ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

05/07/2021 - 14:48

កាម៉ាវ រៀង​រាល់​ឆ្នាំ​ជ្រើស​រើស​អ្នក​មាន​ប្រ​ជា​ប្រិយ​ជា​ជន​ជាតិ​ខ្មែរ​ជាង​ ៥០ នាក់​

តាម​គណៈ​ជន​ជាតិ​ខេត្ត​កាម៉ាវ រៀង​រាល់​ឆ្នាំ​ ខេត្ត​តែង​អនុ​វត្ត​ត្រឹម​ត្រូវ​តាម​សេច​ក្ដី​កំ​ណត់​ក្នុង​ការ​ពិនិត្យ​ជ្រើស​រើស​ ឧទ្ទេស​នាម​ ជំនួស​និង​ស្នើ​ទទួល​ស្គាល់​ជ្រើស​រើស​អ្នក​មាន​ប្រ​ជា​ប្រិយ​បន្ថែម​។​ ផ្ដើម​ពីនោះ​ តាម​រយៈ​ទិន្ន​ន័យ​ស្ថិតិ​ ចាប់​ពីឆ្នាំ​ ២០១៣-២០២១ ទូទាំង​ខេត្ត​ ចំ​នួន​អ្នក​មាន​ប្រ​ជា​ប្រិយ​ត្រូវ​បាន​ជ្រើស​រើស​ពី ៦៥-៧៥ នាក់​ ក្នុង​ចំ​ណោម​នោះ​ មាន​ពី ៥០-៥៣ នាក់​ជាជន​ជាតិ​ខ្មែរ​។​ ជាក់​ស្ដែង​ក្នុង​ឆ្នាំ​ ២០២១ ទូទាំង​ខេត្ត​មាន​អ្នក​មាន​ប្រ​ជា​ប្រិយ​ ២០៣ នាក់​ ក្នុង​នោះ​ជន​ជាតិ​ខ្មែរ​មាន​ ៩០ នាក់​។​

លោក​ហឺវវ៉ាន់​ស៊ិល (ឆ្វេង​ដៃ​) ជា​ជន​ជាតិ​ខ្មែរ​នៅ​ភូមិ​កឺយ​ទឺ ឃុំ​ខាន់​ប៊ិញ​តៃ ស្រុក​ត្រឹង​វ៉ាន់​ថើយ​ ជា​អ្នក​មាន​ប្រ​ជា​ប្រិយ​គំ​រូ​មួយ​រូប​របស់​ខេត្ត​កា​ម៉ាវ។​

ទន្ទឹម​នឹង​ការ​អនុ​វត្ត​ល្អ​ការ​ងារ​ចុះ​ឈ្មោះ​អ្នក​មាន​ប្រ​ជា​ប្រិយ​ រយៈ​ពេល​ ១០ ឆ្នាំ​មក​នេះ​ ខេត្ត​កា​ម៉ាវ បាន​បង្ក​លក្ខណ​សម្បត្តិ​ដោយ​នាំ​អ្នក​មាន​ប្រ​ជា​ប្រិយ​ទៅ​ទស្សន​កិច្ច​សិក្សា​នូវ​បទ​ពិសោធន៍​ពីទម្រង់​អភិ​វឌ្ឍន៍​សេដ្ឋ​កិច្ច​។​ លើក​ទឹក​ចិត្ត​ ជួយ​ឧប​ត្ថម្ភ​សម្ភារៈ​នៅ​ពេល​អ្នក​មាន​ប្រ​ជា​ប្រិយ​ជួប​លំ​បាក​ និង​ទៅ​សួរ​សុខ​ទុក្ខ​ពេល​មាន​ជំងឺ​ឈឺ​ថ្កាត់​ អា​សន្ន​អន្ធ​ក្រ។​ តាម​រយៈ​នោះ​ អ្នក​មាន​ប្រ​ជា​ប្រិយ​ក៏​ខ្នះ​ខ្នែង​ បញ្ចេញ​កម្លាំង​រួម​ចំ​ណែក​ក្នុង​ការ​លុប​បំ​បាត់​ភាព​អត់​ឃ្លាន​ កាត់​បន្ថយ​ភាព​ក្រី​ក្រ សកម្ម​ចូល​រួម​ក្នុង​ការ​បង្វែរ​រចនា​សម្ព័ន្ធ​ពូជ​ដំណាំ​ សត្វ​ចិញ្ចឹម​ ជំរុញ​ការ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម​ នៅ​ភូមិ​ភាគ​៕​

                            ថាញ់​ឡុង​-ពេជ្រ​សឿន​

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
លោក​ហឺវវ៉ាន់​ស៊ិល