មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

26/07/2021 - 08:41

ទឹក​ព្រះ​ទ័យ​របស់​ព្រះ​តេជ​ព្រះ​គុណ​ ត្រឹង​យ៉ឹង

ព្រះ​តេជព្រះ​គុណ​ ធម្ម​សុវណ្ណិកោ ត្រឹង​យ៉ឹង ព្រះ​ចៅ​អធិ​ការ​វត្ត​នាគ​វនារាម (ខ្ទឹង​) អនុ​សង្កាត់​ ១០ សង្កាត់​ ៧ ក្រុង​ត្រា​វិញ​ ខេត្ត​ត្រា​វិញ​ រយៈ​កាល​ជាង​ ៣១ ព្រះ​វស្សា​នៃ​ការ​សាង​ផ្នួសព្រះ​អង្គ​បាន​រួម​ចំ​ណែក​យ៉ាង​ច្រើន​ក្នុង​បុព្វ​ហេតុ​អប់​រំ។​ ក្រៅ​ពីនោះ​ ព្រះ​អង្គ​នៅ​ទាំង​បាន​ជួយ​គ្រួ​សារ​ក្រី​ក្រ​ជា​ច្រើន​ ជម្នះ​លំ​បាក​ក្នុង​ជីវ​ភាព​។​

 ​ ព្រះ​តេជ​ព្រះ​គុណ​ ត្រឹង​យ៉ឹង ប្រ​គល់​អា​ហា​រូប​ករណ៍​ ១០ ចំ​ណែក​ដល់​អ្នក​យក​ព័ត៌​មាន​កា​សែត​កឹង​ធើ ដើម្បី​កាសែត​កឹង​ធើ ចាត់​តាំង​ជ្រើស​រើស​និង​ប្រ​គល់​ឱ្យ​សិស្ស​ និស្សិត​ខ្មែរ​ក្រី​ក្រ សង្វាត​រៀន​សូត្រ​កំ​ពុង​រៀន​នៅ​ក្រុង​កឹង​ធើ។​

ឆ្នាំ​ ១៩៩០ យុវ​ជន​ត្រឹង​យ៉ឹង បាន​ចូល​សាង​ផ្នួស​នៅ​វត្ត​នាគ​វនារាម​ខ្ទឹង​ ដើម្បី​តប​ស្នង​សង​គុណ​ឪ​ពុក​ម្តាយ​។​ ក្នុង​រយៈ​ពេល​សិក្សា​រៀន​សូត្រ​ ព្រះ​តេជ​ព្រះ​គុណ​ ត្រឹង​យ៉ឹង តែង​ឧស្សាហ៍​ព្យា​យាម​សិក្សា​រៀន​សូត្រ​ធម៌​ វិន័យ​ អក្សរ​សាស្រ្ត​ជាតិ​។​ ឆ្នាំ​២០០៤ ព្រះ​អង្គ​បាន​ព្រះ​សង្ឃ​ និង​គណៈ​កម្ម​ការ​ ពុទ្ធ​បរិស័ទ​ ជឿទុក​ចិត្ត​តែង​តាំង​ជា​ព្រះ​ចៅ​អធិ​ការ​វត្ត​ រហូត​មក​ដល់​សព្វ​ថ្ងៃ​។​

ទទួល​តួនាទី​ជាព្រះ​ចៅ​អធិ​ការ​វត្ត​ ព្រះ​តេជ​ព្រះ​គុណ​ធម្ម​សុវណ្ណិកោ ត្រឹង​យ៉ឹង តែង​យក​ព្រះ​ទ័យ​គិត​គូរ​ការ​ងារ​កសាង​វត្ត​អា​រាម​ ជាក់​ស្ដែង​ព្រះ​អង្គ​បាន​ចលនា​ពុទ្ធ​បរិស័ទ​កសាង​ខ្លោង​ទ្វារ​ ជួស​ជុល​ព្រះ​វិហារ​ សម​ណកុដិ​ សាលា​ ឈា​បនដ្ឋាន​ របង​វត្ត​ និង​សមិទ្ធិ​ផល​ជា​ច្រើន​ទៀត​។​ ក្រៅ​ពីនោះ​ ព្រះ​អង្គ​នៅ​ទាំង​ចលនា​ពុទ្ធ​បរិស័ទ​និង​សប្បុរស​ជន​ទាំង​ក្នុង​និង​ក្រៅ​ខេត្ត​ ជូន​អំ​ណោយ​ដល់​អ្នក​ក្រ សិស្ស​ក្រី​ក្រ សង្វាត​រៀន​សូត្រ​នៅ​ភូមិ​ភាគ​ ព្រម​ទាំង​បាន​ជូន​អា​ហា​រូប​ករណ៍​ចំ​នួន​ ១០ ចំ​ណែក​ដល់​និស្សិត​ក្រី​ក្រ​កំ​ពុង​រៀន​នៅ​ក្រុង​កឹង​ធើ​ផង​ដែរ​ (អំ​ណោយ​មួយ​ចំ​ណែក​តម្លៃ​ ១ លាន​ដុង​)។​ កាល​ពី​ឆ្នាំ​ ២០២០ ព្រះ​អង្គ​ចលនា​សប្បុរស​ជន​ប្រ​គេន​ម៉ាស់ អាល់​កុល​ដល់​ព្រះ​សង្ឃ​ខ្មែរ​នៅ​ក្នុង​ខេត្ត​ ១៤៣ វត្ត​ ដើម្បី​បង្ការ​ប្រ​ឆាំង​ជំងឺ​ COVID-១៩។​ ព្រះ​តេជព្រះ​គុណ​ ធម្ម​សុវណ្ណិ​កោ ត្រឹង​យ៉ឹង មាន​ថេរដី​កា​៖ "ចំ​ពោះ​ទង្វើ​ជាក់​ស្តែង​ទាំង​អស់​នេះ​ គឺ​អា​ត្មា​ប្រតិ​បត្តិ​តាម​ធម៌​វិន័យ​របស់​ព្រះ​សម្មា​សម្ពុទ្ធ​ និង​រៀន​សូត្រ​តាម​សីល​ធម៌​ ឥរិយា​បថ​របស់​អ៊ំ​ហូ។​ ដើម្បី​ឱ្យ​ពុទ្ធ​បរិស័ទ​ជ្រួត​ជ្រាប​អំ​ពី​ឧត្តម​គតិ​របស់​អ៊ំ​ ពេល​ទៅ​ទេស​នា​ម្តង​ៗ​ អា​ត្មា​ភាព​តែង​លើក​យក​នូវ​មេ​រៀន​ជីវិត​ជាក់​ស្តែង​ ដើម្បី​ពន្យល់​ដល់​ពុទ្ធ​បរិស័ទ​ធ្វើ​តាម​"។​

លោក​គឹម​សាល​ ប្រ​ធាន​គណៈ​កម្ម​ការ​វត្ត​ បញ្ជាក់​ឱ្យ​ដឹង​៖ "ជា​មួយ​នឹង​តួនា​ទី​ជា​ព្រះ​សង្ឃ​មាន​ប្រ​ជា​ប្រិយ​ អនុ​ប្រ​ធាន​សមាគម​ព្រះ​សង្ឃ​សាម​គ្គី​ស្នេហា​ជាតិ​ក្រុង​ត្រា​វិញ​ ប្រ​ធាន​គណៈ​កម្ម​ការ​វប្ប​ធម៌​ក្រុង​ត្រា​វិញ​ ប្រ​ធាន​គណៈ​កម្ម​ការ​អប់​រំព្រះ​សង្ឃ​ ដូន​ជី​ក្រុង​ត្រា​វិញ​ ព្រះ​តេជព្រះ​គុណ​ ត្រឹង​យ៉ឹង នៅ​ទាំង​រួម​ជា​មួយ​នឹង​រដ្ឋ​អំ​ណាច​ភូមិ​ភាគ​ឃោស​នា ចលនា​មាមីង​ពុទ្ធ​បរិស័ទ​អនុ​វត្ត​ល្អ​នូវ​គោល​ការណ៍​របស់​បក្ស​ គោល​នយោ​បាយ​ ច្បាប់​របស់​រដ្ឋ​។​ ព្រះ​អង្គ​តែង​ចូល​រួម​នូវ​សកម្ម​ភាព​សប្បុរស​ធម៌​សង្គម​ ដើម្បី​ជួយ​ឱ្យ​ជីវ​ភាព​ជន​រួម​ជាតិ​ខ្មែរ​កាន់​តែ​ល្អ​ប្រ​សើរ​ពីមួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​។​ ក្រៅ​ពីនោះ​ ព្រះ​អង្គ​នៅ​ទាំង​បង្កើត​បាន​វង់​ភ្លេង​ឆៃ​យុាំ បើក​ថ្នាក់​បង្រៀន​អក្សរ​ខ្មែរ​ក្នុង​រដូវ​វិស្សម​កាល​ដល់​កូន​ចៅ​ខ្មែរ​ទៀត​ផង​ ម្ល៉ោះ​ហើយ​មាមីង​ខ្មែរ​អ្នក​ណា​ក៏​គោ​រព​រាប់​អាន​ព្រះ​អង្គ​"៕​

                                      សើុងម៉ាល័យ​-វិមាន​

ចែករំលែកអត្ថបទ