ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

11/10/2021 - 08:57

សុក​ត្រាំង​ ដាក់​ឱ្យ​ប្រើ​ប្រាស់​មន្ទីរ​ពេទ្យ​ព្យា​បាល​ជំងឺ​ COVID -១៩

លោក​ស្រី​ហ្វិញ​ធីយីុម​ង៉ុក​ អនុ​ប្រ​ធាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ខេត្ត​សុក​ត្រាំង​ ប្រ​គល់​សេច​ក្តី​សម្រេច​តែង​តាំង​នាយក​មន្ទីរ​ពេទ្យ​ព្យា​បាល​ជំងឺ​ COVID-១៩ ដល់​លោក​ជុង​តឹង​ឌិញ​។​

មន្ទីរ​សុខា​ភិបាល​ខេត្ត​សុក​ត្រាំង​ បាន​រៀប​ចំ​ពិធី​ប្រ​កាស​ដាក់​ឱ្យ​ប្រើ​ប្រាស់​មន្ទីរ​ពេទ្យ​ព្យា​បាល​ជំងឺ​ COVID-១៩។​ មន្ទីរ​ពេទ្យ​មាន​ទ្រង់​ទ្រាយ​ ១៥០ គ្រែ ក្នុង​នោះ​ មាន​គ្រែសម្រាប់​ប្រ​ពោធកម្ម​សកម្ម​ចំ​នួន​ ៣០ មាន​គ្រែសម្រាប់​ព្យា​បាល​អ្នក​ជំងឺ​កម្រិត​មធ្យម​ អ្នក​មាន​ជំងឺ​ប្រ​ចាំ​កាយ​ត្រូវ​ការ​ព្យា​បាល​និង​ថែទាំ​សុខ​ភាព​ចំ​នួន​ ៦០ និង​មាន​គ្រែ​សម្រាប់​ព្យា​បាល​អ្នក​ជំងឺ​កម្រិត​ស្រាល​និង​គ្មាន​រោគ​សញ្ញា​ចំ​នួន​ ៦០។​ មន្ទីរ​ពេទ្យ​មាន​បុគ្គ​លិក ១៣១ នាក់​ ភាគ​ច្រើន​គឺ​ប្រើ​ប្រាស់​ប្រ​ភព​ធនធាន​មនុស្ស​របស់​មន្ទីរ​ពេទ្យ​ពហុ​ព្យា​បាល​សុក​ត្រាំង​ និង​កៀរ​គរ​គ្រូ​ពេទ្យ​ពី​មន្ទីរ​ពេទ្យ​ដទៃ​ទៀត​ក្នុង​ករណី​ចាំ​បាច់​។​

មន្ទីរ​ពេទ្យ​ប្រើ​ប្រាស់​គ្រឿង​បរិក្ខារ​ដែល​មាន​ស្រាប់​របស់​មន្ទីរ​ពេទ្យ​ក្នុង​ខេត្ត​ និង​កសាង​ទិញ​បន្ថែម​នូវ​គ្រឿង​បរិក្ខារ​ បញ្ជី​ឱសថ​សារ​វន្ត​ចាំ​បាច់​ ទិញ​បំ​ពេញ​សម្ភារដែល​ពង្រេច​ពង្រិល សម្លៀក​បំ​ពាក់​ការ​ពារ ប្រ​ព័ន្ធ​ពិនិត្យ​និង​ព្យា​បាល​ជំងឺ​ពីចម្ងាយ​ (Telehealth Medicine) បរិក្ខារ​ ការិ​យាល័យ​ព័ស្តុភារផ្គត់​ផ្គង់​។​ល។​ សម​ស្រប​នឹង​ទ្រង់​ទ្រាយ​មន្ទីរ​ពេទ្យ​ និង​តាម​ការ​កំ​ណត់​របស់​ក្រសួង​សុខា​ភិបាល​ សរុប​ថវិកា​ជិត​ ៧២ ពាន់​លាន​ដុង​។​

លោក​ជុង​តឹង​ឌិញ​ នាយក​រង​មន្ទីរ​ពេទ្យ​ពហុ​ព្យា​បាល​ខេត្ត​ ត្រូវ​បាន​ចាត់​មក​កាន់​តំ​ណែង​នាយក​មន្ទីរ​ពេទ្យ​ព្យា​បាល​ជំងឺ​ COVID -១៩៕​  

               លីធាន​-មុនី​

ចែករំលែកអត្ថបទ