ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

08/11/2021 - 11:04

បាក​លីវ​: ជូន​ប័ណ្ណ​មាតុ​ភូមិ​ដឹង​គុណ​ដល់​ពលរដ្ឋ​ ដែល​ពលី​ជីវិត​ដើម្បី​សង្គ្រោះ​មនុស្ស​

ការិ​យាល័យ​ការងារ - យុទ្ធ​ជន​ពិ​ការ​និង​សង្គម​កិច្ច​ខេត្ត​បាក​លីវ​ បាន​រៀប​ចំ​ពិធី​ប្រ​គល់​ប័ណ្ណ​មាតុ​ភូមិ​ដឹង​គុណ​ដល់​គ្រួ​សារ​យុទ្ធ​ជន​ពលី​ចូវ​ខែល​ កើត​ឆ្នាំ​ ១៩៨៤ ជន​ជាតិ​ខ្មែរ​ នៅ​ឃុំ​វិញ​ត្រា​ច់ដុង​ ក្រុង​បាក​លីវ​។​

គ្រួ​សារ​យុទ្ធ​ជន​ពលី​ ចូវ​ខែល​ ទទួល​ប័ណ្ណ​មាតុ​ភូមិ​ដឹង​គុណ​។​

យោង​តាម​ឯក​សារ​ដែល​បាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ខេត្ត​បាក​លីវ​ ផ្ញើ​ក្រសួង​ការ​ងារ​-យុទ្ធ​ជន​ពិ​ការ​និង​សង្គម​កិច្ច​ ពិនិត្យ​សម្រេច​លើក​ជូន​នាយក​រដ្ឋ​មន្រ្តី​ផ្តល់​ប័ណ្ណ​មាតុ​ភូមិ​ដឹង​គុណ​ដល់​លោក​ចូវ​ខែល​ នៅ​វេលា​ម៉ោង​ ៤ រសៀល​ថ្ងៃ​ទី ២១/១០/២០២០ លោក​ឡាវ៉ាន់​ធ្វឹង​ នៅ​សង្កាត់​ ៣ ក្រុង​បាក​លីវ​ ពេល​ទៅ​ពិនិត្យ​លូរំដោះ​ទឹក​នៅ​ផ្សារ​កសិផល​ - ស្បៀង​អា​ហារ​នៅ​សង្កាត់​ ៣ ក្រុង​បាក​លីវ​ ស្រាប់​តែមាន​អា​ការៈ​កន្ត្រាក់​ ប្រ​កាច់​ក្រោម​លូ ក៏​ស្រែក​ហៅ​គេជួយ​ ឮ​ភ្លាម​លោក​ខែល​ ក្លាហាន​ភ្លេច​ខ្លួន​លោត​ចូល​លូ​ដើម្បី​សង្រ្គោះ​។​ ប៉ុន្តែ​បន្ទាប់​ពីជួយ​យក​លោក​ធ្វឹង​ឡើង​រួច​ លោក​ខែល​អស់​កម្លាំង​បាត់​បង់​ជីវិត​តែ​ម្តង​។​ លោក​ចូវ​ខែល​ស្លាប់​ទៅ​បន្សល់​ទុក​ប្រ​ពន្ធ​និង​កូន​ ៣ នាក់​ កំ​ពុង​ឋិត​ក្នុង​វ័យ​រៀន​សូត្រ​ ។​

មុន​នោះ​ នៅ​ថ្ងៃ​ទី ២៣/១០/២០២០ ប្រ​ធាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ខេត្ត​បាក​លីវ ​ជូន​ប័ណ្ណ​សរ​សើរ​ដល់​លោក​ចូវ​ខែល​ ដោយ​មាន​ស្នាដៃ​ឆ្នើម​ក្លាហាន​ក្នុង​ការ​ជួយ​សង្រ្គោះ​៕​

                       យោង​៖ VOV-ĐBSCL ​  

ចែករំលែកអត្ថបទ