នាយកដ្ឋានភូមិភាគ III (គណៈកម្មាធិការជនជាតិ) ទើបសហការជាមួយនឹងគណៈកម្មាធិការជនជាតិខេត្ដគៀងយ៉ាង រៀបចំកម្មវិធីហ្វឹកហ្វឺនស្ដីពី “ការការពារបរិស្ថាននិងទប់ទល់នឹងផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុដើម្បីអភិវឌ្ឍចីរភាព” ឆ្នាំ ២០២១ នៅស្រុកយ៉ាងថាញ់និងក្រុងហាតៀង។
លោក តាវវៀតថាំង អនុប្រធាននាយកដ្ឋានភូមិភាគ III (អ្នកទី ៣ រាប់ពីស្ដាំ) សំណេះសំណាលជាមួយនឹងសិក្ខាកាមជុំវិញបញ្ហាការពារបរិស្ថាន និងទប់ទល់នឹងការប្រែប្រួលអាកាសធាតុ។
ចូលរួមកម្មវិធីហ្វឹកហ្វឺនមានអ្នកតំណាងជាអ្នករដ្ឋការនៃគណៈជនជាតិ ការិយាល័យក្រុមប្រឹក្សាប្រជាជន គណៈកម្មាធិការប្រជាជនស្រុក ក្រុង ប្រធានភូមិ អនុប្រធានភូមិ មណ្ឌលក្រុង កម្មាភិបាល អ្នករដ្ឋការ ឃុំ សង្កាត់ អ្នកមានប្រជាប្រិយ អ្នកមុខអ្នកការ សាសនា និងអ្នកតំណាងជនរួមជាតិលេចឆ្លោជាជនជាតិភាគតិចលើភូមិសាស្រ្តខេត្តគៀងយ៉ាងជិត ៦០ នាក់។ អ្នកតំណាងចូលរួមសុទ្ធតែអនុវត្តយ៉ាងតឹងរ៉ឹងវិធានការបង្ការប្រឆាំងជំងឺ COVID – ១៩។
ក្នុងកម្មវិធីហ្វឹកហ្វឺន គ្រប់តំណាងបានស្វែងយល់អំពីបធានបទមួយចំនួនស្ដីពីបរិស្ថាននិងការប្រែប្រួលអាកាសធាតុស្របនឹងស្ថានភាពជាក់ស្តែងលើភូមិសាស្រ្ត រួមមាន៖ ការប្រែប្រួលអាកាសធាតុ និងផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុលើភូមិសាស្រ្តខេត្តគៀងយ៉ាង; កំណត់ទិសដៅដំណោះស្រាយភាពសុាំនឹងការប្រែប្រួលអាកាសធាតុនិងការការពារបរិស្ថានខេត្តគៀងយ៉ាង ដំណាក់កាល ២០២១ – ២០៣០ ចក្ខុវិស័យដល់ឆ្នាំ ២០៥០; របាយការណ៍អំពីស្ថានភាពនៃការអនុវត្តនូវគោលនយោបាយ អភិវឌ្ឍសេដ្ឋកិច្ច – សង្គម ផ្សារភ្ជាប់ជាមួយនឹងការការពារបរិស្ថាន និងភាពសុាំនឹងការប្រែប្រួលអាកាសធាតុនៅខេត្តគៀងយ៉ាង។
កម្មវិធីហ្វឹកហ្វឺនសំដៅផ្គត់ផ្គង់ទាន់ពេល មានការយល់ដឹងត្រឹមត្រូវពីផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុនិងការពារបរិស្ថាន។ ព្រមជាមួយនោះ សិក្ខាកាមដែលចូលរួមហ្វឹកហ្វឺន ពេលវិលមកភូមិភាគនឹងបន្តចូលរួម សហការផ្សព្វផ្សាយក្នុងតំបន់ជនរួមជាតិភាគតិចនៅចំណេះដឹងដែលបានហ្វឹកហ្វឺន គួបផ្សំនឹងបទពិសោធន៍ជាក់ស្ដែង ជួយជនរួមជាតិលើកកម្ពស់ស្មារតី ផ្លាស់ប្តូរសកម្មភាព ស្ដីពីការការពារបរិស្ថាននិងវិធានការទប់ទល់នឹងផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុក្នុងរយៈពេលខាងមុខ៕
យោង៖ baodantoc.vn - ថាច់ធី