ប៉ុស្តិ៍ការពារព្រំដែនវិញដេវ កងទ័ពការពារព្រំដែនខេត្តគៀងយ៉ាង សហការជាមួយនឹងឃុំវិញភូ ស្រុកយ៉ាងថាញ់ ខេត្តគៀងយ៉ាង ចាត់តាំងអនុវត្តម៉ឺងម៉ាត់នូវបទបញ្ជាលេខ ១៦ របស់នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាល ធានាសុវត្ថិភាពព្រំដែនផង និងគិតគូរដល់ប្រជាជនផង។
![ព្រួតដៃបង្ការប្រឆាំងជំងឺ COVID-១៩](https://baocantho.com.vn/image/fckeditor/upload/2021/20210828/images/khmer/51.jpg)
ថ្នាក់ដឹកនាំឃុំវិញភូ រួមជាមួយនឹងប៉ុស្តិ៍ការពារព្រំដែនវិញដេវ ចុះទៅជូនអំណោយប្រជាជន
ដល់ផ្ទះ។ រូបថត៖ ង៉ោធីមឹង
លោកស្រីង៉ោធីមឹង លេខាគណៈកម្មាធិការបក្ស ប្រធានក្រុមប្រឹក្សាប្រជាជនឃុំវិញភូ ឱ្យដឹង៖ "ប្រចាំការនៃគណៈកម្មាធិការបក្ស គណៈកម្មាធិការប្រជាជន គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាម ឃុំវិញភូ បានរួមជាមួយនឹងប៉ុស្តិ៍ការពារព្រំដែនវិញដេវ ទៅសួរសុខទុក្ខ និងជូនអំណោយចំនួន ១៦០ ចំណែកដល់គ្រួសារគោលនយោបាយ គ្រួសារលំបាកនៅតំបន់ព្រំដែន ដែលរងផលប៉ះពាល់ដោយសារជំងឺ COVID-១៩។ អំណោយមួយចំណែកៗ រួមមានអង្ករ មី ប្រេងឆា ទឹកស៊ីអីវ និងត្រីខកំប៉ុង អាស្រ័យកម្មាភិបាល យុទ្ធជនប៉ុស្តិ៍ការពារព្រំដែនវិញដេវ និងឃុំវិញភូ ចលនាសប្បុរសជនរួមវិភាគទាន"។ នៅតាមកន្លែងដែលជូនអំណោយ លោកដងវ៉ាន់ចាញ់ អនុប្រធានស្នងការនយោបាយកងទ័ពការពារព្រំដែនខេត្តគៀងយ៉ាង បានដាក់នូវក្ដីសង្ឃឹម ប្រជាជននឹងបន្តរួមជាមួយរដ្ឋអំណាចភូមិភាគ និងកម្លាំងប្រដាប់អាវុធនៅតំបន់ព្រំដែនចូលរួមបង្ការប្រឆាំងជំងឺ COVID-១៩។
មុននោះ ឃុំវិញភូក៏បានរៀបចំចាក់វ៉ាក់សាំង ជូនកម្មាភិបាល អ្នករដ្ឋការ និងសមាជិកក្រុមការងារ COVID សហគមន៍ ។ល។ របស់ឃុំផងដែរ។ លោកយ័ញរ៉េត ប្រធានផ្នែកប្រជាចលនា ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមឃុំវិញភូ ឱ្យដឹង៖ "រយៈពេលកន្លង ភូមិភាគធ្វើបានល្អនូវកិច្ចសហការ ក៏ដូចជាជិតដិតក្នុងការដឹកនាំចង្អុលការអំពីបង្ការ ប្រឆាំងជំងឺរាតត្បាត។ ក្រៅពីអំណោយជូនដល់គ្រួសារក្រីក្រ គ្រួសារលំបាក ជួយឱ្យពួកគាត់ធានាបានជីវភាពក្នុងខណៈពេលអនុវត្តគម្លាតសង្គម។ ឃុំនៅទាំងរៀបចំឧបត្ថម្ភអាហារពេលព្រឹកដល់កងកម្លាំងបំពេញការងារនៅតាមទីតាំងត្រួតពិនិត្យរោគឆ្លងនៅលើភូមិសាស្រ្តទៀតផង"។
លោកស្រីត្រឹងធីប៊ិចត្វៀង អនុប្រធានគណៈកម្មាធិការប្រជាជនឃុំ អនុប្រធានគណៈចង្អុលការបង្ការប្រឆាំងជំងឺ COVID-១៩ ឱ្យដឹងបន្ថែម៖ ក្រៅពីសកម្មភាពដូចពោលខាងលើ ឃុំនៅទាំងផ្តុំកម្លាំងលើកកម្ពស់ស្មារតីទទួលខុសត្រូវរបស់ប្រជាជនម្នាក់ៗទៀតផង ឆ្លងតាមរយៈការផ្សព្វផ្សាយរបស់អង្គការមហាជននៅតាមមូលដ្ឋាន និងក្រុមការងារ COVID សហគមន៍។ អាស្រ័យហេតុនោះ ស្មារតីបង្ការប្រឆាំងជំងឺ COVID-១៩ របស់ប្រជាជននៅលើភូមិសាស្រ្តឃុំក៏បានលើកកម្ពស់៕
ហាថាញ់-វិមាន