មហាសាមគ្គីជនជាតិ ភូមិស្រុកផ្លាស់ថ្មី

23/08/2021 - 07:45

ប្រ​សិទ្ធ​ភាព​ពីការ​កសាង​ទម្រង់​វាល​ស្រែ​គំ​រូ​ធំ​

ស្រុក​ត្រឹង​ដេ ខេត្ត​សុក​ត្រាំង​ បាន​អនុ​វត្ត​ទម្រង់​វាល​ស្រែ​គំ​រូ​ធំ​ ផ្សារ​ភ្ជាប់​នឹង​ផលិត​ស្រូវ​គុណ​ភាព​ខ្ពស់​ ដើម្បី​នាំ​មក​នូវ​ប្រ​សិទ្ធ​ភាព​ជាក់​ស្តែង​ដល់​កសិករ​។​

ទម្រង់​វាល​ស្រែ​គំ​រូ​ធំ​នៅ​ឃុំ​វៀង​អាង​។​

តាមប្រ​សាសន៍ ​លោក​លឺវ​ហឺវ​យ័ញ​ លេខា​គណៈ​កម្មា​ធិការ​បក្ស​ ប្រ​ធាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ស្រុក​ត្រឹង​ដេ បច្ចុប្បន្ន​ ទូទាំង​ស្រុក​មាន​ ២៨៤ វាល​ស្រែ​គំ​រូ​ធំ​ ផលិត​ស្រូវ​គុណ​ភាព​ខ្ពស់​ ស្រូវ​ប្រ​ណីត​ លើផ្ទៃ​ដី​ ៤០.៤១៣ ហិកតា​ ស្រូប​អត្រា​ ៩០% នៃ​ផ្ទៃ​ដី​ពង្រោះ​ អត្រា​យន្តូប​នីយកម្ម​តាំង​ពីផ្នែក​រៀប​ចំ​ដី​រហូត​ដល់​ប្រ​មូល​ផលស្រូប​អត្រា​ ៩៨% ។​ ប្រ​ព័ន្ធ​លូបង្ហូរ​ទឹក​និង​ទំ​នប់​រាំង​ទឹក​ប្រៃស្វយ័ត ប្រ​ព័ន្ធ​ធារា​សាស្រ្ត​ប្រ​មូល​ផ្តុំ​ត្រូវ​បាន​ជីក​ស្តារ​ជារឿយ​ៗ​ និង​ជីក​ថ្មី​បន្ថែម​ សំ​ដៅ​ធានា​មាន​ទឹក​ស្រោច​ស្រព​លើផ្ទៃ​ដី​កសិកម្ម​ជាង​ ៩៥% ។​ ទន្ទឹម​នឹង​នោះ​ ចង​សម្ព័ន្ធ​អនុ​វត្ត​វិទ្យា​សាស្រ្ត​ បច្ចេក​ទេស​ជឿន​លឿន​ ដូច​ជា​៖ អនុ​វត្ត​វាល​ស្រែ​ធ្វើ​តែស្រូវ​មួយ​ប្រ​ភេទ​ រួម​អនុ​វត្ត​សង្វាក់បច្ចេក​ទេស​ "ត្រូវ​ ១ បន្ថយ​ ៥" ផលិត​ស្រូវ​តាម​ទិស​ដៅ​សរីរាង្គ​ VietGap និង​ចង​សម្ព័ន្ធ​ប្រើ​ប្រាស់​ផលិត​ផលស្រូវ​ប្រ​ណីត​។​ល។​ ពិសេស​ ក្រុម​ហ៊ុន​ភាគ​ហ៊ុន​កសិកម្ម​ GAP អា​ជីវកម្ម​ ហូក្វាង​កួរ​ និង​អា​ជីវកម្ម​ដទៃ​ទៀត​ដែល​បាន​ចុះ​កិច្ច​សន្យា​ប្រើ​ប្រាស់​ផលិត​ផលស្រូវ​ ម្ល៉ោះ​ហើយ​ កសិករ​នឹង​នរចិត្ត​ក្នុង​ការ​បង្ក​បង្កើន​ផល។​

កសិករ​ប្រើ​ប្រាស់​យន្តូបនីយក​ម្ម​ក្នុង​ការ​ប្រ​មូល​ផលស្រូវ​។​

លោក​ឡឹម​ផែន​ នៅ​ឃុំ​វៀង​អាង​ ឱ្យ​ដឹង​៖ "អា​ស្រ័យ​អនុវត្ត​វាល​ស្រែ​គំ​រូ​ ហេតុ​នោះ​ខ្ញុំ​ផលិត​ពូជ​ស្រូវ​ ST ពណ៌​ស្វាយ​ និង​ ST២៤ សម្រេច​បាន​ទិន្ន​ផលពី ៦-៨ តោន​/ហិកតា​។​ ខ្ញុំ​បាន​ចុះ​កិច្ច​សន្យា​ជាមួយ​នឹង​អា​ជីវកម្ម​ហូក្វាង​កួរ​ ម្ល៉ោះ​ហើយ​មាន​ច្រក​ចេញ​លំ​នឹង​ និង​រកបាន​ប្រាក់​ចំ​ណូល​ខ្ពស់​។​ ផ្តើម​ពីនោះ​ ខ្ញុំ​នឹង​នរចិត្ត​ផលិត​កម្ម​"។​ ចំ​ណែក​បង​ឡឹម​អឿង នៅ​ឃុំ​វៀង​អាង​ ឱ្យ​ដឹង​៖ "ចូល​រួម​វាល​ស្រែ​គំ​រូ​ធំ​ ខ្ញុំ​សង្កេត​ឃើញ​មាន​ផល​ប្រ​យោជន៍​ច្រើន​ ពីព្រោះ​វាល​ស្រែ​ផលិត​ស្រូវ​តែ​មួយ​ប្រ​ភេទ​ អនុ​វត្ត​បច្ចេក​ទេស​ កាត់​បន្ថយ​ការ​បង់​កម្រៃ​បាន​ច្រើន​។​ ខ្ញុំ​ផលិត​ពូជ​ស្រូវ​ ST ពណ៌​ស្វាយ​ ST២៤ និង​ ST២៥ មធ្យម​ភាគ​ក្នុង​មួយ​កុង​ប្រើ​ស្រូវ​ពូជ​ប្រ​មាណ​ ១០ គីឡូ​ក្រាម​។​ ខ្ញុំ​តែង​ទៅ​រវាំង​ស្រែ​ជា​ញឹក​ញាប់​ ប្រើ​ប្រាស់​ថ្នាំ​និង​ជីសម​ល្មម​ ត្រូវ​តាម​ពេល​វេលា​ ហេតុ​នោះ​ប្រិត​សំ​ចៃ​បាន​ការ​ចំ​ណាយ​ច្រើន​ បើ​ប្រៀប​នឹង​ផលិត​ស្រូវ​តាម​បែប​ប្រ​ពៃណី​ធម្ម​តា​ ម្ល៉ោះ​ហើយ​ប្រាក់​ចំ​ណូល​ខ្ពស់​បង្គួរ​"។​

លោក​លឺវ​ហឺវ​យ័ញ​ អំ​ណះអំ​ណាង​៖ "ទម្រង់​វាល​ស្រែ​គំ​រូ​ធំ​ផ្សារ​ភ្ជាប់​នឹង​ពង្រីក​ការ​ផលិត​ស្រូវ​គុណ​ភាព​ខ្ពស់​ បាន​នាំ​មក​ប្រ​សិ​ទ្ធភាព​សេដ្ឋ​កិច្ច​ខ្ពស់​បង្គួរ​ សន្សឹម​ៗ​បំ​បាត់​នូវ​ទម្លាប់​ផលិត​ស្រូវ​តាម​បែប​ខ្នាត​តូច រាយ​ប៉ាយ ឈាន​ឡើង​ទម្រង់​ផលិត​ប្រ​មូល​ផ្តុំ​ តាម​សង្វាក់បច្ចេក​ទេស​ បង្កើត​បាន​ផលិត​ផលមាន​គុណ​ភាព​ខ្ពស់​ សុវត្ថិ​ភាព​។​ ពិសេស​ ការ​អនុ​វត្ត​ព្រម​ៗ​គ្នា​នូវ​សង្វាក់​បច្ចេក​ទេស​ កាត់​បន្ថយ​ការ​ចំ​ណាយ​ពី ២-៣ លាន​ដុង​/ហិក​តា​/រដូវ​ បង្កើន​ប្រាក់​ចំ​ណូល​ពី ៤ ដល់ ៥ លាន​ដុង​/ហិក​តា​/រដូវ​ បើ​ប្រៀប​នឹង​ការ​ផលិត​តាម​បែប​ប្រ​ពៃណី​។​ ផ្តើម​ពីនោះ​ រួម​ចំ​ណែក​បង្កើន​ប្រាក់​ចំ​ណូល​ លើក​កម្ពស់​ជីវភាព​សម្ភារៈ​ ស្មារ​តី​ជូន​ប្រ​ជា​ជន​នៅ​ជន​បទ​"៕​

                                      លីធាន​-វិមាន​

ចែករំលែកអត្ថបទ