ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

24/01/2022 - 08:40

សុក​ត្រាំង​ ជូន​កង់​ ៨០០ គ្រឿង​ដល់​សិស្ស​ដែល​មាន​ស្ថាន​ភាព​លំ​បាក​

សមាគម​ជំរុញ​ការ​សិក្សា​ខេត្ត​សុក​ត្រាំង​ ទើប​រៀប​ចំ​ជូន​កង់​ ៨០០ គ្រឿង​ដល់​សិស្ស​ដែល​មាន​ស្ថាន​ភាព​លំ​បាក​លើ​ភូមិ​សាស្រ្ត​ស្រុក​ ទីរួម​ខេត្ត​និង​ក្រុង​ ក្នុង​ខេត្ត​ គិត​ជាទឹក​ប្រាក់​ជាង​ ១,២ ពាន់​លាន​ដុង​។​ អំ​ណោយ​ទាំង​នេះ​ អា​ស្រ័យ​ក្រុម​ហ៊ុន​ភាគ​ហ៊ុន​ច្នៃ​ជល​ផល​ តាយ​គឹម​អាញ ក្រុម​ហ៊ុន​ភាគ​ហ៊ុន​ម្ហូប​អា​ហា​រ សៅ​តា ក្រុម​ហ៊ុន​ចំ​កាត់​ច្នៃ​ម្ហូប​អា​ហា​រ នំពា - សាច់ក្រក​ តឹង​ហ្វេ​វៀង​ ធ្វើ​ហិរញ្ញ​ប្បទាន​។​

តំ​ណាង​ថ្នាក់​ដឹក​នាំ​ខេត្ត​ អ្នក​ធ្វើ​ហិរញ្ញប្ប​ទាន​ ជូន​កង់​ដល់​សិស្សា​នុសិស្ស​នៅ​ស្រុក​កូវ​ឡៅ​យុង។​

នេះ​ជាអំ​ណោយ​ដ៏​ចាំ​បាច់​ ជួយ​ដល់​សិស្ស​ដែល​មាន​ស្ថាន​ភាព​លំ​បាក​មាន​មធ្យោ​បាយ​ទៅ​កាន់​សាលា​រៀន​សូត្រ​បាន​ងាយ​ស្រួល​ក្រោយ​រយៈ​ពេល​ឈប់​សម្រាក​ដោយ​សារ​រង​ផលប៉ះ​ពាល់​នៃ​ជំងឺ​ COVID – ១៩ ៕​

                                     លីធាន​ – ថាច់​ធី

 

ចែករំលែកអត្ថបទ