មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

19/07/2021 - 14:53

សិល្ប​ករ​ឆ្នើម​ សាង​សេដ្ឋ​ អស់​ពីចិត្ត​នឹង​វប្ប​ធម៌​ជន​ជាតិ​

សិល្បករ​ឆ្នើម​ សាង​សេដ្ឋ​ ឈ្មោះ​ពិត​គឺ​ថាច់​សេដ្ឋ​ កើត​ឆ្នាំ​ ១៩៥២ នៅ​ស្រុក​កូវ​កែ ខេត្ត​ត្រា​វិញ​។​ លោក​ជា​អ្នក​អស់​ពី​ចិត្ត​នឹង​ការ​ងារ​តែង​និពន្ធ​ និង​ស្រាវ​ជ្រាវ​វប្ប​ធម៌​ សិល្បៈ​ខ្មែរ​នៅ​ខេត្ត​ត្រា​វិញ​និយាយ​ដោយ​ឡែក​ និង​នៅ​ណាម​បូ​និយាយ​រួម​។​

សិល្បករ​ឆ្នើម​ សាង​សេដ្ឋ​។​

ក្នុង​ដំ​ណើរ​ការ​ការ​ងារ​ លោក​សាង​សេដ្ឋ​ បាន​ឆ្លង​កាត់​មុខ​តំ​ណែង​ផ្សេង​ៗ​ដូច​៖ អនុ​ប្រ​ធាន​សមា​គម​អក្សរ​សិល្ប៍​ខេត្ត​ត្រា​វិញ​ អនុ​ប្រ​ធាន​គណៈ​កម្មា​ធិការ​រណ​សិរ្ស​មាតិ​ភូមិ​វៀត​ណាម​ខេត្ត​ត្រា​វិញ​ នាយក​រង​ស្ថានីយ​ទូរ​ទស្សន៍​ត្រា​វិញ​ ប្រ​ធាន​ស្តី​ទីក្រុម​សិល្បៈ​រស្មី​ប្រ​ទីប នា​យក​មជ្ឈ​មណ្ឌល​វប្ប​ធម៌​ខេត្ត​ត្រា​វិញ​។​ល។​ ក្នុង​រយៈ​ពេល​បម្រើ​ការ​ងារ​នៅ​មជ្ឈ​មណ្ឌល​វប្ប​ធម៌​សិល្បៈ​និង​ក្រុម​សិល្បៈ​រស្មី​ប្រ​ទីប ធ្វើ​ឱ្យ​លោក​កាន់​តែយល់​ច្បាស់​ជាង​ទៀត​លើ​វិស័យ​វប្ប​ធម៌​ សិល្បៈ​ ម្ល៉ោះ​ហើយ​ជំរុញ​ឱ្យ​លោក​មាន​និស្ស័យ​ខាង​តែង​និពន្ធ​ ស្រាវ​ជ្រាវ​វប្ប​ធម៌​ជន​ជាតិ​ខ្លួន​។​

ឆ្នាំ​ ២០១៩ លោក​បាន​បោះ​ពុម្ព​កម្រង​កំ​ណាព្យ​ "ជំ​ហាន​ដើម្បី​សម្រេច​" រួម​មាន ៥០ អត្ថ​បទ​ជា​ឧភយភា​សា​វៀត​-ខ្មែរ​។​ អត្ថ​បទ​ កម្រ​ង​រូប​ភាព​វប្ប​ធម៌​ចម្រុះ​ពណ៌​របស់​ជន​ជាតិ​ខ្មែរ​។​ ដោយ​មាន​សិល្បៈ​ល្ខោន​យូរ​កេរ​និង​របាំ សិល្ប​ករ​ឆ្នើម​ សាង​សេដ្ឋ​ បាន​និពន្ធ​ចង​ក្រង​ ល្ខោន​ជាង​ ១០ រឿង​ សម្តែង​ដោយ​ក្រុម​សិល្បៈ​រស្មី​ប្រ​ទីប​និង​ក្រុម​សិល្បៈ​មួយ​ចំ​នួន​ទៀត​នៅ​ណាម​បូ​។​ សាច់​រឿង​ដែល​លោក​ចង​ក្រង​ ក៏​ដូច​ជា​ចង្អុល​ការ​ដឹក​នាំ​សម្តែង​ ទទួល​បាន​មេ​ដាយ​មាស​ចំ​នួន​ ៣ គ្រឿង​  ក្នុង​ពិធី​សមោ​សរ​សិល្បៈ​ទូទាំង​ប្រ​ទេស​ ដូច​៖ ចម្រៀង​អា​យ៉ៃ​ឆ្លង​ឆ្លើយ​ “សប្បាយ​នឹង​ផល​ដំណាំ​ នៅ​ឆ្នាំ​ ១៩៨០, របាំ “នាង​អមរា” នៅ​ឆ្នាំ​ ១៩៩៥, “ហនុ​មាន​ប្រ​យុទ្ធ​ក្រុង​រា​ពណ៍” នៅ​ឆ្នាំ​ ១៩៩៨ ព្រម​ទាំង​រង្វាន់​ពិសេស​ៗ​ឯទៀត​។​ ឆ្នាំ​ ២០១៩ លោក​បាន​បោះ​ពុម្ព​កម្រង​សិក្សា​ស្រាវ​ជ្រាវ​ "ខ្លឹម​សារ​ចំ​នួន​ ៧២ នៃ​ដំណើរ​សាច់​រឿង​សិល្បៈ​ល្ខោន​យូរ​កេរ​ជន​ជាតិ​ខ្មែរ​" "ស្វែង​យល់​ពី​ការ​កកើត​ និង​ការ​រីក​ចម្រើន​នៃ​សិល្បៈ​ល្ខោន​យូរ​កេរ​ជន​ជាតិ​ខ្មែរ​ណាម​បូ​"។​ សិល្ប​ករ​ឆ្នើម​ សាង​សេដ្ឋ​ ឱ្យ​ដឹង​៖ “គោល​បំ​ណង​ខ្ញុំ​ គឺ​ឧទ្ទេស​នាម​វប្ប​ធម៌​ខ្មែរ​ដល់​ជន​ជាតិ​ជា​បង​ប្អូន​ក្នុង​មហា​គ្រួ​សារ​បណ្តា​ជន​ជាតិ​វៀត​ណាម​។​ ឆ្លង​តាម​រយៈ​នោះ​ អាចនឹង​អភិ​រក្ស​នូវ​តម្លៃ​វប្ប​ធម៌​ប្រ​វេណី​ដល់​ក្មេង​ជំនាន់​ក្រោយ​ផង​”។​

សិល្បករ​ឆ្នើម​ ថាច់​ស៊ុង​ ប្រ​ធាន​ក្រុម​សិល្បៈ​រស្មី​ប្រ​ទីប ឱ្យ​ដឹង​៖ “សិល្ប​ករ​ឆ្នើម​សាង​សេដ្ឋ​ គឺ​ជាសិល្ប​ករ​មួយ​រូប​ដែល​យល់​ច្បាស់​ពី​ជម្រៅ​វប្ប​ធម៌​សិល្បៈ​របស់​ជន​រួម​ជាតិ​ខ្មែរ​។​ ពិសេស​ លោក​បាន​ចូល​ជា​សមា​គម​សិល្បៈ​ល្ខោន​វៀត​ណាម​ សមា​គម​សិល្បៈ​របាំ​វៀត​ណាម​ ហើយ​បាន​ប្រ​ធាន​រដ្ឋ​ប្រ​ទាន​កិត្តិ​នាម​ជា​សិល្ប​ករ​ឆ្នើម​ កាល​ពី​ឆ្នាំ​ ២០១៦។​ នេះ​គឺ​ជា​ការ​កត់​សម្គាល់​មួយ​យ៉ាង​ស័ក្តិ​សម​សម្រាប់​ការ​រួម​ចំ​ណែក​របស់​លោក​ក្នុង​ការ​អភិ​រក្ស​និង​ពង្រីក​អត្ត​សញ្ញាណ​វប្ប​ធម៌​ជន​ជាតិ​ខ្មែរ​ រួម​ចំ​ណែក​ធ្វើ​ឱ្យ​ខឿន​វប្ប​ធម៌​វៀត​ណាម​ជឿន​លឿន​ ដិត​ដាម​ដោយ​អត្ត​សញ្ញាណ​ជាតិ​”៕​       

                                    សឺនម៉ាល័យ​-លីសៀ 

ចែករំលែកអត្ថបទ