ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

18/10/2021 - 08:03

របាយ​ការណ៍​ផែន​ការ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម​ និង​កម្ម​វិធី​ទិស​ដៅ​ជាតិ​នៅ​ក្នុង​កិច្ច​ប្រ​ជុំ​ក្រុម​ប្រឹក្សា​ជន​ជាតិ​នៃ​រដ្ឋ​សភា​

នៅ​ហា​ណូយ​ ក្រុម​ប្រឹក្សា​ជន​ជាតិ​នៃ​រដ្ឋ​សភា​ បាន​ចាត់​តាំង​កិច្ច​ប្រ​ជុំ​ពេញ​អង្គ​លើក​ទី ២ ។​ នៅ​កិច្ច​ប្រ​ជុំ​នេះ​ រដ្ឋ​មន្រ្តី​ ប្រ​ធាន​គណៈ​កម្មា​ធិការ​ជន​ជាតិ​ ហូវ​អា​ឡឺន បាន​ធ្វើ​របាយ​ការណ៍​សង្ខេប​ពីលទ្ធ​ផល​នៃ​ការ​អនុវត្ត​ភារ​កិច្ច​សេដ្ឋ​កិច្ច​-សង្គម​ ឆ្នាំ​ ២០២១ ស្ថាន​ភាព​ផ្សព្វ​ផ្សាយ​ផែន​ការ​អភិវឌ្ឍសេដ្ឋ​កិច្ច​-សង្គម​ និង​គ្រោង​ថវិកា​រដ្ឋ​ ឆ្នាំ​ ២០២២ តំ​បន់​ជន​ជាតិ​ភាគ​តិច​និង​តំ​បន់​ភ្នំ​។​ ទទួល​ការ​ផ្តល់​សិទ្ធិ​របស់​រដ្ឋា​ភិបាល​ រដ្ឋ​មន្រ្តី​ ប្រ​ធាន​គណៈ​កម្មា​ធិការ​ជន​ជាតិ​ របាយ​ការណ៍​ពីលទ្ធ​ផល​នៃ​ការ​អនុវត្ត​កម្ម​វិធី​ទិស​ដៅ​ជាតិ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម​ តំ​បន់​ជន​ជាតិ​ភាគ​តិច​ និង​តំ​បន់​ភ្នំ​ ដំណាក់​កាល​ ២០២១-២០៣០។​

រដ្ឋ​មន្រ្តី​ ប្រ​ធាន​គណៈ​កម្មា​ធិការ​ជន​ជាតិ​ ហូវ​អា​ឡឺន  ថ្លែង​ក្នុង​កិច្ច​ប្រ​ជុំ​។

តាម​រយៈ​នោះ​ ស្ថាន​ភាព​តំ​បន់​ជន​ជាតិ​ភាគ​តិច​និង​តំ​បន់​ភ្នំ​ ៩ ខែ​ដើម​ឆ្នាំ​ ២០២១ ជា​មូលដ្ឋាន​គ្រឹះ​មាន​ភាព​លំ​នឹង​សន្តិ​សុខ​នយោ​បាយ​ សណ្តាប់​ធ្នាប់​សុវត្ថិ​ភាព​សង្គម​ត្រូវ​បាន​ធានា​ គ្មាន​ការ​កើត​មាន​ករណី​ដ៏​ធ្ងន់​ធ្ងរ​ណា​មួយ​ឡើយ​ បញ្ហា​សុខុមាល​ភាព​សង្គម​ ក៏​បាន​បក្ស​ រដ្ឋ​ បន្ត​ការ​យក​ចិត្ត​ទុក​ដាក់​ ផែន​មហា​សាម​គ្គី​ជន​ជាតិ​ក៏​បាន​រក្សា​រឹង​មាំ។​ ថ្វី​បើ​ដូច្នោះ​ ជីវ​ភាព​ជន​រួម​ជាតិ​ជន​ជាតិ​ភាគ​តិច​នៅ​តែ​ជះ​ឥទ្ធិពល​យ៉ាង​ខ្លាំង​ដោយ​សារ​ជំងឺ​ COVID-១៩។​ល។​ អំ​ពី​ទិស​ដៅ​ឆ្នាំ​ ២០២២ បន្ត​ការ​ប្រ​មូល​ផ្តុំ​ប្រ​ភព​កម្លាំង​សម្រាប់​ការ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម​ តំ​បន់​ជន​ជាតិ​ភាគ​តិច​និង​តំ​បន់​ភ្នំ​ឱ្យ​បាន​ឆាប់​រហ័ស​ និរន្តរ​ភាព​ ជំរុញ​ល្បឿន​កាត់​បន្ថយ​ភាព​ក្រី​ក្រ បង្រួម​គម្លាត​អភិវឌ្ឍ​រវាង​បណ្តា​ជន​ជាតិ​ ខិត​ខំ​កាត់​បន្ថយ​អត្រា​គ្រួ​សារ​ក្រី​ក្រក្នុង​ជន​ជាតិ​ភាគ​តិច​ និង​តំ​បន់​ភ្នំ​ជាង​ ៣% ក្នុង​មួយ​ឆ្នាំ​។​ល។​ អំ​ពី​កម្ម​វិធី​ទិស​ដៅ​ជាតិ​អភិវឌ្ឍសេដ្ឋ​កិច្ច​-សង្គម​ តំ​បន់​ជន​ជាតិ​ភាគ​តិច​និង​តំ​បន់​ភ្នំ​ ដំណាក់​កាល​ ២០២១-២០៣០ នៅ​ពេល​ខាង​មុខ​នឹង​ពង្រឹង​ប្រ​ព័ន្ធ​គណៈ​ចង្អុល​ការ​ ចាប់​ពី​មជ្ឈិម​ដល់​មូល​ដ្ឋាន​ ពន្លឿន​ការ​ប្រ​កាស​ដាក់​ចេញ​ឯក​សារ​ណែនាំ​ បង្កើន​ការ​ងារ​ផ្សព្វ​ផ្សាយ​សំ​ដៅ​ធ្វើ​ឱ្យ​មាន​ការ​វិវឌ្ឍន៍​កាន់​តែ​ខ្លាំង​ អំ​ពី​ការ​យល់​ដឹង​របស់​គណៈ​កម្មា​ធិការ​បក្ស​ និង​រដ្ឋ​អំ​ណាច​គ្រប់​លំ​ដាប់​ថ្នាក់​ និង​មជ្ឈដ្ឋាន​ប្រ​ជា​ជន​ ពិសេស​ គឺ​ជន​ជាតិ​ភាគ​តិច​។​ ទន្ទឹម​នឹង​នោះ​ ធ្វើ​ពិពិធ​កម្ម​ប្រ​ភព​ទុន​ កៀរ​គរ​ បន្ត​ការ​ត្រួត​ពិនិត្យ​ឯក​សារ​ច្បាប់​ គោល​នយោ​បាយ​ជន​ជាតិ​ពាក់​ព័ន្ធ​ដល់​តំ​បន់​ជន​ជាតិ​ភាគ​តិច​និង​តំ​បន់​ភ្នំ​ ដើម្បី​ស្នើ​និង​លើក​ជូន​រដ្ឋ​សភា​ធ្វើ​វិសោធ​កម្ម​ ជំនួស​និង​មោឃ​ភាព​ឯក​សារ​ពាក់​ព័ន្ធ​ មិន​សម​ស្រប​ដើម្បី​ធានា​លក្ខណៈ​ឯក​ភាព ​ព្រម​ៗ​គ្នា​ សំ​ដៅ​ធ្វើ​ការ​អនុវត្ត​នូវ​កម្ម​វិធី​មាន​ប្រ​សិទ្ធភាព​។​ល។​

មាន​មតិ​មួយ​ចំ​នួន​លើក​ឡើង​៖ គប្បី​បង្កើន​ការ​ជំរុញ​ ត្រួត​ពិនិត្យ​និង​ដោះ​ស្រាយ​បញ្ហា​ទាក់​ទង​នឹង​ការ​គ្រប់​គ្រង​ដី​លំ​នៅ​ ដី​ផលិត​កម្ម​តំ​បន់​ជន​ជាតិ​ភាគ​តិច​និង​តំ​បន់​ភ្នំ​។​ យក​ចិត្ត​ទុក​ដាក់​ ជំរុញ​មាំ​ការ​អនុវត្ត​ការ​ផ្ដល់​វ៉ាក់​សាំង​ COVID-១៩ ឱ្យ​តំ​បន់​ជន​ជាតិ​ភាគ​តិច​។​ ធ្វើ​ឱ្យ​ជាក់​ច្បាស់​ យន្ត​ការ​គោល​នយោ​បាយ​ ជៀស​វាង​ការ​ស្ទួន​គ្នា​ ពពាក់​ពពូន រាយ​ប៉ាយ​ប្រ​ភព​កម្លាំង​។​ ពិនិត្យ​បញ្ហា​លំ​បាក​ពេល​អនុ​វត្ត​កម្ម​វិធី​ទិស​ដៅ​ជាតិ​ ដើម្បី​ស្វែង​រកវិធី​ដោះ​ស្រាយ​ ធានា​អនុ​វត្ត​សម្រេច​រួច​រាល់​ទិស​ដៅ​ដែល​បាន​ដាក់​ចេញ​…។​

រដ្ឋ​មន្រ្តី​ ប្រ​ធាន​គណៈ​កម្មា​ធិការ​ជន​ជាតិ​ ហូវ​អា​ឡឺន    ធ្វើ​ការ​បំ​ភ្លឺ​និង​ទទួល​យក​មតិ​របស់​អ្នក​តំ​ណាង​ចូល​រួម​ក្នុង​កិច្ច​ប្រ​​ជុំ​៕​

                                យោង​៖ cema.gov.vn-មុនី​

 ​ 

ចែករំលែកអត្ថបទ