ឃុំគំរូក្នុងកិច្ចចង្អុលការអនុវត្តកសាងឃុំជនបទថ្មីកម្រិតខ្ពស់ឡុងថើយ ស្រុកទីវកឹង ខេត្តត្រាវិញ កំពុងបង្កើនល្បឿន ដើម្បីឆ្ពោះដល់ទិសដៅជនបទថ្មីកម្រិតខ្ពស់ក្នុងឆ្នាំ ២០២១ ។
ផ្លូវចូលភូមិឌិញហ្វា ឃុំឡុងថើយសម្រេចបទដ្ឋានជនបទថ្មីកម្រិតខ្ពស់។
បច្ចុប្បន្នឃុំឡុងថើយសម្រេច ១៨/២០ លក្ខឋាន និងកំពុងផ្តុំកម្លាំងអនុវត្ត ២ លក្ខឋានទៀត ដើម្បីសម្រេចបទដ្ឋានជនបទថ្មីកម្រិតខ្ពស់ត្រូវតាមផែនការដាក់ចេញ។
អំពីលក្ខឋានហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ ប្រជាជនឃុំឡុងថើយសកម្មចូលរួមជាមួយរដ្ឋអំណាចភូមិភាគ រួមចំណែកជាទឹកប្រាក់ កម្លាំងពលកម្ម ដើម្បីបើកទូលាយ បង្កើនកម្រិតដងផ្លូវ ៤ ខ្សែ ភូមិភ្ជាប់ភូមិប្រវែង ១២ គ.ម ត្រូវបានក្រាលកៅស៊ូ ធានារថយន្តបើកបរទៅមកដោយងាយស្រួល។ ពិសេសដងផ្លូវឃុំភ្ជាប់ឃុំប្រវែង ៤ គ.ម កំពុងបានបង្កើនកម្រិតបើកទូលាយផ្ទៃផ្លូវដល់ទៅ ១០ ម៉ែត្រ និងកសាងប្រព័ន្ធរំដោះទឹកសងខាងដងផ្លូវ។ ពិសេសឃុំចលនាប្រជាជនចូលរួមដាក់ប្រព័ន្ធអំពូលភ្លើងចំនួន ៣ ដងផ្លូវដែលភ្ជាប់ភូមិនិងភ្ជាប់ឃុំប្រវែង ១២ គ.ម ងាយស្រួលដល់ការធ្វើដំណើរពេលយប់ផង ធានាស្ថានភាពសន្តិសុខសណ្តាប់ធ្នាប់លើភូមិសាស្ត្រឃុំផង។ លោកថាច់ថាញហាយ លេខាសាខាបក្សភូមិផ្នោរព្រីង ឱ្យដឹង៖ “ក្នុងដំណាក់កាលកសាងជនបទថ្មីកម្រិតខ្ពស់ មាមីងនៅទីនេះត្រេកអរណាស់ រួមគ្នាព្រួតដៃ បោសសម្អាត កាប់ឆ្កាសងខាងផ្លូវ ដាំផ្កាលម្អជាដើម។ មាមីងក្នុងភូមិថែមទាំងរៀបចំផ្ទះសម្បែង ម្ល៉ោះហើយ ផ្ទះណាក៏មានដើមឈើ របងស្អាតបាត”។
ឆ្លងតាមរយៈនៃកម្មវិធី គម្រោងនិងគោលនយោបាយឧបត្ថម្ភផ្សេងៗ រួមជាមួយការខិតខំឈានឡើងរបស់គ្រួសារក្រីក្រ គ្រួសារកៀកបន្ទាត់ក្រ បានរួមចំណែកកាត់បន្ថយអត្រាគ្រួសារក្រីក្រលើភូមិសាស្ត្រ។ បច្ចុប្បន្ន ឃុំឡុងថើយនៅមានប្រជនជនក្រីក្រ ៣៥ គ្រួសារ ស្រូបអត្រា ០,៧% ប៉ុណ្ណោះ។ លោកស្រីគឹមធីសាផា លេខាគណៈកម្មាធិការបក្សឃុំឡុងថើយ ឱ្យដឹង៖ “គឺអាស្រ័យភូមិភាគអនុវត្តល្អ ការផ្សព្វផ្សាយ ចលនា ម្ល៉ោះហើយប្រជាជនបានឃើញពីអត្ថន័យនៃជនបទថ្មីកម្រិតខ្ពស់។ អាស្រ័យហេតុនោះ ប្រជាជនចូលរួមអស់់ពីចិត្តដើម្បីលើកកម្ពស់គុណភាពជនបទថ្មី។ ចំពោះលក្ខឋានទាំង ២ ដែលមិនទាន់សម្រេចបាននោះគឺការរៀបចំផលិតកម្មនិងប្រព័ន្ធនយោបាយបង្ខិតជិតច្បាប់ គណៈកម្មាធិការប្រជាជនឃុំ បានចាត់សមាជិកដែលទទួលបន្ទុក ធ្វើការពិនិត្យដាស់តឿនអនុវត្តជាប្រចាំ ប្តេជ្ញាខិតខំដល់ចុងឆ្នាំ ២០២១ ឡុងថើយសម្រេចបទដ្ឋានជនបទថ្មីកម្រិតខ្ពស់ត្រូវតាមល្បឿនដំណើរការ”៕
សឺនម៉ាល័យ-លីសៀ