ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

20/12/2021 - 08:30

ក្រើន​រំលឹក​ប្រ​ជា​ជន​មិន​គប្បី​ចូល​រួម​វិនិ​យោគ​ផលិត​ផលបំ​ប៉ន​សុខ​ភាព​ APLGO

(Chinhphu.vn) – នាយក​ដ្ឋាន​ប្រ​កួត​ប្រ​ជែង​និង​ការ​ពារ​អ្នក​ប្រើ​ប្រាស់​ (ក្រសួង​ឧស្សាហ​ពាណិជ្ជកម្ម​) ទើប​ធ្វើ​ការ​ក្រើន​រំលឹក​អំ​ពី​ការ​ប្រើ​ប្រាស់​ផលិត​ផលបំ​ប៉ន​សុខ​ភាព​ម៉ាក​ APLGO មាន​សញ្ញា​ធ្វើ​អា​ជីវ​កម្ម​តាម​បែប​ពីរ៉ា​មីត​ខុស​ច្បាប់​ ប្រ​ជា​ជន​មិន​គប្បី​ចូល​រួម​វិនិ​យោ​គ។​

ការ​ក្រើន​រំលឹក​របស់​នាយក​ដ្ឋាន​ប្រ​កួត​ប្រ​ជែង​និង​ការ​ពារ​អ្នក​ប្រើ​ប្រាស់​ អំ​ពី​ផលិត​ផលបំ​ប៉ន​សុខ​ភាព​ APLGO មាន​សញ្ញា​ធ្វើ​អា​ជីវ​កម្ម​តាម​បែប​ពីរ៉ាមីត​ខុស​ច្បាប់​។​

យោង​តាម​នាយក​ដ្ឋាន​ប្រ​កួត​ប្រ​ជែង​និង​ការ​ពារ​អ្នក​ប្រើ​ប្រាស់​ រយៈ​ពេល​ជិត​ៗ​នេះ​ ឆ្លង​តាម​រយៈ​ការ​ត្រួត​ពិនិត្យ​ អង្គ​ភាព​ក្ដាប់​បាន​ព័ត៌​មាន​មួយ​ចំ​នួន​របស់​អង្គ​ការ​ បុគ្គ​ល មាន​សញ្ញា​ធ្វើ​អា​ជីវ​កម្ម​តាម​បែប​ពីរ៉ា​មីត គ្មាន​លិខិត​ទទួល​ស្គាល់​ស្រប​ច្បាប់​លើ​ផលិត​ផលបំ​ប៉ន​សុខ​ភាព​ម៉ាក​ APLGO។​

លើ​ប្រ​ព័ន្ធ​អីុន​ធឺ​ណិត មាន​អង្គ​ការ​ បុគ្គ​ល មួយ​ចំ​នួន​ធ្វើ​ការ​ឧទ្ទេស​នាម​ អំ​ពាវ​នាវ​ប្រ​ជា​ជន​ចូល​រួម​វិនិ​យោ​គ បង្កើត​ប្រ​ព័ន្ធ​និង​ប្រើ​ប្រាស់​ផលិត​ផល “ថ្នាំ​បៀម​កោសិ​កាដើម​” ដែល​មាន​ឈ្មោះ​ថា​ APLGO ដោយ​សន្យា​ថា​ ពិត​ជាប្រ​មូល​បាន​ចំ​នួន​ទឹក​ប្រាក់​ធំ​អំ​ពី​ប្រ​ភព​ចំ​ណូល​អសកម្ម​។​

ឆ្លង​តាម​រយៈ​ពិនិត្យ​ពិច័យ​នូវ​ខ្លឹម​សារ​ខាង​លើ​ នាយក​ដ្ឋាន​ប្រ​កួត​ប្រ​ជែង​និង​ការ​ពារ​អ្នក​ប្រើ​ប្រាស់​ចាត់​ទុក​ថា​ ថ្វី​ដ្បិត​សកម្ម​ភាព​អំ​ពាវ​នាវ​អ្នក​ចូល​រួម​និង​គោល​នយោ​បាយ​ជូន​រង្វាន់​ ខណៈ​ពេល​ចូល​រួម​ក្នុង​ប្រ​ព័ន្ធ​នៃ​អង្គ​ការ​ បុគ្គ​លនេះ​ ដោយ​មាន​សញ្ញា​ធ្វើ​អា​ជីវ​កម្ម​តាម​បែប​ពីរ៉ា​មីត​ក៏​ដោយ​ ប៉ុន្តែ​មក​ទល់​ពេល​នេះ​ នាយក​ដ្ឋាន​មិន​ទាន់​ផ្ដល់​ជូន​លិខិត​ទទួល​ស្គាល់​ ចុះ​ឈ្មោះ​សកម្ម​ភាព​លក់​ទំ​និញ​ពីរ៉ាមីត​ដល់​អា​ជីវ​កម្ម​ អង្គ​ការ​ណា​ដែល​មាន​ឈ្មោះ​ APLGO ដូច​ខាង​លើ​តាម​សេច​ក្ដី​កំ​ណត់​នៃ​អនុក្រឹត្យ​លេខ​ ៤០/២០១៨/NĐ-CP របស់​រដ្ឋា​ភិបាល​ ស្ដី​ពីការ​គ្រប់​គ្រង​សកម្ម​ភាព​តាម​បែប​ពីរ៉ា​មីត​នោះ​ទេ។​

អា​ស្រ័យ​ហេតុ​នោះ​ នាយក​ដ្ឋាន​ប្រ​កួត​ប្រ​ជែង​និង​ការ​ពារ​អ្នក​ប្រើ​ប្រាស់​អះ​អាង​ សកម្ម​ភាព​ធ្វើ​អា​ជីវ​កម្ម​នេះ​មាន​សញ្ញា​ប្រ​ព្រឹត្ត​បំ​ពាន​មាត្រា​ទី ២១៧a នៃ​ច្បាប់​ព្រហ្ម​ទណ្ឌ​ ស្ដី​ពីការ​ធ្វើ​អា​ជីវ​កម្ម​តាម​បែប​ពីរ៉ាមីត​គ្មាន​លិខិត​ទទួល​ស្គាល់​ស្រប​ច្បាប់​និង​មាន​ទង្វើ​ផ្ដល់​ព័ត៌​មាន​បំ​ប៉ោង​អត្ថ​ប្រ​យោជន៍​ផលិត​ផល APLGO។​

ដើម្បី​ជៀស​វាង​គ្រោះ​ខាត​បង់​ទ្រព្យ​សម្បត្តិ​ និង​ការ​ពាក់​ព័ន្ធ​ច្បាប់​ នាយក​ដ្ឋាន​ប្រ​កួត​ប្រ​ជែង​និង​ការ​ពារ​អ្នក​ប្រើ​ប្រាស់​ ក្រើន​រំលឹក​ប្រ​ជា​ជន​មិន​គប្បី​ចូល​រួម​វិនិ​យោ​គ ឬ​ពង្រីក​ប្រ​ព័ន្ធ​អា​ជីវ​កម្ម​របស់​អង្គ​ការ​ បុគ្គ​លដែល​មាន​សញ្ញដូច​ខាង​លើ​៕​

                              ប្រែសម្រួល​៖ ថាច់​ធី

ចែករំលែកអត្ថបទ