●ក្រុងកឹងធើ៖ បើកយុទ្ធនាការធ្វើតេស្តក្នុងសហគមន៍រយៈពេល ៩ ថ្ងៃ
នាយករដ្ឋមន្ត្រី ផាមមិញជិញ ថ្លែងចង្អុលការកិច្ចប្រជុំ។ រូបថត: VGP : ញឹកបាក់
(Chinhphu.vn) ក្រោមអធិបតីភាព និងការគ្រប់គ្រងរបស់នាយករដ្ឋមន្រ្តី ផាមមិញជិញ រដ្ឋាភិបាលបានបើកសម័យប្រជុំជាប្រចាំ នៅខែសីហា ឆ្នាំ ២០២១ ។
ដើម្បីសម្រេចដល់កំពូលនូវទិសដៅ ភាគកម្រិត ផែនការសម្រាប់ឆ្នាំ ២០២១ នៅក្នុងកិច្ចប្រជុំ នាយករដ្ឋមន្ត្រីបានបញ្ជាក់ នៅចំពោះមុខ យើងត្រូវផ្តល់អាទិភាពខ្ពស់បំផុតដល់ការគ្រប់គ្រងជំងឺបានល្អ ទន្ទឹមនឹងនោះ សន្សឹមៗស្តារឡើងវិញ សកម្មភាពផលិតកម្ម អាជីវកម្ម នៅកន្លែងដែលធានាសុវត្ថិភាពជំងឺ។ ការគ្រប់គ្រងជំងឺបានល្អគឺជាកត្តាកំណត់សម្រេចសម្រាប់ការស្ដារឡើងវិញនូវខឿនសេដ្ឋកិច្ច។ នាយករដ្ឋមន្រ្តីបានសង្កត់ធ្ងន់ថា បើលះបង់ការអភិវឌ្ឍសេដ្ឋកិច្ចតំបន់ដែលអនុវត្តគម្លាតសង្គម ចាំបាច់ត្រូវតែគ្រប់គ្រងជំងឺឱ្យបានតាមលក្ខឋានរបស់ក្រសួងសុខាភិបាល ធ្វើឱ្យប្រទេសទាំងមូលស្ថិតក្នុងស្ថានភាព “ធម្មតាថ្មី”។ នាយករដ្ឋមន្រ្តីបានបញ្ជាក់ពីការប្តេជ្ញា ត្រូវខិតខំគ្រប់គ្រងជំងឺឱ្យបាននៅក្នុងខែកញ្ញានេះ។
នាយករដ្ឋមន្រ្តីបានស្នើឱ្យកសាងផែនការស្តារ កំណើនសេដ្ឋកិច្ចក្នុងស្ថានភាពដែលបានចាក់វ៉ាក់សាំងបង្ការគ្របដណ្តប់លើផ្ទៃធំ។ គ្រប់គ្រងល្អ សមស្របនិងមានប្រសិទ្ធភាពរវាងគោលនយោបាយរូបិយវត្ថុ ឆ្នាំសារពើពន្ធនិងគោលនយោបាយដទៃទៀត រក្សាស្ថិរភាពម៉ាក្រូត្រួតពិនិត្យអតិផរណា ធានាបាននូវតុល្យភាពធំៗ សុខុមាលភាពសង្គមនិងសង្វាក់ផ្គត់ផ្គង់ មិនត្រូវឱ្យដាច់សង្វាក់បានឡើយ។ ពន្លឿនផ្សព្វផ្សាយអនុវត្តសេចក្តីសម្រេចរបស់រដ្ឋាភិបាលស្តីពីការឧបត្ថម្ភអាជីវកម្មនិងសហករណ៍ក្នុងបរិបទនៃជំងឺរាតត្បាតក្រោយពីបានប្រកាសដាក់ឱ្យប្រើ។ នាយករដ្ឋមន្រ្តីស្នើឱ្យមានដំណោះស្រាយសម្រាលនូវការលំបាកក្នុងការប្រើប្រាស់ទំនិញកសិផល មិនទុកឱ្យសេសសល់ឡើយ។ ផ្តោតការយកចិត្តទុកដាក់លើកកម្ពស់សមត្ថភាព ស្ដុកទុកនិងថែរក្សាកសិផល ពិសេសគឺបច្ចេកវិទ្យាក្រោយប្រមូលផល បន្តជំរុញសកម្មភាព កិច្ចការបរទេស សមាហរណកម្មអន្តរជាតិ ជាពិសេសគឺការទូតផ្នែកវ៉ាក់សាំង។ អនុវត្តល្អការងារព័ត៌មានក្រៅប្រទេស លើកកម្ពស់កិត្យានុភាពនិងមុខតំណែងរបស់ប្រទេសនៅលើឆាកអន្តរជាតិ ពង្រឹងការងារសារគមនាគមន៍ ធានាការឯកភាពទាន់ពេលវេលានិងប្រាកដប្រជា ជាពិសេសគឺការបង្ការ ប្រឆាំងជំងឺ COVID -១៩ និងផ្សព្វផ្សាយចំណេះដឹងអំពីការបង្ការ ប្រឆាំងជំងឺរាតត្បាត។
* គណៈចង្អុលការបង្ការ ប្រឆាំងជំងឺ COVID- ១៩ ក្រុងកឹងធើ សប្តាហ៍មុនបានរៀបចំកិច្ចប្រជុំ ពិភាក្សាអំពីការបង្ការ ប្រឆាំងជំងឺរាលដាលនៅលើភូមិសាស្រ្ត។
លេខាគណៈកម្មាធិការបក្សក្រុង ឡេក្វាងម៉ាញ់ ថ្លែងចង្អុលការបូកសរុបកិច្ចប្រជុំ។ រូបថតៈ H.Hoa
តាមការវាយតម្លៃស្ថានភាពជំងឺរាតត្បាត COVID - ១៩ នៅទីក្រុង បច្ចុប្បន្នមានហានិភ័យខ្ពស់បំផុត ។ ក្នុងនោះមាន ៤ ខ័ណ្ឌ៖ និញកេវ កៃរុាំង ប៊ិញធ្វី និងថោកណោក មានហានិភ័យខ្ពស់បំផុត។ ចំណែកស្រុកទាំងពីរគឺ ស្រុកអូរម៉ូង និងស្រុកកើ-ដ មានហានិភ័យខ្ពស់ រីឯស្រុកវិញថាញនិងធើយឡាយ ស្ថិតក្នុងកម្រិតមានហានិភ័យ។ ស្រុកផុងដៀង ស្ថិតក្នុងស្ថានភាពធម្មតាថ្មី។
ថ្លែងចង្អុលការបូកសរុបកិច្ចប្រជុំ លេខាគណៈកម្មាធិការបក្សក្រុង ឡេក្វាងម៉ាញ់ បានស្នើសមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សក្រុង ចំណាត់ការឧបត្ថម្ភដល់ខ័ណ្ឌ ស្រុក។ សមមិត្ត ៨៣ នាក់ដែលត្រូវបានចំណាត់ ឧបត្ថម្ភឃុំ សង្កាត់ ទីប្រជុំជន ចង្អុលការ ឧបត្ថម្ភភូមិភាគអនុវត្តមានប្រសិទ្ធភាព ជាក់ស្ដែងគឺ ទម្រង់ “កំពែងប្រឆាំងរោគ” ប្រកបដោយប្រសិទ្ធភាព។ ចំពោះស្រុកចំនួន ៤ “តំបន់បៃតង” កសាងផែនការការពារតំបន់បៃតង។ ចំណែកខ័ណ្ឌចំនួន ៥ ក្រៅពីនោះ ត្រូវកសាងផែនការពង្រឹងការបង្ក្រាបជំងឺរាតត្បាត។ អនុវត្តតាមកិច្ចចង្អុលការរបស់នាយករដ្ឋមន្រ្តី ក្រសួងសុខាភិបាល ក្រុងនឹងរៀបចំយុទ្ធនាការធ្វើតេស្តសហគមន៍រយៈពេល ៩ ថ្ងៃ។ ក្នុងនោះ តំបន់ដែលមានហានិភ័យខ្ពស់បំផុត និងហានិភ័យខ្ពស់ គួរយកសំណាកដើម្បីធ្វើតេស្តយ៉ាងហោចណាស់បីដង (២-៣ ថ្ងៃ/ដង) ។ តំបន់ក្រៅពីនោះ យកសំណាកធ្វើតេស្តនៅនឹងផ្ទះប្រជាជនទាំងអស់ពី ៥-៧ ថ្ងៃ/ដង … បណ្ដាសកម្មភាព វិស័យ ភូមិសាស្រ្តដែលបានអនុញ្ញាតឱ្យបើកឡើងវិញ ត្រូវគិតគូរឱ្យបានលំអិត។ ក្នុងនោះបើកឡើងវិញដំណើរការសាងសង់មូលដ្ឋាន រំសាយទុនវិនិយោគសាធារណ៍ សកម្មភាពផលិតកសិកម្ម។ រាល់មន្ទីរ ខ័ណ្ឌ ស្រុកធ្វើការពិភាក្សាជាមួយអាជីវកម្ម ដើម្បីកសាងផែនការសកម្មភាពទាំងផលិតផង ទាំងធានាសុវត្ថិភាពផង៕
H.Hoa -ប្រែសម្រួល៖ វ៉ាន់តឹន