៃ ២២១ ពាន់លានដុង ក្នុងនោះមាន ៣ សំណង់គមនាគមន៍ជនបទ។ មកទល់បច្ចុប្បន្ន ឃុំបានដាក់ឱ្យប្រើប្រាស់ផ្លូវតភ្ជាប់ភូមិជាច្រើន មានដូច៖ ផ្លូវជនបទលេខ ១៤, ១៥ ។ល។ ធានារថយន្តបើកបរទៅមកងាយស្រួល ។ល។ លើមូលដ្ឋានដែលសម្រេចបាន ឃុំបន្តកសាងជនបទថ្មីកម្រិតខ្ពស់ និងអនុវត្តគោលការណ៍សំខាន់ៗរបស់បក្សនិងរដ្ឋ ស្ដីពីការងារជនជាតិ និងសាសនា ផ្សារភ្ជាប់ជាមួយនឹងអនុវត្តល្អសេចក្ដីសម្រេចលេខ ៣ របស់គណៈកម្មាធិការបក្សខេត្ត ស្ដីពីការអភិវឌ្ឍគ្រប់ជ្រុងជ្រោយតំបន់ជនរួមជាតិខ្មែរ”៕
សឺនម៉ាល័យ - ថាច់ធី