ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

30/08/2021 - 07:08

អគ្គ​លេខា​បក្ស​ ដឹក​នាំ​កិច្ច​ប្រ​ជុំ​ថ្នាក់​ដឹក​នាំ​ស្នូល​ ស្តី​ពី​ការ​ងារ​បង្ការ​ប្រ​ឆាំង​ជំងឺ​ COVID-១៩

  ភូមិ​ភាគ​ជាច្រើន​នៅ​តីណាម​បូ​ បន្ត​អនុ​វត្ត​គម្លាត​សង្គម​តាម​បទ​បញ្ជា​លេខ​ ១៦/CT-TTg

អគ្គ​លេខា​ង្វៀង​ភូ​ត្រុង ថ្លែង​យោបល់​ចង្អុល​ការ​ក្នុង​អង្គ​ប្រ​ជុំ​។​ រូប​៖ ទ្រីយ៉ុង-TTXVN

សប្តាហ៍​កន្លង​ នៅ​ក្នុង​កិច្ច​ប្រ​ជុំ​ថ្នាក់​ដឹក​នាំ​ស្នូល​ ដើម្បី​ស្តាប់​គណៈ​កម្ម​ការ​ទទួល​បន្ទុក​ការ​ងារ​បក្ស​នៃ​រដ្ឋា​ភិបាល​ ធ្វើ​របាយ​ការណ៍​ស្តីពី​ស្ថាន​ភាព​ជំងឺ​រាតត្បាត​ និង​ការ​ផ្សព្វ​ផ្សាយ​នូវ​វិធាន​ការ​បន្ទាន់​ក្នុង​ការ​បង្ការ​ប្រ​ឆាំង​ជំងឺ​ COVID -១៩ នៅ​ក្រុង​ហូជី​មិញ​ និង​នៅ​តាម​បណ្ដាខេត្ត​ភាគ​ខាង​ត្បូង​ សម​មិត្ត​ ង្វៀង​ភូ​ត្រុង អគ្គ​លេខា​ បញ្ជាក់​៖ ឯក​ភាព​លើ​ការ​ប្រ​គល់​ការ​ងារ​ដល់​សម​មិត្ត​ នាយក​រដ្ឋ​មន្ត្រី​នៃ​រដ្ឋា​ភិបាល​ ធ្វើ​ជា​ប្រ​ធាន​គណៈ​ចង្អុល​ការ​ជាតិ​បង្ការ​ប្រ​ឆាំង​រោគ​ឆ្លង​; ចង្អុល​ការ​ផ្ទាល់​ ដឹក​នាំ​ប្រ​មូល​ផ្តុំ​ ឯក​ភាព​ពីមជ្ឈិម​រហូត​ដល់​ភូមិ​ភាគ​ ឆ្លើយ​តប​នឹង​តម្រូវ​ការ​កៀរ​គរ​រហ័ស​បំ​ផុត​ ប្រ​សិ​ទ្ធភាព​បំ​ផុត​រាល់​ប្រ​ភព​កម្លាំង​ វិធាន​ការ​ ដើម្បី​ទប់​ស្កាត់​ គ្រប់​គ្រង​ជំងឺ​រាត​ត្បាត​បាន​ឆាប់​រហ័ស​លើ​វិសាល​ភាព​ទូទាំង​ប្រ​ទេស​។​ សម​មិត្ត​ដែល​ជា​លេខា​គណៈ​កម្មា​ធិការ​បក្ស​ខេត្ត​ ក្រុង​នានា​ ចង្អុល​ការ​ផ្ទាល់​ក្នុង​ការ​បង្ការ​ប្រ​ឆាំង​រោគ​ឆ្លង​; ពន្លឿន​ផ្សព្វ​ផ្សា​យនូវ​ភារ​កិច្ច​មួយ​ចំ​នួន​ ដូច​ជា​៖ ប្រ​មូល​ផ្តុំ​ប្រ​ភព​កម្លាំង​ថែទាំ​សុខ​ភាព​ ការ​ពារ​អា​យុ​ជីវិត​ជូន​ប្រ​ជា​ជន​ អា​ទិភាព​ការ​ពិនិត្យ​ ព្យា​បាល​ជំងឺ​ បំ​ផុត​គឺ​អ្នក​ជំងឺ​ធ្ងន់​ កាត់​បន្ថយ​ទាប​បំ​ផុត​ការ​ឆ្លង​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់​ កាត់​បន្ថយ​ឱ្យ​នៅ​កម្រិត​ទាប​បំ​ផុត​ករណី​បាត់​បង់​ជីវិត​ ប្រើ​ប្រាស់​មាន​ប្រ​សិទ្ធ​ភាព​នូវ​ប្រ​ភព​កម្លាំង​សម្រាប់​សុខុមាល​ភាព​សង្គម​ ធានា​ផ្គត់​ផ្គង់​បាន​ទាន់​ពេល​នូវ​សម្ភារៈ​ប្រើ​ប្រាស់​ ម្ហូប​អា​ហារ​ចាំ​បាច់​ និង​ការ​ឧបត្ថម្ភ​ចាំ​បាច់​ផ្សេង​ៗ​ទៀត​ជូន​ប្រ​ជា​ជន​ខណៈ​ពេល​ធ្វើ​ចត្តា​ឡីស័ក រក្សា​គម្លាត​ ធានា​អនុ​វត្ត​យ៉ាង​ម៉ឺង​ម៉ាត់ការ​គម្លាត​សង្គម​។​ ចាត់​ចែង​ឱ្យ​បាន​ល្អ​ការ​គ្រប់​គ្រង​ បូជា​សព ចំ​ពោះ​ករណី​ដែល​បាត់​បង់​ជីវិត​ឱ្យ​បាន​សម​ស្រប​ទៅ​តាម​ទំ​នៀម​ទម្លាប់​។​ ពន្លឿន​ការ​ផ្ដុំ​កម្លាំង​ផ្សព្វ​ផ្សាយ​យុទ្ធ​សាស្រ្ត​ចាក់​វ៉ាក់​សាំង​ ពិសេស​គឺ​ការ​ផ្គត់​ផ្គង់​ ចាត់​ចែង​ចាក់​វ៉ាក់​សាំង​ នៅ​តាម​ភូមិ​ភាគ​។​ល។​ ប្រ​ញាប់​ធ្វើ​ការ​អនុ​វត្ត​ការ​ចាត់​វ៉ាក់​សាំង​ដោយ​វិសាល​ភាព​ធំ​ ដើម្បី​កាត់​បន្ថយ​ឱ្យ​នៅ​កម្រិត​ទាប​បំ​ផុត​ផល​ប៉ះ​ពាល់​ ជា​អវិជ្ជ​មាន​នៃ​ជំងឺ​រាត​ត្បាត​។​ បន្ត​អំ​ពាវ​នាវ​ ស្មារ​តី​ ជួយ​គ្នា​ទៅ​វិញ​ទៅ​មក​ កៀរ​គរ​ទូទាំង​ប្រ​ព័ន្ធ​នយោ​បាយ​ រួម​ជា​មួយ​នឹង​ទូទាំង​បក្ស​ ទូទាំង​ប្រ​ជា​ជន​ និង​ទូទាំង​កង​ទ័ព​ ពង្រីក​កម្លាំង​សាម​គ្គី​ទូទាំង​ជន​ជាតិ​ សកម្ម​ចូល​រួម​ការ​បង្ការ​ ប្រ​ឆាំង​ជំងឺ​រាត​ត្បាត​។​

*ចំ​ពោះ​មុខ​ការ​ប្រែ​ប្រួល​ស្មុគ​ស្មាញ​នៃ​ជំងឺ​ COVID-១៩ ភូមិ​ភាគ​ជា​ច្រើន​នៅ​តីណាម​បូ​ បន្ត​អនុ​វត្ត​គម្លាត​សង្គម​ តាម​បទ​បញ្ជា​លេខ​ ១៥/CT-TTg និង​បទ​បញ្ជា​លេខ​ ១៦/CT-TTg របស់​នាយក​រដ្ឋ​មន្ត្រី​នៃ​រដ្ឋា​ភិបាល​។​ ឆ្លង​តាម​រយៈ​នោះ​ ក្រុង​កឹង​ធើ បន្ត​អនុវត្ត​បទ​បញ្ជា​លេខ​ ១៦/CT-TTg ចាប់​ពីម៉ោង​ ០០ ថ្ងៃ​ទី ២៥ ខែ សីហា​ ឆ្នាំ ២០២១ រហូត​ដល់​ម៉ោង​ ០០ ថ្ងៃ​ទី ៨ ខែកញ្ញា​ ឆ្នាំ​ ២០២១។​ ក្រុង​នឹង​បង្កើន​វិធាន​ការ​មួយ​ចំ​នួន​ខាង​ក្រោម​ ដើម្បី​អនុ​វត្ត​គម្លាត​សង្គម​ មាន​ប្រ​សិ​ទ្ធភាព​៖ គ្រួ​សារ​នីមួយ​ៗ​ជ្រើស​តំ​ណាង​ម្នាក់​ចេញ​ពីកន្លែង​ស្នាក់​នៅ​ ដើម្បី​ទៅ​ទិញ​ទទួល​ម្ហូប​អា​ហា​រ សម្ភារៈ​ចាំ​បាច់​ក្នុង​អំ​ឡុង​ពេល​ចាប់​ពីម៉ោង​ ៨ ដល់​ម៉ោង​ ១៧ រៀង​រាល់​ថ្ងៃ​ និង​មិន​លើស​ពី ២ ថ្ងៃ​ក្នុង​មួយ​សប្តាហ៍​។​ កម្មា​ភិបាល​ អ្នក​រដ្ឋ​ការ​ បុគ្គ​លិក ពលករ​នៅ​តាម​ស្ថាប័ន​ អង្គ​ភាព​រដ្ឋ​  និង​ពលករ​ធ្វើ​ការ​នៅ​តាម​អា​ជីវ​កម្ម​   គ្រឹះ​ស្ថាន​ផលិត​កម្ម​   ពាណិជ្ជ​កម្ម   ។ល។​  ឯក​ជន​ដែល​អនុញ្ញាត​ឱ្យ​ដំណើរ​ការ​ គ្រាន់​តែបាន​ចេញ​ដំណើរ​ពីកន្លែង​ស្នាក់​នៅ​ទៅ​កន្លែង​ធ្វើ​ការ​និង​ផ្ទុយ​មក​វិញ​ ក្នុង​អំ​ឡុង​ពេល​ ចាប់​ពីម៉ោង​ ៦ ដល់​ម៉ោង​ ៨ និង​ចាប់​ពីម៉ោង​ ១៧ ដល់​ម៉ោង​ ១៩។​

នគរ​បាល​សង្កាត់​អាង​ហ្វា ខណ្ឌ​និញកេវ​ ក្រុង​កឹង​ធើ ត្រួត​ពិនិត្យ​ការ​អនុ​វត្ត​បទ​បញ្ជា​លេខ​ ១៦ CT-TTg របស់​នាយក​រដ្ឋ​មន្ត្រី​នៃ​រដ្ឋា​ភិបាល​។​ រូប​៖ ថាញ់​ឡុង​

ប្រ​ធាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ខេត្ត​បាក​លីវ​ ក៏​បាន​ចេញ​សេច​ក្តី​សម្រេច​អនុវត្ត​នូវ​វិធាន​ការ​បង្ការ​ប្រ​ឆាំង​ជំងឺ​ COVID-១៩ នៅ​លើភូមិ​សាស្រ្ត​ខេត្ត​តាម​បទ​បញ្ជា​លេខ​ ១៥/CT-TTg របស់​នាយក​រដ្ឋ​មន្ត្រី​នៃ​រដ្ឋា​ភិបាល​។​ រយៈ​ពេល​អនុ​វត្ត​គឺ​ ១៤ ថ្ងៃ​ ចាប់​ពីម៉ោង ​០០ ថ្ងៃ​ ២៣ ខែសីហា​ ឆ្នាំ​ ២០២១ រហូត​ដល់​ផុត​ថ្ងៃ​ទី ៥ ខែកញ្ញា​ ឆ្នាំ​ ២០២១; វិសាល​ភាព​អនុ​វត្ត​គឺ​ទូទាំង​ខេត្ត​បាក​លីវ​ វៀរលែង​តែភូមិ​សាស្រ្ត​ដែល​មាន​ហានិ​ភ័យ​ខ្ពស់​ ហានិ​ភ័យ​បំ​ផុត​ និង​តំ​បន់​បិទ​ខ្ទប់​នៅ​លើ​ភូមិ​សាស្រ្ត​ខេត្ត​ (ប្រ​សិន​បើ​មាន​) ត្រូវ​បាន​កំ​ណត់​ដោយ​ឡែក​។​ ខេត្ត​អាង​យ៉ាង​ ក៏​បន្ត​ពន្យា​ពេល​អនុ​វត្ត​គម្លាត​សង្គម​តាម​បទ​បញ្ជា​លេខ​ ១៦/CT-TTg នៅ​តាម​ស្រុក​ ក្រុង​ ចំ​នួន ​៧ រួម​មា​ន៖ ក្រុង​ឡុង​ស្វៀង​ ក្រុង​ចូវ​ដុក និង​ស្រុក​ចូវ​ថា​ញ់ ចូវ​ភូ អាង​ភូ ចើមើុយ និង​ថ្វយសើុង។​ ចំ​ណែក​ស្រុក​ភូតឹង​ ទ្រីតូង​ ទិញ​បៀង​ និង​ទីរួម​ខេត្ត​តឹង​ចូវ​ អនុវត្ត​បទ​បញ្ជា​លេខ​ ១៥/CT-TTg របស់​នាយក​រដ្ឋ​មន្ត្រី​នៃ​រដ្ឋា​ភិបាល​។​ រយៈ​ពេល​អនុ​វត្ត​គម្លាត​សង្គម​ចាប់​ពីម៉ោង​ ០០ ថ្ងៃ​ទី ២៦ ខែសីហា​ ឆ្នាំ​ ២០២១ រហូត​ដល់​ផុត​ថ្ងៃ​ទី ៥ ខែកញ្ញា​ ឆ្នាំ​ ២០២១។​ គណៈ​អចិ​ន្ត្រៃយ៍​នៃ​គណៈ​កម្មា​ធិការ​បក្ស​ខេត្ត​គៀង​យ៉ាង​ បាន​ឯក​ភាព​បន្ត​អនុ​វត្ត​បទ​បញ្ជា​លេខ​ ១៦ នៅ​លើ​វិសាល​ភាព​ទូទាំង​ខេត្ត​ក្នុង​អំ​ឡុង​ពេល​ ៧ ថ្ងៃ​ ចាប់​ពីម៉ោង​ ០០ ថ្ងៃ​ទី ២៦ ខែសីហា​ រហូត​ដល់​ផុត​ថ្ងៃ​ទី ០១ ខែកញ្ញា​។​ គណៈ​អចិន្ត្រៃយ៍​នៃ​គណៈ​កម្មា​ធិការ​បក្ស​ខេត្ត​វិញ​ឡុង​ បាន​ចេញ​សេច​ក្តី​សម្រេច​ពន្យាពេល​ អនុ​វត្ត​បទ​បញ្ជា​លេខ​ ១៦/CT-TTg  បន្ថែម​ ១០ ថ្ងៃ​ទៀត​ ចាប់​ពីថ្ងៃ​ទី ២៦ ខែសីហា​ រហូត​ដល់​ផុត​ថ្ងៃ​ទី ៤ ខែកញ្ញា​ ឆ្នាំ​ ២០២១ សំ​ដៅ​ប្រើ​ប្រាស់​អស់​ពីលទ្ធ​ភាព​រយៈ​ពេល​គម្លាត​សង្គម​បន្ត​នេះ​ ដើម្បី​គ្រប់​គ្រង​ បង្ក្រាប​រោគ​ឆ្លង​ដាច់​ស្រឡះ​។​ល។​ ភូមិ​ភាគ​នានា​ក៏​ផ្តល់​អនុ​សាសន៍​ ប្រ​ជា​ជន​អនុ​វត្ត​ម៉ឺង​ម៉ាត់​តាម​សារ​ ៥K របស់​ក្រសួង​សុខា​ភិបាល​; មិន​ចេញ​ក្រៅ​ផ្ទះ​បើ​មិន​មាន​ការ​ចាំ​បាច់​; ចូរទៅ​ចាក់​វ៉ាក់​សាំង​បង្ការ​ជំងឺ​ COVID-១៩ ពេល​ដល់​វេន​ ប្រើ​ប្រាស់​កម្ម​វិធី​ “បញ្ជី​សុខ​ភាព​អេឡិច​ត្រូនិក​” ដើម្បី​គ្រប់​គ្រង​សកម្ម​ភាព​ចាក់​វ៉ាក់​សាំង​បង្ការ​ជំងឺ​ផ្ទាល់​ខ្លួន​ រួម​ចំ​ណែក​គាំ​ទ្រ​មូល​និធិ​វ៉ាក់​សាំង​បង្ការ​ជំងឺ​ COVID-១៩ វៀត​ណាម​៕​

    ការិ​យាល័យ​កាសែត​កឹង​ធើ​ភាសា​ខ្មែរ​-វិមាន​

ចែករំលែកអត្ថបទ