ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

02/08/2021 - 08:31

សម័យ​ប្រ​ជុំ​លើក​ទី ១ រដ្ឋ​សភា​ នីតិ​កាល​ទី XV

​ រដ្ឋ​សភា​រៀបចំ​ឡើង​វិញ​ក្បាល​ម៉ាស៊ីន​រដ្ឋ​ រដ្ឋ​សភា​ រដ្ឋា​ភិបាល​ និង​សម្រេច​នូវ​ខ្លឹម​សារ​សំ​ខាន់​ៗ​ជាច្រើន​

រយៈ​ពេល​ជាង​មួយ​សប្តាហ៍​ សម័យ​ប្រ​ជុំ​លើក​ទី ១ រដ្ឋ​សភា​ នីតិ​កាល​ទី XV បាន​ប្រ​ព្រឹត្ត​ឡើង​នៅ​អគារ​រដ្ឋ​សភា​ រដ្ឋ​ធានី​ហា​ណូយ​។​

សម​មិត្ត​ថ្នាក់​ដឹក​នាំ​បក្ស​ រដ្ឋ​ ធ្វើ​ការ​បោះ​ឆ្នោត​ជ្រើស​រើស​ប្រ​ធាន​រដ្ឋ​នៅ​ព្រឹក​ថ្ងៃ​ទី ២៦ ខែកក្កដា​។​ ​

រូប​ថត​៖ VGP/ញឹក​បាក់​

នា​សម័យ​ប្រ​ជុំ​លើក​ដំបូង​នេះ​ រដ្ឋ​សភា​ បាន​ចំ​ណាយ​ពេល​ជា​ច្រើន​ ដើម្បី​កំ​ណត់​សម្រេច​នូវ​រចនា​សម្ព័ន្ធ​ចាត់​តាំង​ និង​បោះ​ឆ្នោត​ ផ្ដល់​សច្ចា​នុមតិ​បុគ្គ​លិក​ជាន់​ខ្ពស់​នៃ​ក្បាល​ម៉ាស៊ីន​រដ្ឋ​។​ យោង​តាម​នោះ​ រដ្ឋ​សភា​ នីតិ​កាល​ទី XV បាន​អនុ​វត្ត​សម្រេច​ការ​បោះ​ឆ្នោត​ និង​អនុ​មតិ​លើ​សេច​ក្ដី​សម្រេច​បោះ​ឆ្នោត​តំ​ណែង​ថ្នាក់​ដឹក​នាំ​ស្នូល​ ៣ រូប​ គឺ​៖ ប្រ​ធាន​រដ្ឋ​សភា​ ប្រ​ធាន​រដ្ឋ​ និង​នា​យក​រដ្ឋ​មន្ត្រី​។​ ជាក់​ស្ដែង​៖ សម​មិត្ត​ វឿង​ឌិញ​ហ្វែ ប្រ​ធាន​រដ្ឋ​សភា​ នីតិ​កាល​  ទី XIV កាន់​តំ​ណែង​ជា​ប្រ​ធាន​រដ្ឋ​សភា​ នីតិ​កាល​ទី XV។​ សម​មិត្ត​ ង្វៀង​ស្វឹង​ភុក ប្រ​ធាន​រដ្ឋ​ អា​ណត្តិ​កាល​ ២០១៦-២០២១ (ចាប់​ពី​ខែ​មេសា​ ឆ្នាំ​ ២០២១) កាន់​តំ​ណែង​ជា​ប្រ​ធាន​រដ្ឋ​ អា​ណត្តិ​កាល​ ២០២១-២០២៦។​ សម​មិត្ត​ ផាម​មិញ​ជិញ នាយក​រដ្ឋ​មន្រ្តី​នៃ​រដ្ឋា​ភិបាល​ អា​ណត្តិ​កាល​ ២០១៦ -២០២១ (ចាប់​ពី​ខែ​មេសា​ ឆ្នាំ​ ២០២១) បាន​បោះ​ឆ្នោត​កាន់​តំ​ណែង​ជា​នាយក​រដ្ឋ​មន្រ្តី​នៃ​រដ្ឋា​ភិបាល​ អា​ណត្តិ​កាល​ ២០២១ -២០២៦។​

រដ្ឋ​សភា​ ក៏​បាន​បោះ​ឆ្នោត​តំ​ណែង​អនុ​ប្រ​ធាន​រដ្ឋ​សភា​ ៤ រូប​ អនុ​ប្រ​ធាន​រដ្ឋ​ ឧប​នា​យក​រដ្ឋ​មន្រ្តី​ ៤ រូប​ និង​តំ​ណែង​សំ​ខាន់​ៗ​ ជាច្រើន​ទៀត​។​ យោង​តាម​នោះ​ អនុ​ប្រ​ធាន​រដ្ឋ​សភា​ ៤ រូប​ រួម​មាន៖ សម​មិត្ត​ ត្រឹង​ថាញ់​ម៉ឹង សម​មិត្ត​ ង្វៀង​ខាក់ឌិញ​ សម​មិត្ត​ ង្វៀង​ឌឹក​ហាយ​ និង​សម​មិត្ត​ ត្រឹង​ក្វាង​ភឿង។​ លោក​ស្រី​ វ៉ធី​អាញ់​ស្វឹង​ បាន​រដ្ឋ​សភា​ នីតិ​កាល​ទី XV បោះ​ឆ្នោត​បន្ត​កាន់​តំ​ណែង​អនុ​ប្រ​ធាន​រដ្ឋ​ អា​ណត្តិ​កាល​ ២០២១ - ២០២៦។​  ឧប​នា​យក​រដ្ឋ​មន្រ្តី​ ៤ រូប​ រួម​មាន ៖ សម​មិត្ត​ ផាម​ប៊ិញ​មិញ​ សម​មិត្ត​ ឡេ​មិញ​ខៃ សម​មិត្ត​ ឡេ​វ៉ាន់​ថាញ់ និង​សម​មិត្ត​ វ៉ូវ​ឌឹក​ដាម​។​ ក្នុង​សម័យ​ប្រ​ជុំ​លើក​ទី១ ទន្ទឹម​នឹង​ការ​ងារ​បុគ្គ​លិក​រដ្ឋ​សភា​ ក៏​បាន​ពិនិត្យ​ពិច័យ​សម្រេច​នូវ​ខ្លឹម​សារ​សំ​ខាន់​ៗ​ជាច្រើន​។​  តួយ៉ាង​ដូច​ជា​៖ ផែន​ការ​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម​ ៥ ឆ្នាំ​ ដំណាក់​កាល​ ២០២១-២០២៥ ផែន​ការ​ហិរញ្ញ​វត្ថុ​រយៈ​ពេល​មធ្យម​ ផែន​ការ​វិនិ​យោគ​ទុន​សាធារ​ណៈរយៈ​ពេល​មធ្យម​ ផែន​ការ​ប្រើ​ប្រាស់​ដី​ ៥ ឆ្នាំ​ខាង​មុខ​ កំ​ណត់​សម្រេច​នូវ​កម្ម​វិធី​ទិស​ដៅ​ជាតិ​ចំ​នួន​ ២ ស្ដី​ពីការ​កសាង​ជន​បទ​ថ្មី​ និង​កាត់​បន្ថយ​ភាព​ក្រី​ក្រប្រ​កប​ដោយ​ចីរ​ភាព​ ដំណាក់​កាល​ ២០២១ - ២០២៥៕​

           ការិយា​ល័យ​ភាសា​ខ្មែរ​ - ថាច់​ធី

ចែករំលែកអត្ថបទ