លោកគឹមភឿក នៅភូមិតាសឹក ឃុំឡុងហ៊ីប ស្រុកថ្កូវ ខេត្តត្រាវិញ ជាអ្នកមានប្រជាប្រិយនិងជាគំរូឆ្នើមក្នុងការចលនាកសាងជនបទថ្មីនៅភូមិស្រុក។
លោកគឹមភឿក។
ក្នុងនាមជាអ្នកមានប្រជាប្រិយក្នុងជនរួមជាតិខ្មែរ លោកគឹមភឿក តែងបញ្ចេញអស់ពីសមត្ថភាពរបស់ខ្លួន។ លោករួមជាមួយរដ្ឋអំណាចភូមិភាគអនុវត្តល្អការងារផ្សព្វផ្សាយ ពង្រឹងទំនុកចិត្ដប្រជាជនចំពោះការដឹកនាំរបស់បក្ស ដោយកៀរគរជនរួមជាតិខ្មែរច្រើនកុះករចូលរួមចលនានៅភូមិស្រុក។ ពិសេសលោកបានចូលរួមការងារនិងមានតួនាទីសំខាន់ៗជាច្រើន ក្នុងការចលនានៅភូមិស្រុក ដូច៖ ប្រធានគណៈកម្មការវត្តតាសឹក ប្រធានក្លឹបផ្សព្វផ្សាយច្បាប់ និងប្រធានកងស្វ័យត្រាណការពារបរិស្ថានភូមិតាសឹក ។ល។ ម្ល៉ោះហើយ លោកចលនាជនរួមជាតិខ្មែរចូលរួមបានគ្រប់នូវចលនាដែលរដ្ឋអំណាចភូមិភាគបានបំផុស។
លោកគឹមភឿក ឱ្យដឹង៖ “ខ្ញុំតែងខិតខំផ្សព្វផ្សាយ ចលនាមាមីងចូលរួមកសាងជនបទថ្មី ការពារបរិស្ថាន ហើយត្រូវបានមាមីងយល់ស្របគាំទ្រជានិច្ច។ ក្រៅពីការចលនាមាមីងបរិច្ចាគដីធ្វើផ្លូវ ខ្ញុំតែងធ្វើការផ្សព្វផ្សាយដល់មាមីងអនុវត្តល្អនូវគោលការណ៍របស់បក្ស គោលនយោបាយ ក្រឹត្យច្បាប់របស់រដ្ឋទៀតផង។ ពិសេសក្នុងពេលប្រថុចញ៉ុចបង្ការ ប្រឆាំងជំងឺ COVID-១៩ ខ្ញុំបានស្វែងយល់ឯកសារជាច្រើន ដើម្បីផ្សព្វផ្សាយដល់មាមីងអនុវត្តយ៉ាងម៉ឺងម៉ាត់នូវសារលិខិត “៥K” របស់ក្រសួងសុខាភិបាលផងដែរ។ ផ្តើមពីនោះ រួមចំណែកលើកកម្ពស់ស្មារតីភ្ញាក់រលឹកក្នុងការបង្ការ ប្រឆាំងជំងឺឆ្លងរាលដាលដល់មាមីងខ្មែរនៅទីនេះផង”។
លោកគឹមបៃលី ប្រធានគណៈកម្មាធិការប្រជាជនឃុំឡុងហ៊ីប (ខាងស្តាំ) ជាមួយលោកគឹមភឿក ពិនិត្យសំណង់កសាងដំណាក់សុខាភិបាល។
លោកគឹមបៃលី ប្រធានគណៈកម្មាការធិការប្រជាជនឃុំឡុងហ៊ីប ឱ្យដឹង៖ “លោកគឹមភឿក ត្រូវបានជ្រើសជាអ្នកមានប្រជាប្រិយក្នុងសហគមន៍។ ម្យ៉ាងទៀត លោកបានជំនួយដល់គណៈកម្មាធិការបក្ស គណៈកម្មាធិការប្រជាជន ចលនាប្រជាជនរួមវិភាគទានទឹកប្រាក់កសាងបង្គោលភ្លើងផ្លូវបានចំនួន ៨៦ ដើម ក្នុងមួយដើមតម្លៃ ១,៥ លានដុង។ ជាពិសេស គ្រួសារគាត់បានបរិច្ចាគដី ១.៥០០ ម៉ែត្រការ៉េ ដើម្បីកសាងដំណាក់សុខាភិបាលឃុំឡុងហ៊ីប និងធ្វើផ្លូវបេតុងទៀតផង។ លោកគឹមភឿក ទទួលបានលិខិតសរសើរជាច្រើនរបស់ឃុំនិងស្រុក ពីព្រោះការរួមចំណែករបស់លោកក្នុងរយៈពេលកន្លង"៕
សឺនម៉ាល័យ-លីសៀ