អគ្គលេខាបក្ស ង្វៀងភូត្រុង ទើបចែងសេចក្តីអំពាវនាវផ្ញើជូនជនរូមជាតិ សមមិត្ត យុទ្ធជនក្នុងទូទាំងប្រទេស និងជនរួមជាតិយើងនៅក្រៅប្រទេស អំពីការបង្ការ ប្រឆាំងជំងឺរាលដាល COVID-១៩ ។ កាសែតកឹងធើ - ភាសាខ្មែរ គោរពផ្ញើជូនមិត្តអ្នកអាននូវអត្ថបទ អំពាវនាវរបស់អគ្គលេខាបក្ស ង្វៀងភូត្រុង មានសេចក្តីដូចខាងក្រោម៖
អគ្គលេខាបក្ស ង្វៀងភូត្រុង
សូមគោរពបងប្អូនជនរួមជាតិ សមមិត្ត យុទ្ធជនក្នុងទូទាំងប្រទេស និងបងប្អូនជនរួមជាតិយើងនៅក្រៅប្រទេស!
រយៈពេលកន្លង នៅចំពោះមុខនៃការប្រែប្រួលយ៉ាងស្មុគស្មាញនៃស្ថានភាពជំងឺរាលដាល COVID-១៩ បក្សនិងរដ្ឋយើងបានចែងសេចក្តីណែនាំជាច្រើន ស្តីពីការពង្រឹងការបង្ការ ប្រឆាំង គិតគូរជីវភាព និងការពារសុខភាពប្រជាជននិងការអភិវឌ្ឍសេដ្ឋកិច្ច - សង្គម ; ដាក់ចេញជាច្រើនគោលនយោបាយឧបត្ថម្ភទាន់ពេលដល់ប្រជាជន អាជីវកម្ម ដែលកំពុងជួបប្រទះការលំបាកដោយសារផលប៉ះពាល់នៃជំងឺរាលដាល COVID-១៩... គ្រប់ថ្នាក់ គ្រប់ផ្នែក គ្រប់ភូមិភាគ និងប្រជាជនទូទាំងប្រទេសបានម្ចាស់ការ និងអនុវត្តនូវវិធានការខ្លាំងក្លា ប្តូរផ្តាច់ ដូចជា៖ ដាក់ឱ្យនៅដាច់ដោយឡែក គម្លាតសង្គម “យុទ្ធសាស្ត្រចាក់វ៉ាក់សាំង” “វ៉ាក់សាំងនិងវិធានការ ៥k” ដើម្បីបង្ការ ប្រឆាំង ទប់ស្កាត់ការរាលដាល ជំហានដំបូងទទួលបានលទ្ធផលវិជ្ជមាន។
បច្ចុប្បន្ន ស្ថានភាពនៃជំងឺរាលដាល COVID-១៩ នៅតែវិវត្តយ៉ាងស្មុគស្មាញ ល្បឿនរីករាលដាលយ៉ាងឆាប់រហ័ស បង្កការខូចខាតយ៉ាងធ្ងន់ធ្ងរដល់សុខភាព និងអាយុជីវិតរបស់ប្រជាជន និងជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរដល់សេដ្ឋកិច្ច-សង្គម និងលើគ្រប់វិស័យនៃជីវភាព។ ដោយស្មារតី “ប្រឆាំងជំងឺដូចប្រឆាំងសត្រូវ” ការពារសុខភាពនិងអាយុជីវិតរបស់ប្រជាជនជាបញ្ហាចម្បង ជាបឋមតំណាងឱ្យថ្នាក់ដឹកនាំបក្សនិងរដ្ឋ ខ្ញុំសូមអំពាវនាវដោយស្មោះដល់ទូទាំងបក្ស ទូទាំងប្រជាជន ទូទាំងកងទ័ព និងជនរួមជាតិយើងនៅបរទេស៖ យើងបានខិតខំហើយកាន់តែខិតខំជាងទៀត; សាមគ្គីហើយកាន់តែសាមគ្គីជាងទៀត; ប្តេជ្ញាហើយកាន់តែប្តេជ្ញាជាងទៀត; បណ្តាជនជាតិ និងមនុស្សទាំងឡាយរួមមកដូចជាមនុស្សតែម្នាក់ ស្ម័គ្រស្មោះជាមួយបក្ស រដ្ឋាភិបាល គ្រប់ថ្នាក់ គ្រប់ផ្នែក រកគ្រប់មធ្យោបាយ ប្តេជ្ញាទប់ស្កាត់ ច្រានថយក្រោយឱ្យបាន មិនទុកឱ្យជំងឺរាលដាលធំទូលាយនៅក្នុងសហគមន៍។ ខ្ញុំស្នើឱ្យគណៈកម្មាធិការបក្សគ្រប់លំដាប់ថ្នាក់ អង្គការបក្ស រដ្ឋអំណាច គណៈចង្អុលការបង្ការ ប្រឆាំងជំងឺ COVID-១៩ ចាប់ពីថ្នាក់មជ្ឈិមដល់មូលដ្ឋាន ត្រូវប្តូរផ្តាច់ជាងទៀតក្នុងការដឹកនាំ ចង្អុលការ។ ផ្តោតការយកចិត្តទុកដាក់កំពូល ទាំងកម្លាំងទាំងពេលវេលា ផ្តល់អាទិភាពរាល់ប្រភពកម្លាំងទាំងអស់។ ម្ចាស់ការក្តោបក្តាប់និងព្យាករណ៍ គ្រប់គ្រងស្ថានការណ៍បានល្អ ។ ជាកំហិតមិនត្រូវធ្វេសប្រហែស ព្រងើយកន្តើយ ខ្វះភាពម្ចាស់ការក្នុងការទប់ទល់ជាមួយនឹងការវិវត្តថ្មីនៃជំងឺរាលដាល ។ រវៀសរវៃ ច្នៃប្រឌិតក្នុងការអនុវត្តមានប្រសិទ្ធភាពការងារដ៏សំខាន់នេះ។
ខ្ញុំជឿជាក់យ៉ាងមុតមាំថា ការរួមកម្លាំងក្នុងទូទាំងប្រទេស ទូទាំងបក្សនិងទូទាំងប្រជាជន ស្រុះស្រួល ឯកឆន្ទៈនិងសកម្មភាព រួមជាមួយនឹងការជួយជ្រោមជ្រែងដោយស្មោះពីបងប្អូនជនរួមជាតិយើងនៅក្រៅប្រទេសនិងមិត្តភក្តិអន្តរជាតិ។ ដាច់ខាតយើងនឹងយកឈ្នះលើជំងឺរាលដាល COVID-១៩ ហើយត្រូវតែយកឈ្នះឱ្យទាល់តែបាន ដើម្បីរួមចំណែកយ៉ាងសក្តិសមក្នុងការខិតខំរួមរបស់មនុស្សជាតិ ដើម្បីពិភពលោកមួយសុវត្ថិភាព តម្លាភាព សន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការនិងវិបុលភាព សក្ដិសមនឹងប្រពៃណីវីរភាពដ៏រុងរឿងរបស់ប្រទេសជាតិយើង ប្រជាជនយើង៕
ង្វៀងភូត្រុង
អគ្គលេខានៃគណៈប្រតិបត្តិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម
(ប្រភព៖ គេហទំព័រព័ត៍មានរដ្ឋាភិបាល)