01/11/2021 - 09:48

ផ្ដល់​កម្លាំង​ចិត្ត​ដល់​សិស្ស​ក្រី​ក្រសង្វាត​រៀន​សូត្រ​

សមាគម​ជំរុញ​ការ​សិក្សា​ខេត្ត​សុក​ត្រាំង​ បាន​ជូន​អា​ហា​រូប​ករណ៍​រាប់​ពាន់​ចំ​ណែក​ដល់​សិស្ស​ក្រី​ក្រ សង្វាត​រៀន​សូត្រ​ ដើម្បី​ផ្ដល់​ជាកម្លាំង​ចិត្ត​សម្រាប់​ប្អូន​ៗ​ទៅ​សាលា​រៀន​។​

សមាគម​ជំរុញ​ការ​សិក្សា​ជូន​អា​ហា​រូប​ករណ៍​ដល់​សិស្ស​ក្រី​ក្រសង្វាត​រៀន​សូត្រ​។​

ចាប់​តាំង​ពីដើម​ឆ្នាំ​មក​ សមាគម​ជំរុញ​ការ​សិក្សា​គ្រប់​លំ​ដាប់​ថ្នាក់​ បាន​ចលនា​ស្ថាប័ន​ ក្រុម​ហ៊ុន​ អា​ជីវ​កម្ម​ អង្គ​ការ​ បុគ្គលនៅ​ក្នុង​និង​ក្រៅ​ខេត្ត​ រួម​វិភាគ​ទាន​បាន​ទឹក​ប្រាក់​ជាង​ ៦,៣ ពាន់​លាន​ដុង​។​ ក្នុង​នោះ​ មូល​និធិ​ជំរុញ​ការ​សិក្សា​ខេត្ត​បាន​ជាង​ ៥,៧៧ ពាន់​លាន​ដុង​ និង​មូល​និធិ​អា​ហា​រូប​ករណ៍​ “យឿងគីហ៊ីប” គឺ​ ៤៨៥ លាន​ដុង​។​ ឆ្នាំ​ ២០២០ ថវិកា​មូល​និធិ​អា​ហា​រូប​ករណ៍​នៅ​សល់​ជាង​ ៥,២៥ ពាន់​លាន​ដុង​។​ រហូត​មក​ទល់​បច្ចុប្បន្ន​ សមាគម​ជំរុញ​ការ​សិក្សា​ខេត្ត​បាន​ជូន​អា​ហា​រូប​ករណ៍​ជំរុញ​ការ​សិក្សា​ ជំរុញ​បញ្ញា​បាន​ ៣.២៨០ ចំ​ណែក​ជូន​ដល់​សិស្ស​ និស្សិត​ ជម្នះ​លំ​បាក​ សង្វាត​រៀន​សូត្រ​ សិស្ស​សម្រេច​បាន​ស្នាដៃ​ខ្ពស់​ក្នុង​ការ​សិក្សា​ សរុប​ថវិកា​ជាង​ ៥,៤ ពាន់​លាន​ដុង​។​ ត្រៀម​ឱ្យ​ឆ្នាំ​សិក្សា​ ២០២១- ២០២២ ខេត្ត​បាន​ជូន​អា​ហា​រូប​រណ៍ចំ​នួន​ ២.៩៤១ ចំ​ណែក​ សរុប​ថវិកា​ជិត​ ៤,៨ ពាន់​លាន​ដុង​។​ អា​ហា​រូប​ករណ៍​បាន​ផ្តល់​ទាន់​ពេល​ ជួយ​ឱ្យ​សិស្ស​ដែល​មាន​ស្ថាន​ភាព​លំ​បាក​លៃ​លក​ទិញ​សម្លៀក​បំ​ពាក់​ សិក្ខូប​ករណ៍​។​ល។​ សម្រាប់​ឈាន​ចូល​ឆ្នាំ​សិក្សា​ថ្មី​។​ ក្រៅ​ពីនោះ​ ខេត្ត​នៅ​ទាំង​ជូន​អា​ហា​រូប​ករណ៍​ ៣០០ ចំ​ណែក​ (ក្នុង​មួយ​ចំ​ណែក​តម្កៃ​ ១ លាន​ដុង​) ដល់​ក្មួយ​ៗ​ជាកូន​កម្មា​ភិបាល​ផ្នែក​សុខា​ភិបាល​ កំ​ពុង​អនុវត្ត​ភារ​កិច្ច​ប្រ​យុទ្ធ​ប្រ​ឆាំង​ជំងឺ​ COVID-១៩។​

សម​ណសិស្ស​ លីថាញ​អាង​ កំ​ពុង​សិក្សា​ថ្នាក់​ទី ១២ សាលា​មធ្យម​សិក្សា​បំ​ពេញ​វិជ្ជា​បាលី​ណាម​បូ​ខេត្ត​សុក​ត្រាំង​ ពិត​ឱ្យ​ដឹង​៖ “ទទួល​បាន​អា​ហា​រូប​ករណ៍​ អា​ត្មា​ភាព​សប្បាយ​រីក​រាយ​ណាស់​។​ នេះ​គឺ​ជាអំ​ណោយ​ដ៏​ថ្លៃ​ថ្លា​ជួយ​ដល់​អា​ត្មា​និង​សិក្ខា​កាម​ដទៃ​ទៀត​របស់​សាលា​ មាន​កម្លាំង​ចិត្ត​រៀន​បាន​ល្អ​ថែម​ទៀត​ក្នុង​ឆ្នាំ​សិក្សា​ថ្មី​”។​ លោក​គ្រូ​ថាច់​រឹទ្ធិ នាយក​រង​សាលា​មធ្យម​សិក្សា​បំ​ពេញ​វិជ្ជា​បាលី​ណាម​បូ​ ឱ្យ​ដឹង​៖ “អា​ហា​រូប​ករណ៍​បាន​ផ្តល់​កម្លាំង​ចិត្ត​ បង្ក​ជា​កម្លាំង​ចលករ​ជំរុញ​ចលនា​រៀន​សូត្រ​របស់​សម​ណសិស្ស​របស់​សាលា​។​ ពិសេស​គឺ​បង្កើត​នូវ​ភាព​រីក​រាយ​ដល់​សម​ណសិស្ស​ដែល​មាន​ស្ថាន​ភាព​លំ​បាក​ខ្លាំង​ ខិត​ខំ​ឈាន​ឡើង​ក្នុង​ការ​រៀន​សូត្រ​។​ ជារៀង​រាល់​ឆ្នាំ​ សិក្ខា​កាម​របស់​សាលា​ទទួល​បាន​អា​ហា​រូប​ករណ៍​លឿង​ឌិញ​កួ ពី ១០ ដល់​ ១៥ ចំ​ណែក​ ក្នុង​មួយ​ចំ​ណែក​តម្លៃ​ ១ លាន​ដុង​ ឧបត្ថម្ភ​ដល់​សម​ណសិស្ស​ដែល​មាន​ស្ថាន​ភាព​លំ​បាក​ខ្លាំង​ រៀន​ពូកែ​”។​

លោក​ឡឹម​សៅ​ អនុ​ប្រ​ធាន​ប្រ​ចាំ​ការ​សមាគម​ជំរុញ​ការ​សិក្សា​ខេត្ត​សុក​ត្រាំង​ ឱ្យ​ដឹង​៖ “តាម​ការ​គ្រោង​ទុក​ ចាប់​តាំង​ពីពេល​នេះ​រហូត​ដល់​ចុង​ឆ្នាំ​ សមាគម​ជំរុញ​ការ​សិក្សា​ខេត្ត​នឹង​ចាត់​ចែង​ផ្តល់​អា​ហា​រូប​ករណ៍​ជំរុញ​ការ​សិក្សា​ ជំរុញ​បញ្ញា​ចំ​នួន​ ៧០០ ចំ​ណែក​ដល់​សិស្ស​ និស្សិត​ដែល​មាន​ស្ថាន​ភាព​លំ​បាក​ខ្លាំង​ រៀន​ពូកែ​ ឧបត្ថម្ភ​ជា​បន្ទាន់​ដល់​សិស្ស​ និស្សិត​ដែល​រង​គ្រោះ​ថ្នាក់​ គ្រោះ​ធម្ម​ជាតិ​ ជំងឺ​រុាំរ៉ៃ។​ល។​ អា​ហារូប​ករណ៍​គឺ​អំ​ណោយ​ជំរុញ​ស្មារតី​ ជួយ​ឱ្យ​ប្អូន​ៗ​ជម្នះ​លំ​បាក​ មាន​ទំ​នុក​ចិត្ត​ក្នុង​ការ​រៀន​សូត្រ​ ដើម្បី​អនុ​វត្ត​ក្តី​ប្រាថ្នា​នៅ​អនា​គត​”៕​

លីធាន-មុនី

ចែករំលែកអត្ថបទ