អាហារូបត្ថម្ភរួមចំណែកបង្ការ ប្រឆាំងជំងឺ COVID-១៩ បង្កើនប្រព័ន្ធភាពសុាំនៃរាងកាយ ប្រឆាំងនឹងជំងឺដម្កាត់។ សមាគមរបបអាហារូបត្ថម្ភវៀតណាម និងវិទ្យាស្ថានអាហារូបត្ថម្ភវៀតណាម បានធ្វើការណែនាំពីអាហារូបត្ថម្ភបង្ការជំងឺ COVID -១៩ សម្រាប់កុមារវ័យសិក្សា ដូចខាងក្រោម៖។
ទឹកដោះគោជាប្រភពផ្គត់ផ្គង់កាល់ស្យូមដ៏សំខាន់សម្រាប់កុមារ។ រូបថតជាឧទាហរណ៍ពីអីុនធឺណិត
ជាន់ទី ១៖ ធញ្ញជាតិដំឡូងនិងផលិតផលច្នៃ សំដៅផ្គត់ផ្គង់ប្រូតេអីុនរុក្ខជាតិ វីតាមីនប្រភេទ B ពិសេសគឺវីតាមីន B១ ជាតិរ៉ែ និងជាតិសរសៃ។ ប្រសិនបើរបបទទួលទានខ្វះសារធាតុ glucid កុមារនឹងកើនទម្ងន់យឺត ឬល្ហិតល្ហៃ។
ជាន់ទី២៖ បន្លែ និងបន្លែផ្លែឈើ/ទុំ ដើម្បីផ្គត់ផ្គង់វីតាមីន និងជាតិរ៉ែពិតប្រាកដក្នុងរាងកាយ។ ក្នុងពេលទទួលទានអាហារម្តងៗ គប្បីមានប្រភេទបន្លែផ្លែឈើពី ៣-៥ មុខ តាមចំនួនដែលកុមារចូលចិត្ត។
ជាន់ទី ៣៖ សាច់ជលផល ស៊ុតនិងគ្រាប់ធញ្ញជាតិផ្សេងៗ ដែលសម្បូរទៅដោយជីវជាតិ ដើម្បីផ្គត់ផ្គង់ប្រូតេអីុនដល់រាងកាយ។ ប្រូតេអីុន ជាសមាសធាតុមូលដ្ឋាននៃរូបធាតុរស់ផ្សេងៗ។ ប្រូតេអីុនចូលរួមជាសមាសធាតុបង្កើតកោសិកា។ ប្រូតេអីុនជាសមាសធាតុយ៉ាងសំខាន់នៃអ័កម៉ូន អង់ស៊ីម រួមចំណែកដំណាក់កាលផលិតអង្គបដិបក្ខ។ ប្រូតេអីុនក៏រួមចំណែកទៅក្នុងសកម្មភាពសម្រួលដល់ការវិវត្តន៍ ដែលរក្សាតុល្យភាពប្រព័ន្ធភាពសុាំរាងកាយ។
ជាន់ទី ៤៖ ទឹកដោះគោនិងផលិតផលច្នៃពីទឹកដោះគោ។ ទឹកដោះនិងផលិតផលច្នៃពីទឹកដោះ គឺជាប្រភពផ្គត់ផ្គង់កាល់ស្យូមយ៉ាងសំខាន់ សម្រាប់កុមារវ័យសិក្សា ពិសេសដំណាក់កាលពេញវ័យ ឆ្អឹងនឹងរីកលូតឆាប់រហ័ស តម្រូវការកាល់ស្យូមនិងសារធាតុចិញ្ចឹមផ្សេងៗកើនខ្ពស់។ កុមារគប្បីផឹកទឹកដោះគោ និងទឹកដោះគោជូរ គ្មានស្ករឬស្ករតិច ទឹកដោះគោជូរ និងប្រភេទប្រូម៉ាតមួយចំនួន ជួយបង្កើនប្រព័ន្ធភាពសុាំសម្រាប់រាងកាយ ពីព្រោះមានផ្ទុកអតិសុខុមប្រាណដែលមានប្រយោជន៍ផង។ ចំពោះកុមារ ដែលធាត់លើសទម្ងន់ គប្បីផឹកទឹកដោះគោសម្រកទម្ងន់។
ជាន់ទី៥៖ ខ្លាញ់។ កុមារស្ថិតក្នុងវ័យសិក្សា គប្បីប្រើប្រាស់ខ្លាញ់កុំឱ្យលើសពីចំនួនឯកតាទទួលទានតាមការផ្តល់អនុសាសន៍។ ចំពោះកុមារដែលធាត់លើសទម្ងន់ គប្បីកាត់បន្ថយនូវមុខម្ហូបចៀន ឬចំណីអាហារចម្អិនស្រាប់ដែលមានខ្លាញ់ច្រើន។
ជាន់ទី៦៖ ស្ករនិងអំបិល៖ កុមារអាយុពី ៦-១១ ឆ្នាំ ប្រើប្រាស់ស្ករក្រោម ១៥ ខាំក្នុងមួយថ្ងៃ។ កុមារអាយុពី ១២-១៤ឆ្នាំ៖ ប្រើប្រាស់ស្ករក្រោម ២៥ ខាំក្នុងមួយថ្ងៃ។ កុមារអាយុពី ១៥-១៩ ឆ្នាំ៖ ប្រើប្រាស់ស្ករក្រោម ២៥ ខាំក្នុងមួយថ្ងៃ។ អំបិល៖ គប្បីប្រើប្រាស់អំបិលអ៊ីអូត។ កុមារស្ថិតក្នុងវ័យសិក្សាមិនត្រូវប្រើប្រាស់លើសចំនួនឯកតាដែលមានការណែនាំពីអំបិល ដូច៖ កុមារអាយុពី ៥-១១ឆ្នាំ៖ ប្រើប្រាស់អំបិលក្រោម ៤ ខាំក្នុងមួយថ្ងៃ។ កុមារអាយុពី ១២-១៤ឆ្នាំ៖ ប្រើប្រាស់អំបិលក្រោម ៥ ខាំក្នុងមួយថ្ងៃ។ កុមារអាយុពី ១៥-១៩ ឆ្នាំ៖ ប្រើប្រាស់អំបិលក្រោម ៥ ខាំក្នុងមួយថ្ងៃ។
ផឹកគ្រប់ចំនួនទឹក៖ តម្រូវការទឹកផឹកយោងទៅតាមទម្ងន់ អាយុនិងសកម្មភាពរាងកាយរបស់កុមារ។ ក្នុងមួយឯកតាទឹកប្រហាក់ប្រហែលនឹង ២០០ មីល្លីលីត្រទឹក។ កុមារអាយុពី ៦-១១ ឆ្នាំ៖ ផឹកទឹកមធ្យមភាគពី៦-៨ឯកតាក្នុងមួយថ្ងៃ។ កុមារអាយុពី ១២-១៤ ឆ្នាំ៖ ផឹកទឹកមធ្យមភាគពី ៨-១០ ឯកតាក្នុងមួយថ្ងៃ។ កុមារអាយុពី ១៥-១៩ ឆ្នាំ៖ ផឹកទឹកមធ្យមភាគពី ៨- ១២ ឯកតាក្នុងមួយថ្ងៃ។
បង្កើនសកម្មភាពរាងកាយ អាចនឹងចែកជាច្រើនលើកហាត់ប្រាណ ដោយរយៈពេលខ្លីក្នុងមួយថ្ងៃហាត់មួយលើក យ៉ាងហោចណាស់ជាង ១០ នាទី៕
យោង៖ កឹងធើ-ភាសាវៀត- ប្រែសម្រួល៖ លីសៀ