មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

13/12/2021 - 08:37

យីហោ​ផ្លែ​ទឹក​ដោះ​ត្រឿង​ខឿង A ត្រូវ​បាន​រក្សា​សិទ្ធិ​

មន្ទីរ​កសិកម្ម​និង​អភិ​វឌ្ឍន៍​ជន​បទ​ក្រុង​កឹង​ធើ សហ​ការ​ជា​មួយ​នឹង​ការិ​យាល័យ​កសិកម្ម​និង​អភិវឌ្ឍន៍​ជន​បទ​ស្រុក​ផុងដៀង បាន​ចាត់​តាំង​ពិធី​ប្រ​គល់​លិខិត​ទទួល​ស្គាល់​យីហោ​ផ្លែ​ទឹក​ដោះ​ត្រឿង​ខឿងA អា​ស្រ័យ​នាយក​ដ្ឋាន​កម្ម​សិទ្ធិ​បញ្ញា​ ក្រសួង​វិទ្យា​សាស្រ្ត​និង​បច្ចេក​វិជ្ជា​ផ្តល់​ជូន​សហករណ៍​ចម្ការ​ឈើ​ហូប​ផ្លែ​ត្រឿង​ខឿង A នៅ​ភូមិ​ត្រឿង​ខឿង A ឃុំ​ត្រឿង​ឡុង​ ស្រុក​ផុង​ដៀង។​

ប្រ​គល់​លិខិត​ទទួល​ស្គាល់​យីហោ​ផ្លែ​ទឹក​ដោះ​ត្រឿង​ខឿង A ដល់​សហករណ៍​ចម្ការ​ឈើ​ហូប​ផ្លែ​ត្រឿង​ខឿង A។​

ឆ្លង​តាម​រយៈ​នោះ​ យីហោ​ផ្លែ​ទឹក​ដោះ​ត្រឿង​ខឿង A គឺ​ជា​យីហោ​សមូហ​ភាព​ត្រូវ​បាន​ផ្ដល់​លិខិត​ទទួល​ស្គាល់​ចុះ​ឈ្មោះ​ យីហោ​លេខ​ ៣៩១៧២២។​ រូប​ភាព​យីហោ​ រួម​មា​ន៖ ពណ៌​បៃតង​ ពណ៌​បៃតង​លាយ​លឿង​ ពណ៌​ស្វាយ​ ពណ៌​ស្វាយ​ងងឹត​ ពណ៌​ត្នោត​ និង​ពណ៌​ស។​ យី​ហោ​ត្រូវ​បាន​រក្សា​សិទ្ធិ​រួម​ មិន​ចំ​ពោះ​តែ “ផ្លែ​ទឹក​ដោះ​” រូប​ភាព​ផ្លែ​ទឹក​ដោះ​; ព្រម​ទាំង​ឋិត​ក្នុង​បញ្ជី​ឈ្មោះ​ទំ​និញ/សេវា​សញ្ញា​  ៖ ផ្លែ​ទឹក​ដោះ​ស្រស់​ (ក្រុម​ ៣១) និង​ជួញ​ដូរ​ផ្លែ​ទឹក​ដោះ​ (ក្រុម ​៣៥) ។​

ថ្លែង​ក្នុង​ពិធី​នេះ​ លោក​ត្រឹង​ថាយ​ង៉ីម អនុ​ប្រ​ធាន​មន្ទីរ​កសិកម្ម​និង​អភិវឌ្ឍន៍​ជន​បទ​ក្រុង​កឹង​ធើ អំ​ណះអំ​ណាង​៖ ការ​ទទួល​ស្គាល់​យី​ហោ​ផ្លែ​ទឹក​ដោះ​ត្រឿង​ខឿងA បាន​ជួយ​ឱ្យ​អតិថិ​ជន​ស្គាល់​ច្បាស់​ពីពាណិជ្ជ​សញ្ញា​ និង​បង្កើត​ភាព​ទំ​នុក​ចិត្ត​ពីគុណ​ភាព​ផលិត​ផលផ្លែ​ទឹក​ដោះ​ត្រឿង​ខឿង A; ព្រម​ទាំង​ផ្តល់​ឱកាស​ពង្រីក​ទីផ្សារ និង​បង្កើន​សមត្ថ​ភាព​ប្រ​ជែង​សម្រាប់​ផលិត​ផល​ផ្លែ​ទឹក​ដោះ​របស់​សហករណ៍​។​ បន្ត​ពីសមិទ្ធ​ផល​នេះ​ សហករណ៍​គប្បី​រក្សា​និង​អភិ​វឌ្ឍតំ​បន់​ដាំ​ដើម​ទឹក​ដោះ​ថ្មី​ដើម្បី​ធានា​បរិមាណ​ផលផង​ និង​ធានា​គុណ​ភាព​ឆ្លើយ​តប​ទៅ​នឹង​តម្រូវ​ការ​កាន់​តែខ្ពស់​ពីសំ​ណាក់​អតិថិ​ជន​ពីមួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​ផង​។​ ចំ​ណែក​ខាង​ផ្នែក​កសិកម្ម​ក្រុង​នឹង​បង្កើន​ ដំណើរ​ការ​ពាណិជ្ជ​កម្ម​ ផ្សព្វ​ផ្សា​យដើម្បី​បើក​ទូលាយ​ដេប៉ូ​លក់​ផ្លែ​ទឹក​ដោះ​ត្រឿង​ខឿងA ទាំង​ការ​ផ្សាយ​ផ្ទាល់​និង​ការ​ដោះ​ដូរ​លើ​ទីផ្សារ​ពាណិជ្ជ​កម្ម​អេ​ឡិច​ត្រូ​និច។​

សហករណ៍​ចម្ការ​ឈើ​ហូប​ផ្លែ​ត្រឿង​ខឿងA មាន​សមាជិក​ ៤៥ នាក់​ ដោយ​មាន​ផ្ទៃ​ដី​ដាំ​សរុប​ ៥៥ ហិកតា​។​ រដូវ​ផ្លែ​ទឹក​ដោះ​ឆ្នាំ​នេះ​ សហករណ៍​មាន​ដើម​ទឹក​ដោះ​ផ្តល់​ផ្លែ​ចំ​នួន​ ៣៥ ហិក​តា​ តាម​ការ​គ្រោង​ទុក​ បរិមាណ​ផលសរុប​ ២៤០ តោន​ ទិន្ន​ផលពី ៨-១០ តោន​/ហិកតា​។​ ផលិត​ផលផ្លែ​ទឹក​ដោះ​ត្រឿង​ខឿងA បាន​លក់​នៅ​ទីផ្សារ​ក្នុង​ប្រ​ទេស​និង​នាំ​ចេញ​ទៅ​ទីផ្សារ​អា​មេរិក​៕​

                                  មីថាញ-វិមាន​

ចែករំលែកអត្ថបទ