មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

01/11/2021 - 09:48

បក្ខ​ជន​ថាច់​សុង សកម្ម​ចូល​រួម​កសាង​ជន​បទ​ថ្មី​

លោក​ថាច់​សុង នៅ​ភូមិ​សុក​វ៉ាង​ ឃុំ​មីហ្វា ស្រុក​កូវ​ង៉ាង​ ខេត្ត​ត្រា​វិញ​ ជាបក្ខ​ជន​គំ​រូ​មួយ​រូប​ក្នុង​ចំ​ណោម​បក្ខ​ជន​គំ​រូ​ឈាន​មុខ​ក្នុង​ចលនា​កសាង​ជន​បទ​ថ្មី​នៅ​ភូមិ​ភាគ​។​

 ​  បក្ខ​ជន​ថាច់​សុង។​

តាមប្រ​សាសន៍ ​លោក​ង្វៀង​ង៉ុក​ត្រី​ម ប្រ​ធាន​សមាគម​កសិករ​ឃុំ​មីហ្វា ដោយ​សារ​ដី​ស្រែ​នៅ​ភូមិ​ខ្ទឹង​ ភាគ​ច្រើន​ជាស្រែ​ទួល​ ដី​ខ្សាច់​ ដូច្នេះ​លំ​បាក​ធ្វើ​ស្រែ​មិន​សូវបាន​ផល ប្រ​សិ​ទ្ធភាព​សេដ្ឋ​កិច្ច​ទាប​។​ ផ្តើម​ពីនោះ​ ឃុំ​កសាង​ផែន​ការ​បង្វែរ​ពីទម្រង់​ផលិត​ស្រូវ​មក​ដាំ​សណ្តែកដី​ ហើយ​ឆ្លៀត​យក​ដើម​សណ្តែកធ្វើ​ជាចំ​ណី​គោ។​ ឃុំ​មីហ្វា មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​ប្រ​មាណ​ ៣៥% ដូច្នេះ​ត្រូវ​ការ​គ្រួ​សារ​ប្រ​ជា​ជន​មោះ​មុត​ផ្លាស់​ប្តូរ​ទម្រង់​ផលិត​ដើម្បី​មាមីង​ធ្វើ​តាម​។​ ក្នុង​នោះ​ លោក​ថាច់​សុង ជា​បក្ខ​ជន​មួយ​រូប​ក្នុង​ចំ​ណោម​បក្ខ​ជន​ចូល​រួម​បង្វែរ​រចនា​សម្ព័ន្ធ​ពូជ​ដំណាំ​ សត្វ​ចិញ្ចឹម​ នាំ​មក​ប្រ​សិ​ទ្ធភាព​សេដ្ឋ​កិច្ច​ខ្ពស់​នៅ​លើ​ផ្ទៃ​ដី​តែមួយ​។​ ផ្តើម​ពីនោះ​ មាន​កសិករ​ខ្មែរ​ជាច្រើន​គ្រួ​សារ​នៅ​ទីនេះ​ធ្វើ​តាម​ក៏​បាន​ចាក​ផុត​ពីភាព​ក្រី​ក្រ។​ លោក​ថាច់​សុង ឱ្យ​ដឹង​៖ "ចាប់​តាំង​ពីឆ្នាំ​ ២០១៧ មក​ទល់​នឹង​បច្ចុ​ប្បន្ន​ គ្រួ​សារ​ខ្ញុំ​ក៏​ម្ចាស់​ការ​បង្វែរ​ផ្ទៃ​ដី​ជាង​ ១,២ ហិកតា​ ដែល​ផលិត​ស្រូវ​មិន​សូវ​បាន​ផល​មក​ដាំ​ដំណាំ​ ២ រដូវ​ + ស្រូវ​ ១ រដូវ​ ដើម្បី​សម​ស្រប​នឹង​ស្ថាន​ភាព​អា​កាស​ធាតុ​រាំង​រឹះ​និង​ការ​ជ្រៀត​ជាតិ​ប្រៃ។​ ក្រៅ​ពីនោះ​ ខ្ញុំ​នៅ​ទាំង​ឆ្លៀត​យក​ផ្ទៃ​ដី​នៅ​សង​ខាង​ភ្លឺ​ប្រ​ឡាយ​ដាំ​ស្មៅ​ចិញ្ចឹម​គោ ៥ ក្បាល​។​ល។​ តាំង​ពីពេល​គួបផ្សំ​ទម្រង់​ដាំ​ដំណាំ​ + ចិញ្ចឹម​សត្វ​ ប្រាក់​ចំ​ណូល​កើន​លើស ៤-៥ ដងបើ​ប្រៀប​នឹង​ការ​ធ្វើ​ស្រែ​តែមួយ​មុខ​ដូច​មុន​"។​

ក្នុង​នាម​ជា​បក្ខ​ជន​ លោក​ថា​ច់​សុង នៅ​ទាំង​ចូល​រួម​វិភាគ​ទាន​ សកម្ម​ចលនា​ប្រ​ជា​ជន​ក្នុង​ភូមិ​ព្រួត​ដៃ​កសាង​ជន​បទ​ថ្មី​។​ ផ្តើម​ពីនោះ​ ធ្វើ​ឱ្យ​មុខ​មា​ត់ជន​បទ​ភូមិ​សុក​វ៉ាង​មាន​ការ​វិវឌ្ឍន៍​គួរ​ឱ្យ​កត់​សម្គាល់​។​ លោក​ថាច់​សុង ចែក​រំលែក​៖ "យើង​ជា​បក្ខ​ជន​ម្នាក់​ ត្រូវ​បង្ហាញ​ពីចរិត​ឈាន​មុខ​ គំ​រូ​ក្នុង​សាខា​បក្ស​និង​ចំ​ពោះ​ប្រ​ជា​ជន​ ពិសេស​គឺ​ក្នុង​សហគមន៍​ជន​រួម​ជាតិ​ខ្មែរ​។​ ក្នុង​ការ​ពង្រីក​ទម្រង់​ដាំ​ដំណាំ​រួម​ផ្សំ​នៅ​លើ​វាល​ស្រែ​គួប​ផ្សំ​នឹង​ចិញ្ចឹម​គោ ខ្ញុំ​តែង​ណែនាំ​បទ​ពិសោ​ធន៍​ដល់​មាមីង​កសិករ​ដោយ​អស់​ពីចិត្ត​ ហើយ​ចលនា​មាមីង​ចូល​រួម​កាប់​ឆ្ការ​គុម្ពោត​ព្រៃ​ អនា​ម័យ​បរិស្ថាន​ ដាំ​កូន​ឈើ​..."។​

លោក​ង្វៀង​ង៉ុក​ត្រីម បញ្ជាក់​៖ លោក​ថា​ច់​សុង ជាបក្ខ​ជន​គំ​រូ​ក្នុង​ការ​អនុវត្ត​ភារកិច្ច​ អំ​ពី​ការ​កសាង​ទេស​ភាព​បរិស្ថាន​ភ្លឺ​-បៃតង​ -ជ្រះ​-ស្អាត​។​ មិន​ត្រឹម​តែ​ពង្រីក​សេដ្ឋ​កិច្ច​គ្រួ​សារ​ប៉ុណ្ណោះ​ទេ លោក​នៅ​ទាំង​ជួយ​ណែនាំ​បទ​ពិសោ​ធន៍​ដល់​មាមីង​ជាច្រើន​គ្រួ​សារ​ ផ្លាស់​ប្តូរ​ទម្រង់​ផលិត​សម្រេច​ជោគ​ជ័យ​ បង្កើន​ប្រាក់​ចំ​ណូល​ រួម​ចំ​ណែក​អនុ​វត្ត​សម្រេច​រួច​រាល់​លក្ខឋាន​កាត់​បន្ថយ​ភាព​ក្រី​ក្រក្នុង​ការ​កសាង​ជន​បទ​ថ្មី​៕​

                             សឺន​ម៉ាល័យ​-មុនី

ចែករំលែកអត្ថបទ