សមាគមកសិករខេត្តត្រាវិញ ទើបរៀបចំកិច្ចប្រជុំអនឡាញស្តីពីការរៀបចំផលិតកម្មឡើងវិញ និងសហការធានាទិញផលិតផលកសិកម្មរបស់កសិករ ក្រោយពីជំងឺ COVID-១៩ ។ ចូលរួមក្នុងកិច្ចប្រជុំអនឡាញ មានតំណាងធនាគារពាណិជ្ជកម្ម អាជីវកម្មប្រមូលទិញផលិតផលកសិកម្ម និងតំណាងគ្រួសារប្រជាជនជិត ១០០ គ្រួសារ ដែលមានផលិតផលច្រើន តម្រូវការចងសម្ព័ន្ធទីផ្សារប្រើប្រាស់ ដូចជា៖ ក្រូចថ្លុង ស្រកានាគសាច់លឿង ជ្រូក គោ មាន់ ទា ។ល។
កិច្ចប្រជុំអនឡាញនៅទីស្នាក់ការសមាគមកសិករខេត្តត្រាវិញ។
នៅក្នុងកិច្ចប្រជុំ ថ្នាក់ដឹកនាំសមាគមកសិករ ខេត្តត្រាវិញ ឱ្យដឹង សមាគមទើបចងសម្ព័ន្ធជាមួយអាជីវកម្មនៅក្រៅខេត្ត ដើម្បីប្រមូលទិញក្រូចថ្លុងពីកសិករ ដើម្បីនាំចេញ ហើយត្រូវបានគណៈកម្មាធិការប្រជាជនខេត្តត្រាវិញអនុញ្ញាតឱ្យចូលខេត្តទិញក្រូចថ្លុង ។ ចំពោះការចិញ្ចឹមសត្វ សមាគមលើកទឹកចិត្តប្រជាជនឱ្យបង្កើតគម្រោង និងសហការជាមួយធនាគារផ្ដល់ឥណទានអនុគ្រោះ និងចងសម្ព័ន្ធជាមួយអាជីវកម្មមានទំនុកចិត្តដើម្បីផ្តល់កូនពូជ ចំណី និងធានាទិញផលិតផលចំនួនច្រើន តម្លៃសមរម្យ ដើម្បីប្រជាជនបានស្ងប់ចិត្តបង្កបង្កើនផល៕
សឺនម៉ាល័យ-ទីទុយ