អ្នកមិនជក់បារី ប៉ុន្តែ ហិតផ្សែងបារីជាប្រចាំ នឹងបណ្តាលឱ្យកើតជំងឺដូចអ្នកដែលជក់បារីដែរ។
រូបជាឧទាហរណ៍។
ការហិតផ្សែងបារីអកម្មជាទូទៅបំផុត គឺនៅតាមហាងកាហ្វេ កន្លែងធ្វើការ បរិស្ថានពលកម្ម ក្នុងផ្ទះ។ល។ អាស្រ័យយល់ដឹងមិនទាន់អស់ពីផលប៉ះពាល់ចំពោះសុខភាពអំពីការហិតផ្សែងបារីអកម្ម មានមនុស្សជាច្រើនមិនទាន់ក្លាហានក្នុងការនិយាយ ខណៈពេលធ្វើការប្រជុំជីវកិច្ចក្នុងបរិស្ថានមានផ្សែងបារី។
យោងតាមអង្គការសុខភាពពិភពលោក (WHO) កុមារហិតផ្សែងបារី អកម្មមានហានិភ័យកើតជំងឺដុំពកខួរក្បាល ជំងឺរលាកត្រចៀកកណ្តាល មានរោគសញ្ញាផ្លូវដង្ហើម បន្ថយមុខងារសួតបណ្តាលឱ្យមានសហរោគសញ្ញា ស្លាប់ភ្លាមៗចំពោះទារក ជំងឺផ្លូវដង្ហើមខាងក្រោម។ល។ ចំពោះមនុស្សពេញវ័យ ការជក់បារីអកម្ម បណ្តាលឱ្យមានរោគសញ្ញារំញោចច្រមុះ ជំងឺសរសៃឈាមបេះដូង មហារីកសួត ប៉ះពាល់ដល់សមត្ថភាពបន្តពូជចំពោះស្ត្រី។ល។ នៅលើពិភពលោក ផ្សែងបារីអកម្មបានសម្លាប់មនុស្សចំនួន ១,២ លាននាន់រៀងរាល់ឆ្នាំ។ ជនរងគ្រោះជាស្ត្រីចំនួនពីរភាគបី (ស្មើ ៦៤%) និងកុមារ ១៥%។ មានន័យថា ស្ត្រីជិត ៧៦០.០០០ នាក់ និងកុមារ ១៨០.០០០ នាក់ គ្មានទោសបានបាត់បង់ជីវិតដោយសារហិតផ្សែងបារីអកម្ម។
បណ្ឌិត Kidong Park ប្រធានតំណាងអង្គការសុខភាពពិភពលោក (WHO) ប្រចាំការនៅវៀតណាម ឱ្យដឹង៖ រៀងរាល់ឆ្នាំ នៅលើពិភពលោក មានមនុស្សបាត់បង់ជីវិតដោយសារជក់បារីជាង ៨ លាននាក់។ នៅវៀតណាម អង្គការសុខភាពពិភពលោក ប៉ាន់ស្មានមានមនុស្សជិត ៤០.០០០ នាក់បាត់បង់ជីវិតដោយសារជក់បារីរៀងរាល់ឆ្នាំ និងមានមនុស្សជិត ៦.០០០ នាក់ បាត់បង់ជីវិតដោយសារហិតផ្សែងបារីអកម្ម។
ដើម្បីសុខភាពផ្ទាល់ខ្លួននិងសហគមន៍ កម្មវិធីបង្ការប្រឆាំងផលប៉ះពាល់ពីបារី (ក្រសួងសុខាភិបាល) អំពាវនាវប្រជាជនឈប់ជក់បារី កសាងបរិស្ថានគ្មានផ្សែងបារីនៅតាមភោជនីយដ្ឋាន សណ្ឋាគារ សាលារៀន មូលដ្ឋាន សុខាភិបាល ស្ថាប័ន អង្គភាព។ល។ អ្នកមិនជក់បារីមានសិទ្ធិរស់ក្នុងបរិស្ថានគ្មានផ្សែងបារី៕
ដងលី-វិមាន