គណៈកម្មាធិការបក្សខេត្ត ក្រុមប្រឹក្សាប្រជាជន គណៈកម្មាធិការប្រជាជន គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តកាម៉ាវ ទើបផ្សព្វផ្សាយកញ្ចប់ថវិកាជំនួយសុខុមាលភាពសង្គមដល់ប្រជាជននៅកាម៉ាវ ដែលទៅធ្វើការក្រៅខេត្តកំពុងជួបការលំបាកដោយសារជំងឺ Covid-១៩។
គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តកាម៉ាវ រៀបចំពិធីបំផុសចលនាដំណាក់កាលចំណុចខ្ពស់នៃការរៃអង្គាសប្រាក់ ជួយគាំទ្រក្នុងការបង្ការ ប្រឆាំងជំងឺ COVID – ១៩។
តាមរយៈនោះ កញ្ចប់ថវិកាជំនួយសុខុមាលភាពសង្គមនេះ ឧបត្ថម្ភដល់ប្រជាជននៅកាម៉ាវ ចំនួន ៣.៥៨៨ នាក់ ដែលកំពុងធ្វើការនៅខេត្តប៊ិញយឿង ដុងណាយ និងក្រុងហូជីមិញ។ ក្នុងមួយចំណែកៗមានតម្លៃជាទឹកប្រាក់ចំនួន ៥០០.០០០ ដុង ត្រូវបានផ្ទេរដល់គណនីអ្នកទទួលផល។ ចំនួនកញ្ចប់ថវិកា ឧបត្ថម្ភលើកនេះ ត្រូវបានដកពីប្រភពមូលនិធិរៃអង្គាសពីអង្គការ អង្គភាពនិងបុគ្គល ដែលបានរួមចំណែកជួយគាំទ្រក្នុងការបង្ការ ប្រឆាំងជំងឺ Covid-១៩ ខេត្តកាម៉ាវ៕
យោង៖ camau.gov.vn-មុនី