មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

15/11/2021 - 09:34

អ្នក​គ្រូ​ស្ម័គ្រ​ចិត្ត​ចូល​រួម​ជួរ​មុខ​ប្រ​ឆាំង​ជំងឺ​ឆ្លង​រាល​ដាល​

អ្នក​គ្រូ​សើុង​ធីមីយ្វៀង​ គ្រូ​បង្រៀន​សាលា​បឋម​សិក្សា​ថាញ់ភូ ៣ ស្រុក​មីស្វៀង​ ខេត្ត​សុក​ត្រាំង​ ស្ម័គ្រ​ចិត្ត​ចូល​រួម​ចម្អិន​ម្ហូប​អា​ហារនៅ​តំ​បន់​ធ្វើ​ចត្តាឡី​ស័កប្រ​មូល​ផ្តុំ​អស់​រយៈ​ពេល​ជាច្រើន​ខែ។​

អ្នក​គ្រូ​ សើុង​ធីមីយ្វៀង​ កំ​ពុង​រៀប​ចំ​ម្ហូប​អា​ហា​រនៅ​វត្ត​ព្រែក​អណ្តើក។​

គាំទ្រការ​អំ​ពាវ​នាវ​របស់​សម្ព័ន្ធ​យុវជន​ស្រុក​មីស្វៀង​ អំ​ពី​ការ​ចលនា​ “យុវជន​ស្ម័គ្រ​ចិត្ត​ចូល​រួម​ប្រ​ឆាំង​ជំងឺ​ COVID-១៩” ដូច្នេះ​ អ្នក​គ្រូ​សើុង​ធីមី​យ្វៀង​ ជាមួយ​នឹង​ប្តី​ចូល​រួម​ការ​ងារ​បង្ការ​ប្រ​ឆាំង​ជំងឺ​នៅ​ភូមិ​ភាគ​។​ ចាប់​ពីខែសីហា​មក​ទល់​ពេល​នេះ​ អ្នក​គ្រូ​បាន​ចូល​រួម​ចម្អិន​ម្ហូប​អា​ហារ​នៅ​វត្ត​ព្រែក​អណ្តើក បម្រើ​ជូន​មាមីង​កំ​ពុង​ធ្វើ​ចត្តាឡី​ស័កនៅ​ឃុំ​ថាញ់ភូ។​ អ្នក​គ្រូ​យ្វៀង​ ឱ្យ​ដឹង​៖ “ខ្ញុំ​គឺ​ជាលេខា​សម្ព័ន្ធ​យុវជន​សាលា​ ម្ល៉ោះ​ហើយ​ត្រូវ​តែជា​គំ​រូ​ក្នុង​សកម្ម​ភាព​សម្ព័ន្ធ​យុវ​ជន​ ដើម្បី​ស័ក្តិ​សម​នឹង​ពាក្យ​ស្លោកថា​ “ទីណាលំ​បាក​មាន​យុវ​ជន​”។​ ដើម្បី​ធ្វើ​ជាអ្នក​ស្ម័គ្រ​ចិត្ត​ ប្តី​ប្រ​ពន្ធ​ខ្ញុំ​បាន​ផ្ញើ​កូន​ឱ្យ​ម្ដាយ​ជួយ​មើល​ថែ”។​ បើ​តាម​អ្នក​គ្រូ​យ្វៀង​ រយៈ​ពេល​នេះ​ សិស្ស​មិន​ទាន់​ចូល​រៀន​នៅ​ឡើយ​ ម្ល៉ោះ​ហើយ​អ្នក​គ្រូ​មាន​បំ​ណង​រួម​ជាកម្លាំង​តិច​តួច​ដើម្បី​ចែក​រំលែក​ការ​លំ​បាក​របស់​ភូមិ​ភាគ​ក្នុង​ការ​ប្រ​ឆាំង​ជំងឺ​។​ ពិសេស​ អ្នក​គ្រូ​ថែម​ទាំង​ចលនា​យុវជន​ខ្មែរ​នៅ​ភូមិ​ស្រុក​ នាំ​គ្នា​ចូល​រួម​បម្រើ​ចុង​ភៅ​នៅ​វត្ត​ព្រែក​អណ្តើក​ទៀត​ផង​។​

អ្នក​គ្រូ​ សើុងធីមីយ្វៀង​ រួម​ជាមួយ​មិត្ត​ភ័ក្ដិសម្ព័ន្ធ​យុវ​ជន​ចូល​រួម​ធ្វើ​ចុង​ភៅ​នៅ​វត្ត​ព្រែក​អណ្តើក។

ឆ្នាំ​ ២០១០ អ្នក​គ្រូ​យ្វៀង​ បាន​មក​បង្រៀន​នៅ​សាលា​បឋម​សិក្សា​ថាញ់ភូ ៣ រហូត​មក​ទល់​ពេល​នេះ​។​ ដោយ​ភាព​ស្វា​ហាប់​អស់​ពី​ចិត្ត​ពីថ្លើម​ជាមួយ​ការ​ចលនា​របស់​សាលា​ បាន​ជាអ្នក​គ្រូ​បាន​បោះ​ឆ្នោត​ធ្វើ​ជា​លេខា​សម្ព័ន្ធ​យុវ​ជន​សាលា​ រ៉ាប់​រង់​ការ​ងារ​ទូទៅ​របស់​ក្រុម​។​ ពិសេស​ ក្នុង​ការ​បង្ហាត់​បង្រៀន​ អ្នក​គ្រូ​តែង​មាន​វិធាន​ការ​បង្រៀន​សម​ស្រប​នឹង​សិស្ស​ជន​ជាតិ​ខ្មែរ​ ដើម្បី​ជួយ​សិស្ស​មាន​ភាព​ស្វា​ហាប់ សកម្ម​និង​រៀន​សូត្រ​បាន​ល្អ​។​ លោក​គ្រូ​លី​ខែន នាយក​សាលា​បឋម​សិក្សា​ថាញ់ភូ ៣ ឱ្យ​ដឹង​៖ “អ្នក​គ្រូ​មីយ្វៀង​ តែង​មាន​វិធី​សាស្រ្ត​បង្រៀន​ថ្មី​សម​ស្រប​។​ ក្នុង​ម៉ោង​រៀន​ អ្នក​គ្រូ​គួបផ្សំ​ភាសា​វៀត​និង​ភាសា​ខ្មែរ​ ដើម្បី​ជួយ​សិស្ស​ទទួល​យក​មេរៀន​បាន​ល្អ​។​ ជាពិសេស​ ក្នុង​តួនាទី​ជា​អ្នក​រ៉ាប់​រង​ការ​ងារ​ទូទៅ​របស់​ក្រុម​ ម្ល៉ោះ​ហើយ​ការ​បង្រៀន​អ្នក​គ្រូ​យ្វៀង​ ជួយ​ឱ្យ​សិស្ស​ហ៊ាន​បញ្ចេញ​យោ​បល់​ក្នុង​ម៉ោង​រៀន​ ក៏​ដូច​ជា​សកម្ម​ចូល​រួម​រាល់​ចលនា​របស់​សាលា​”។​

ជាគំ​រូ​ ស្និទ្ធ​ស្នាល​និង​អស់​ពីចិត្ត​ជាមួយ​សិស្ស​ ម្ល៉ោះ​ហើយ​អ្នក​គ្រូ​បាន​មិត្ត​រួម​អា​ជីព​ស្រឡាញ់​រាប់​អាន​និង​ទំ​នុក​ចិត្ត​ បោះ​ឆ្នោត​ធ្វើ​ជាលេខា​សម្ព័ន្ធ​យុវជន​សាលា​ចាប់​ពីឆ្នាំ​ ២០១០ មក​ដល់​សព្វ​ថ្ងៃ​។​ ទន្ទឹម​នឹង​នោះ​ អ្នក​គ្រូ​ជានិច្ច​កាល​តែង​ចលនា​សប្បុរស​ជន​រួម​វិភាគ​ទាន​ប្រាក់​ សៀវ​ភៅ​ សម្ពៀត។​ល។​ ដើម្បី​ជួយ​សិស្ស​ដែល​មាន​ជីវ​ភាព​លំ​បាក​ខ្លាំង​។​ ទោះ​បី​ជា​ការ​ងារ​សម្ព័ន្ធ​យុវ​ជន​ ការ​ងារ​ក្រុម​និង​ការ​ងារ​បង្រៀន​ អ្នក​គ្រូ​យ្វៀង​ តែង​អនុវត្ត​សម្រេច​ភារ​កិច្ច​ល្អ​ជានិច្ច​។​ ឆ្នាំ​ ២០២០ អ្នក​គ្រូ​យ្វៀង​ បាន​ទទួល​បណ្ណ​សរ​សើរ​របស់​មជ្ឈិម​សម្ព័ន្ធ​យុវ​ជន​កុម្មុយ​និស្ត​ហូជី​មិញ​ ពីព្រោះ​ស្នាដៃ​ឆ្នើម​ក្នុង​ការ​ងារ​សម្ព័ន្ធ​យុវ​ជន​និង​ចលនា​ក្មេង​ជំទង់​ ដំណាក់​កាល​ ២០១៦-២០២០ ៕

​       យ្វីអា​ញ-លីសៀ

ចែករំលែកអត្ថបទ