មហាសាមគ្គីជនជាតិ ភូមិស្រុកផ្លាស់ថ្មី

03/01/2022 - 08:13

ជួយ​សមាជិក​នារី​ពង្រីក​សេដ្ឋ​កិច្ច​

សមាគម​សហព័ន្ធ​នារី​ខេត្ត​សុក​ត្រាំង​ អនុ​វត្ត​កម្ម​វិធី​ គម្រោង​ជាច្រើន​ ដើម្បី​ជួយ​បង​ប្អូន​នារី​ មាន​ប្រ​ភព​ទុន​ផ្តើម​អា​ជីព​ ពង្រីក​សេដ្ឋ​កិច្ច​ រួម​ចំ​ណែក​ក្នុង​ការ​កាត់​បន្ថយ​ភាព​ក្រី​ក្រប្រ​កប​ដោយ​ចីរ​ភាព​។​

វគ្គ​រៀន​កាត់​ដេរ​ឧស្សា​ហកម្ម​របស់​បង​ប្អូន​នារី​ក្រី​ក្រ (រូប​ថត​កាល​ជំងឺ​រាត​ត្បាត​
មិនទាន់កើតមានឡើង)។

សមាគម​សហព័ន្ធ​នារី​ខេត្ត​ ផ្តុំ​កម្លាំង​ពង្រឹង​និង​លើក​កម្ពស់​គុណ​ភាព​សកម្មភាព​ក្រុម​នារី​ប្រិត​សំ​ចៃ​ចំ​នួន​ ២.៥២៤ ក្រុម​ ដោយ​មាន​សមាជិក​ចំ​នួន​ ៤២.៣៦១ នាក់​; ក្រុម​នារី​ហ៊ុន​ទុន​ជួយ​ឧបត្ថម្ភ​គ្នា​មាន​ចំ​នួន​ ១.៤៦៦ ក្រុម​ ដោយ​មាន​សមាជិក​ចំ​នួន​ ២៤.៣៤៩ នាក់​; ជួយ​នារី​បង្ខិត​ជិត​ប្រ​ភព​ទុន​ពីកម្ម​វិធី​ គម្រោង​ ធនាគារ​គោល​នយោ​បាយ​សង្គម​កិច្ច​ មូល​និធិ​ឧបត្ថម្ភ​នារី​ក្រី​ក្រ ដើម្បី​វិនិ​យោគ​ពង្រីក​សេដ្ឋ​កិច្ច​គ្រួ​សារ​ ផ្តើម​អា​ជីព​ ធ្វើ​អា​ជីវ​កម្ម​។​

យោង​តាម​នោះ​ សមាគម​បាន​ឧបត្ថម្ភ​សមាជិក​ចំ​នួន​ ៣៧.៧១៦ នាក់​ បុល​ទុន​ជាង​ ៣៥,៧ ពាន់​លាន​ដុង​ ពីប្រ​ភព​ទុន​ដែល​សមាគម​ស្វែង​រកគ្រប់​គ្រង​; និង​ពិនិត្យ​ឱ្យ​សមាជិក​ចំ​នួន​ ៤២.៨៨៤ នាក់​ បុល​ទុន​ពីធនា​គារ​គោល​នយោ​បាយ​សង្គម​កិច្ច​ ជាមួយ​នឹង​ទឹក​ប្រាក់​ជាង​ ១.០៨២ ពាន់​លាន​ដុង​។​ ទន្ទឹម​នឹង​នោះ​ អនុវត្ត​គម្រោង​ឧបត្ថម្ភ​នារី​ផ្តើម​អា​ជីព​  (គម្រោង​ ៩៣៩) និង​គម្រោង​អភិវឌ្ឍ​អា​ជីវ​កម្ម​ខ្នាត​តូច​និង​ល្មម​របស់​ខេត្ត​ បាន​ឧបត្ថម្ភ​សមាជិកា​ចំ​នួន​ ៦៩ នាក់​ បុល​ទុន​ជាង​ ៤,២ ពាន់​លាន​ដុង​។​

បង​ស្រី​លីធី​ង៉ុក​ហឿង នៅ​ឃុំ​ភូតឹង​ ឱ្យ​ដឹង​៖ “ផ្តើម​ពីប្រ​ភព​ទុន​ឧបត្ថម្ភ​នារី​ផ្តើម​អា​ជីព​ ខ្ញុំ​មិន​រា​រែក​ក្នុង​ការ​ពង្រីក​ផ្ទៃ​ដី​បណ្តុះ​ដើម​ទម្លាប់​ និង​ផ្គត់​ផ្គង់​ងៀត​ត្រី​ផ្ទក់ឱ្យ​ផ្សារ​ដើម​ទង​នៅ​ខេត្ត​ ក្រុង​ នានា​តំ​បន់​វាល​រាប​ទន្លេ​គឺវ​ឡុង​។​ ជា​ច្រើន​ឆ្នាំ​មក​នេះ​ ទម្រង់​រកស៊ី​ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព​ ទើប​ជីវ​ភាព​គ្រួ​សារ​ខ្ញុំ​បាន​ធូរ​ធារ”។​ ចំ​ណែក​បង​ស្រី​ ឡឹម​ធីហៀង នៅ​ឃុំ​ភូតឹង​ ឱ្យ​ដឹង​៖ “បាន​បុល​ទុន​ពីធនាគារ​គោល​នយោ​បាយ​សង្គម​កិច្ច​ និង​ប្រ​ភព​ទុន​នារី​ប្រិត​សំ​ចៃ​ ខ្ញុំ​វិនិ​យោគ​ក្នុង​ការ​ដាំ​ដុះ​និង​ចិញ្ចឹម​សត្វ​។​ ចំ​ណែក​កូន​ស្រី​បាន​ទៅ​រៀន​វគ្គ​កាត់​ដេរ​ឧស្សា​ហកម្ម​និង​មាន​ការ​ងារ​ធ្វើ​នៅ​ក្នុង​ក្រុម​ហ៊ុន​ មាន​ប្រាក់​ចំ​ណូល​លំ​នឹង​ ផ្តើម​ពីនោះ​ គ្រួ​សារ​ខ្ញុំ​បាន​ចាក​ផុត​ពីភាព​ក្រី​ក្រ”។​ ទន្ទឹម​នឹង​នោះ​ សមាគម​សហព័ន្ធ​នារី​គ្រប់​លំ​ដាប់​ថ្នាក់​ នៅ​ទាំង​សហការ​បើក​វគ្គ​បង្រៀន​វិជ្ជា​ជីវៈបាន​ ៥៨៤ ថ្នាក់​ មាន​ដូច​៖ វគ្គ​កាត់​ដេរ​ឧស្សា​ហកម្ម​ ត្បាញ​កៅ​អី​ ត្បាញ​កន្រ្តក តរោម​ភ្នែក​ក្លែង​ក្លាយ​។​ល។​ ដល់​សិក្ខា​កាម​ជាកូន​ចៅ​បង​ប្អូន​នារី​ក្រី​ក្រចំ​នួន​ ១៩.៨៧៦ នាក់​។​ បន្ទាប់​ពីរៀន​វិជ្ជា​ជីវៈ សិក្ខា​កាម​មា​នការ​ងារ​នៅ​តាម​ក្រុម​ហ៊ុន​ សហគ្រាស​ក្នុង​និង​ក្រៅ​ខេត្ត​ជាង​៧០%។​

លោក​ស្រី​ង្វៀង​ធីហ្វែជី ប្រ​ធាន​សមាគម​សហ​ព័ន្ធ​នារី​ខេត្ត​សុក​ត្រាំង​ ឱ្យ​ដឹង​៖ “សមាគម​សហព័ន្ធ​នារី​ខេត្ត​នឹង​ជំរុញ​មាំការ​ផ្សព្វ​ផ្សាយ លើក​ទឹក​ចិត្ត​ផ្តើម​អា​ជីព​ ធ្វើ​អា​ជីវ​កម្ម​ដល់​សមាជិក។​ បង្កើន​ការ​ហ្វឹក​ហ្វឺន​ លើក​កម្ពស់​ចំ​ណេះ​ដឹង​ សមត្ថ​ភាព​គ្រប់​គ្រង​ និង​កៀរ​គរ​រាល់​ប្រ​ភព​ឧបត្ថម្ភ​ដើម្បី​ជួយ​សមាជិក​មោះ​មុត​ក្នុង​ការ​បង្ក​បង្កើន​ផល និង​ធ្វើ​អា​ជីវ​កម្ម​សម​ស្រប​នឹង​ស្ថាន​ភាព​គ្រួ​សារ​នៃ​ភូមិ​ភាគ​នីមួយ​ៗ​ រួម​ចំ​ណែក​អនុវត្ត​ការ​ងារ​លុប​បំ​បាត់​ភាព​ក្រី​ក្រនិង​កសាង​ជន​បទ​ថ្មី​នៅ​ភូមិ​ភាគ​”៕​

                                        លីធាន​-មុនី​

ចែករំលែកអត្ថបទ