មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

09/08/2021 - 08:12

អ្នក​ឈាន​មុខ​ក្នុង​ការ​ចលនា​មហា​ជន​

លោក​ថាច់​កួង​ចម្រើន​ នៅ​ឃុំ​ថាញ់​ហ្វាសើុង​ស្រុក​កូវ​ង៉ាង​ ខេត្ត​ត្រា​វិញ​ តែង​បាន​មាមីង​គោ​រព​រាប់​អាន ព្រោះ​គាត់​ជា​អ្នក​អស់​ពី​ចិត្ត​នឹង​ការ​ចលនា​នៅ​ភូមិ​ភាគ​។​

​ លោក​ថាច់​កួង​ចម្រើន​។​

លោក​ថាច់​កួង​ចម្រើន​ កើត​ឆ្នាំ​ ១៩៧៧ បច្ចុប្បន្ន​ជា​ប្រ​ធាន​គណៈ​កម្ម​ការ​រណសិរ្ស​ភូមិ​ ភូមិ​មេ​រង​ចាស់​ និង​ជា​សមា​ជិក​គណៈ​កម្ម​ការ​វត្ត​មេរង​ថ្មី​ផង​។​ លោក​បាន​ប្រ​ជា​ជន​ទំ​នុក​ចិត្ត​ ដោយ​ទង្វើ​ជាក់​ស្តែង​ដូច​៖ ចលនា​ប្រ​ជា​ជន​កសាង​អំ​ពូល​ភ្លើង​បំ​ភ្លឺ​ផ្លូវ​កសាង​ផ្នត់​រស់​នៅ​ស៊ី​វិល័យ​ គ្រួ​សារ​វប្ប​ធម៌​ និង​បំ​បាត់​បាប​គ្រោះ​សង្គម​ ។​ល។​ ដោយ​បាន​លោក​និង​អង្គ​ការ​មហា​ជន​អនុ​វត្ត​ល្អ​ការ​ងារ​ចលនា​ និង​បាន​ប្រ​ជា​ជន​យល់​ស្រប​ ម្ល៉ោះ​ហើយ​ដងផ្លូវ​នៅ​ក្នុង​ភូមិ​ សុទ្ធ​តែ​មាន​អំ​ពូល​ភ្លើង​បំ​ភ្លឺ​ផ្លូវ​ទាំង​អស់​ ។​ លោក​ថាច់​កួង​ចម្រើន​ ឱ្យ​ដឹង​៖ “ដំបូង​បំ​ពេញ​ការ​ងារ​ចលនា​មហា​ជន​ ខ្ញុំ​ជួប​ការ​លំ​បាក​ច្រើន​។​ ប៉ុន្តែ​ដោយ​ការ​អត់​ធ្មត់​ប្រឹង​ចលនា​ ឃើញ​ថា​រូប​ខ្ញុំ​បាន​ជួយ​មា​មីង​យល់​ពីគោល​ការណ៍​ គោល​មាគ៌ា​របស់​បក្ស​ ក្រឹត្យ​ច្បាប់​របស់​រដ្ឋ​។​ ផ្តើម​ពី​នោះ​ ខ្ញុំ​កាន់​តែ​មាន​ទំ​នុក​ចិត្ត​ក្នុង​ប្រ​ជា​ជន​ ការ​ងារ​ចលនា​មាន​ភាព​ងាយ​ស្រួល​ពីមួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​”។​

លោក​ថាច់​បើ​ អនុ​ប្រ​ធាន​គណៈ​កម្មា​ធិការ​រណ​សិរ្ស​មាតុ​ភូមិ​វៀត​ណាម​ឃុំ​ថាញ់​ហ្វា​សើុង​ឱ្យ​ដឹង​៖ "លោក​ថាច់​កួង​ចម្រើន​ ជា​អ្នក​ឈាន​មុខ​ក្នុង​ការ​ចលនា​មហា​ជន​ ក្រៅ​ពី​ការ​ងារ​រណសិរ្ស​ គាត់​ថែម​ទាំង​ទទួល​បន្ទុក​បង្ហាត់​បង្រៀន​ ខាង​ពុទ្ធិ​កសិក្សា​ និង​ជួយ​ខ្នះ​ខ្នែង​កិច្ច​ការ​ក្នុង​វត្ត​ទៀត​ផង​។​ ពិ​សេស​ កិច្ច​ការ​នេះ​បាន​ធ្វើ​ឱ្យ​គាត់​មាន​ទំ​នាក់​ទំ​នង​ជិត​ស្និទ្ធ​ជា​មួយ​ព្រះ​សង្ឃ​ គណៈ​កម្ម​ការ​វត្ត​ និង​មាមីង​ខ្មែរ​ ម្ល៉ោះ​ហើយ​ គាត់​មាន​ភាព​ងាយ​ស្រួល​ក្នុង​ការ​ចលនា​។​ ម្យ៉ាង​ទៀត​ ភូមិ​មេរង​ចាស់​ត្រូវ​បាន​វាយ​តម្លៃ​ខ្ពស់​អំ​ពី​សុវត្ថិ​ភាព​ សន្តិ​សុខ​សណ្តាប់​ធ្នាប់​ ក្នុង​នោះ​ ក៏​មាន​ការ​រួម​ចំ​ណែក​របស់​លោក​ថាច់​កួង​ចម្រើន​ផង​ដែរ​។​ មិន​ត្រឹម​តែ​ចលនា​ប្រ​ជា​ជន​ អនុ​វត្ត​ល្អ​ការ​ចលនា​ការ​ពារ​សន្តិ​សុខ​ការ​ពារ​ប្រ​ទេស​ប៉ុណ្ណោះ​ទេ លោក​ថាច់​កួងចម្រើន​ ថែម​ទាំង​ចូល​រួម​ផ្សព្វ​ផ្សា​យដល់​មាមីង​ពី​របៀប​បង្ការ​ ប្រ​ឆាំង​ជំងឺ​ COVID - 19 មាន​ប្រ​សិទ្ធ​ភាព​ទៀត​ផង​"៕​

                            សឺន​ម៉ាល័យ​-លីសៀ

ចែករំលែកអត្ថបទ