ការចិញ្ចឹមខ្យងហោង នៅគៀងយ៉ាងបានក្លាយជារបរ “ធ្វើលេងៗតែបានផល” ពីព្រោះគ្រាន់តែប្រើប្រាស់អស់ពីលទ្ធភាពអណ្ដូងស្រះក្នុងចម្ការឈើហូបផ្លែ ឬទ្រុងអាងដែលចោលទំនេរ អ្នកចិញ្ចឹមអាចនឹងរកបានប្រាក់លានរៀងរាល់ខែ។
បងយ័ញកៀក(ខាងឆ្វេង) បង្ហាញពងខ្យងហោងសម្រាប់យកទៅភ្ញាស់។
បងយ័ញកៀក ជាអ្នកមានមុខរបរខាងផ្គត់ផ្គង់ពូជកូនខ្យងហោង នៅមណ្ឌលហុងហាញ់ ទីប្រជុំជនយង់រៀង ស្រុកយង់រៀង ខេត្តគៀងយ៉ាង។ នាំយើងខ្ញុំទស្សនា អាងភ្ញាស់ពូជកូនខ្យងហោង ដែលគាត់បានប្រើប្រាស់ទ្រុងជ្រូកដែលចោលទំនេរក្រោយពីមានជំងឺឆ្លងរាលដាល បងកៀក ឱ្យដឹង៖ “ខ្យងហោងរដូវក្តៅញាស់កូនច្រើន បច្ចុប្បន្នពងខ្យងដែលខ្ញុំលក់ឱ្យមាមីងយកទៅភ្ញាស់ឯង តម្លៃ ១ លានដុង/គ.ក (ប្រមាណពី ៦០-៧០ សំបុកពង) ប៉ុន្តែមិនគ្រប់ដើម្បីលក់ផង”។
ដោយមានដៃជាមួយនឹងរបរភ្ញាស់ខ្យង បងកៀកក៏មិនលាក់បាំង បានចែករំលែកបទពិសោធន៍ដល់មាមីងដែលមករៀនផង។ បើតាមបងកៀក ខ្យងហោងកើតពងខួបប្រាំងវស្សា។ ក្រោយពីពងញាស់ សំបកខ្យងកូនរឹងបន្តិចម្ដងៗ ហើយវារចុះទឹកដោយខ្លួនឯង ស្វែងរកជាតិសរីរាង្គដែលរលាយក្នុងទឹកដើម្បីស៊ី ហើយធំបន្តិចម្តងៗ។ ធ្វើយ៉ាងណាដើម្បីអត្រាខ្យងកូនញាស់បានច្រើន រៀងរាល់ពេលព្រឹក បងដើររើសប្រមូលពងខ្យងនៅតាមស្រះរួចហើយដាក់ក្នុងធុងស្នោ ដែលមានជាតិសំណើម សមស្របដូចជាភ្ញាស់តាមបែបធម្មជាតិអុីចឹងដែរ។ ធ្វើហើយចេះតែសមប្រកប ទីបំផុតបងកៀក ក៏ទទួលបានជោគជ័យការភ្ញាស់ខ្យងញាស់តាមចិត្តចង់បាន បងកៀក ឱ្យដឹង៖ “ដើម្បីឱ្យខ្យងឆាប់ធំ ទាមទារប្រភពទឹកដែលមានក្នុងស្រះ ត្រូវសម្លាប់មេរោគដោយល្បាយសរីរាង្គបណ្តាលឱ្យទឹកមានពណ៌ ដើម្បីចៀសវាងប្រភេទសត្វទឹកបំផ្លាញដល់ខ្យង។ ពិសេស ខ្យងឡើងពងនៅតាមមាត់ស្រះ ម្ល៉ោះហើយ ពេលឃើញសំបកពងរឹងល្មមគឺរើសចូលភ្លាម ដើម្បីចៀសវាងកុំឱ្យស្រមោចឬកណ្តុរស៊ី”។ ដោយមានដីស្រែ ១,៥ កុង ប៉ុន្តែនៅខ្វះមុខខ្វះក្រោយ ពីព្រោះស្រែនៅជិតចម្ការស៊ុបទ្រុប កណ្តុរខាំកាត់ជាបន្តបន្ទាប់។ ដោយប្តេជ្ញាចិត្តលើកស្ទួយសេដ្ឋកិច្ចគ្រួសារ បងកៀក បានប្តូរពីដីស្រែឡើងចម្ការដាំស្វាយនិងរំដេញថៃ ចំណែកក្នុងស្រះគាត់ចិញ្ចឹមខ្យងហោងដើម្បីយកខ្លីចិញ្ចឹមវែង ចាប់ពីឆ្នាំ ២០១៩ មកម៉្លេះ។
នៅភូមិតឹងភូ ឃុំតឹងថាញ់ ស្រុកតឹងហ៊ីប មានទម្រង់ចិញ្ចឹមខ្យងហោងមួយកន្លែងកំពុងនាំមកប្រសិទ្ធភាពរបស់ពូង្វៀងក្វាងថៀង។ ពូថៀងប្តេជ្ញាចិត្តវិនិយោគចិញ្ចឹមខ្យងហោង ដោយមានចំនួនពងខ្យង ៥០០ ក្រាម ដែលគាត់បានទិញក្នុងតម្លៃ ៣ លានដុង យកមកដាក់ក្នុងធុងស្នោភ្ញាស់ឯង។ ពេលចិញ្ចឹមធំប៉ុនមេដៃ គាត់ក៏ព្រលែងទៅក្នុងអាងចិញ្ចឹមរហូតដល់ខ្យងធំបានលក់។ ជាមួយនឹងផ្ទៃអាងចំនួន ៣៣ ម៉ែត្រការ៉េ ពូថៀងចិញ្ចឹមប្រមាណ ១៣.០០០ កូន។ រយៈពេលចិញ្ចឹមប្រហែល៤ ខែ ខ្យងចាប់ផ្តើមប្រមូលផល ខ្យងមានទម្ងន់ ៣០ កូន/គ.ក លក់ក្នុងតម្លៃ ៥០.០០០ ដុង/គ.ក ពូថៀង រកបានប្រាក់ចំណូលជាង ២១ លានដុង៕
យោង៖ កាសែតកឹងធើអនឡាញ - ប្រែសម្រួល៖ លីសៀ