ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

13/12/2021 - 08:37

សុក​ត្រាំង​ ទទួល​កម្មា​ភិបាល​ពេទ្យ​របស់​ក្រសួង​ការ​ពារ​ប្រ​ទេស​ បង្កើន​ការ​ឧបត្ថម្ភ​ បង្ការ​ប្រ​ឆាំង​ជំងឺ​ COVID-១៩

ខេត្ត​សុក​ត្រាំង​ ទើប​ទទួល​កម្មា​ភិបាល​ សិក្ខា​កាម​របស់​វិទ្យា​ស្ថាន​ពេទ្យ​យោធា​ (ក្រសួង​ការ​ពារប្រ​ទេស​) ចំ​នួន​៣៩រូប​ បង្កើន​ការ​ឧបត្ថម្ភ​ខេត្ត​សុក​ត្រាំង​ក្នុង​ការ​បង្ការ​ប្រ​ឆាំង​ជំងឺ​ COVID -១៩។​ ឆ្លង​តាម​រយៈ​នោះ​ ចាប់​ពីថ្ងៃ​ទី ៥ ខែធ្នូ ឆ្នាំ​ ២០២១ កង​កម្លាំង​ពេទ្យ​យោធា​ ត្រូវ​បាន​បង្កើន​ នឹង​ចាប់​ផ្តើម​ចូល​រួម​សហការ​ជា​មួយ​នឹង​កង​ជួរ​គ្រូ​ពេទ្យ​នៅ​ភូមិ​ភាគ​ដើម្បី​បង្ការ​ប្រ​ឆាំង​ជំងឺ​ COVID-១៩ ក៏​ដូច​ជា​ត្រៀម​លក្ខណៈ​អនុ​វត្ត​នូវ​ភារកិច្ច​ដែល​ប្រ​គល់​ឱ្យ​។​

ថ្នាក់​ដឹក​នាំ​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ខេត្ត​សុក​ត្រាំង​ ថត​រូប​អនុ​ស្សាវ​រីយ៍​ជាមួយ​នឹង​គណៈ​ប្រតិភូ​កម្មា​ភិបាល​ វេជ្ជ​បណ្ឌិត​នៃ​វិទ្យា​ស្ថាន​ពេទ្យ​យោធា​។​

លើក​នេះ​ ក្រសួង​ការ​ពារ​ប្រ​ទេស​បង្កើន​កម្មា​ភិបាល​ សិក្ខា​កាម​ ចំ​នួន​ ២០៩ រូប​ (ក្នុង​នោះ​មាន​សម​មិត្ត​នារី​ ១៩ រូប​)។​ កង​ជួរ​គ្រូ​ពេទ្យ​យោធា​ ត្រូវ​បាន​បង្កើន​ជូន​នាយក​ដ្ឋាន​ព័ស្តុភារយោធ​ភូមិ​ភាគ​ ៩ (៥៣រូប​); ក្រុង​កឹង​ធើ (៣៩រូប​); និង​ខេត្ត​នានា​ រួម​មាន​ខេត្ត​សុក​ត្រាំង​ (៣៩រូប​); ខេត្ត​ត្រា​វិញ​ (៣៩រូប​) និង​ខេត្ត​គៀង​យ៉ាង​ (៣៩រូប​) ៕

                យ្វីអា​ញ់-វិមាន​

ចែករំលែកអត្ថបទ