មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

04/10/2021 - 07:20

លេខា​សាខា​បក្ស​ភូមិ​ ខ្នះខ្នែង​គិត​គូរ​ឱ្យ​ប្រ​ជា​ជន​

លេខា​សាខា​បក្ស​ភូមិ​ត្រា​សឹក​ B (ភូមិ​ក្បាល​ទូក​) ឃុំ​ឡុង​ហ៊ីប ស្រុក​ថ្កូវ​ ខេត្ត​ត្រា​វិញ​ នោះ​គឺ​បង​ត្រឹម​ភឿក​ហាយ​។​ បង​បាន​មាមីង​គោ​រព​រាប់​អាន ដ្បិត​ដោយ​សារ​ចរិត​ឈាន​មុខ​ ជាគំ​រូ​របស់​បក្ខ​ជន​ តែង​ខ្នះ​ខ្នែង​ គិត​គូរ​ឱ្យ​ប្រ​ជា​ជន​។​

បង​ត្រឹម​ភឿក​ហាយ​ លេខា​សាខា​បក្ស​ភូមិ​ត្រា​សឹក​ B។​

ភូមិត្រា​សឹក​ B មាន​ប្រ​ជា​ជន​ ២៣៣ គ្រួ​សារ​ ក្នុង​នោះ​ជន​ជាតិ​ខ្មែរ​មាន​ដល់​ទៅ​ ២២៦ គ្រួ​សារ​។​ ឆ្នាំ​ ២០០០ បង​ហាយ​ បាន​ចូល​រួម​កង​កម្លាំង​ប្រ​ជា​ស្វ័យ​ត្រា​ណ ដើម្បី​រួម​ចំ​ណែក​រក្សា​សន្តិ​សុខ​ភូមិ​ស្រុក​។​ ផ្ដើម​ពីនោះ​ បង​រ៉ាប់​រង​មុខ​នាទី​ជាច្រើន​ក្នុង​ភូមិ​ តាំង​ពីលេខា​សម្ព័ន្ធ​យុវជន​រហូត​ដល់​អនុ​លេខា​សាខា​បក្ស​ លេខា​សាខា​បក្ស​និង​ជាប្រ​ធាន​ភូមិ​រហូត​ដល់​សព្វ​ថ្ងៃ​។​ បង​ហាយ​ ឱ្យ​ដឹង​៖ "ពីមុន​នេះ​ ភូមិ​ត្រា​សឹក​ B គឺ​ភូមិ​លំ​បាក​ខ្លាំង​ អា​ស្រ័យ​ការ​ឧបត្ថម្ភ​របស់​រដ្ឋ​ និង​ការ​ខ្នះ​ខ្នែង​ជួយ​ប្រ​ជា​ជន​របស់​សាខា​បក្ស​និង​អង្គ​ការ​មហា​ជន​ភូមិ​ ទើប​មាន​គ្រួ​សារ​ជា​ច្រើន​បាន​បុល​ទុន​ ឱ្យ​ខ្ចី​ដី​សម្រាប់​ផលិត​កម្ម​។​ តួយ៉ាង​ដូច​៖ គ្រួ​សារ​ថាច់​ង៉ាង​គឹម​ង៉ុក​ឡើយ​ និង​គឹម​អ៊ុក គ្រួ​សារ​នីមួយ​ៗ​ខ្ចី​បាន​ដី​ ២ កុង​សម្រាប់​ដាំ​ដំណាំ​រួម​ផ្សំ​ គួប​ផ្សំ​ជាមួយ​នឹង​ការ​ចិញ្ចឹម​សត្វ​"។​

ដោយ​ការ​ខ្នះ​ខ្នែង​ អនុវត្ត​ល្អ​ការ​ងារ​សង្គម​ បង​ហាយ​ នៅ​ទាំង​ខិត​ខំ​បង្ក​បង្កើន​ផល​ដើម្បី​ពង្រីក​សេដ្ឋ​កិច្ច​គ្រួ​សារ​ទៀត​ផង​។​ ក្រោយ​ពីរៀប​ការ​ បង​ហាយ​បាន​ឪ​ពុក​ម្ដាយ​ទាំង​សង​ខាង​ចែក​ដី​ស្រែ​ឱ្យ​ ១០ កុង​។​ អា​ស្រ័យ​ឧស្សាហ៍ ព្យា​យាម​ពលកម្ម​ ចិញ្ចឹម​គោនិង​សន្សំ​សំ​ចៃ​ បង​ហាយ​ទិញ​ដី​ស្រែ​បន្ថែម​បាន​ ១៣ កុង​ និង​សង់​បាន​ផ្ទះ​មួយ​ខ្នង​យ៉ាង​សម​រម្យ​ ហើយ​ក៏​ជា​គ្រួ​សារ​គំ​រូ​ក្នុង​ភូមិ​។​ បង​ថាច់​ង៉ាង​ អ្នក​បាន​បង​ត្រឹម​ភឿក​ហាយ​ ឱ្យ​ខ្ចី​ដី​ ២ កុង​ដាំ​ដំណាំ​រួម​ផ្សំ​ រីក​រាយ​ឱ្យ​ដឹង​៖ "ពូហាយ​ គឺ​អ្នក​គិត​គូរ​ឱ្យ​ប្រ​ជា​ជន​។​ ពេល​ប្រ​ជា​ជន​មាន​កិច្ច​ការ​ទៅ​ពឹង​ពាក់​ គាត់​តែង​ជួយ​អស់​ពីចិត្ត​ពីថ្លើ​ម​។​ ពូហាយ​ បាន​ឱ្យ​គ្រួ​សារ​ខ្ញុំ​ខ្ចី​ដី​ ២ កុង​ដាំ​ដំណាំ​រួម​ផ្សំ​និង​ណែនាំ​របៀប​ចិញ្ចឹម​សត្វ​ ថែទាំ​ដំណាំ​រួម​ផ្សំ​។​ បច្ចុប្បន្ន​ គ្រួ​សារ​ខ្ញុំ​បាន​ចាក​ផុត​ពីភាព​ក្រី​ក្រ"។​

លោក​ គឹម​បៃលី ប្រ​ធាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ឃុំ​ឡុង​ហ៊ីប បាន​វាយ​តម្លៃ​៖ "សម​មិត្ត​ហាយ​ តែង​បាន​ប្រ​ជា​ជន​ទំ​នុក​ចិត្ត​យ៉ាង​ខ្លាំង​ ឈាន​មុខ​ក្នុង​រាល់​ការ​ចលនា​។​ ជា​ពិសេស​ ក្នុង​ពេល​កើត​មាន​ជំងឺ​ COVID - ១៩ សម​មិត្ត​ចលនា​សប្បុរស​ជន​រួម​វិភាគ​ទាន​ជាអំ​ណោយ​ច្រើន​ចំ​ណែក​ជូន​ដល់​ប្រ​ជា​ជន​ សរុប​តម្លៃ​ទឹក​ប្រាក់​រាប់​សិប​លាន​ដុង​។​ សម​មិត្ត​គឺ​គំ​រូ​លេច​ធ្លោ​ត្រូវ​បាន​គណៈ​កម្មា​ធិការ​បក្ស​ គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ឃុំ​ឱ្យ​តម្លៃ​យ៉ាង​ខ្ពស់​"៕​

                            សឺន​ម៉ាល័យ​ - ថាច់​ធី

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
បង​ត្រឹម​ភឿក​ហាយ​